មូលហេតុ​ Manga/Anime ច្រើនទាក់ទងនឹងប្រទេស​អាឡឺម៉ង់

សព្វថ្ងៃវប្បធម៌មហាជនជប៉ុនមានទំនាក់ទំនងច្រើនចំពោះប្រទេសអាឡឺម៉ង់។ ដូចជារឿង Manga / Anime Attack on Titan ច្រើនប្រើឈ្មោះអាឡឺម៉ង់ដាក់អោយតួអង្គ ភាគច្រើនមតិយោបល់និយាយថាទិដ្ឋភាពស្រុកកំណើត​តួអង្គឯក Eren ត្រូវបានបំផុសដោយទីក្រុង Nördlingen នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ និងចំណុច​ពាក់ព័ន្ធជាច្រើនទៀត។

រូបភាព https://twitter.com/animedome

មិនត្រឹមតែ Attack on Titan ក្នុងរឿង Blue Exorcist តួអង្គ Faustus សំដៅដល់ Faust ដែលជាតួឯកនៃល្ខោន​អាឡឺម៉ង់​បានព្រមព្រៀងជាមួយបិសាច Elfen Lied, Gantz និង Weiss Kreuz សុទ្ធតែជាជនជាតិអាល្លឺម៉ង់។

តើប្រទេសអាឡឺម៉ង់ជាប្រទេសដែលជប៉ុនចូលចិត្តមែនទេ?

តាមពិតជនជាតិជប៉ុនមានចំណង់ចំណូលចិត្តចំពោះវប្បធម៌បរទេសមិនមែនមានប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ។ ជន​ជាតិជប៉ុនចូលចិត្តបាល់ទាត់អង់គ្លេស តន្ត្រីអូទ្រីសបុរាណ និងហាងនំបែបបារាំង។

រូបភាព https://www.businessinsider.com/heres-why-the-japanese-are-obsessed-with-germany-2018-5

ដូច្នេះក្នុងក្រសែភ្នែកជនជាតិជប៉ុន ប្រទេសអាល្លឺម៉ង់មិនល្បីជាងអុីតាលីឬបារាំងប៉ុន្មានទេ។ ចំណាប់អារម្មណ៍របស់ជនជាតិជប៉ុនចំពោះវប្បធម៌បរទេសមិនត្រឹមតែជាការយកចិត្តទុកដាក់ធម្មតាបុ៉ណ្ណោះទេ។ ប្រសិនបើជន​ជាតិ​ជប៉ុនរកឃើញអ្វីដែលពួកគេចូលចិត្តពីប្រទេសដទៃ ពួកគេនឹងនាំចូលហើយស្វែងរកវិធីបញ្ចូលវាទៅក្នុងវប្បធម៌របស់ខ្លួន។ ប្រទេសជប៉ុនជាប្រទេសមួយដែលមិនបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន ខណៈពេលដែលចង់រៀនសូត្រ​ពីវប្បធម៌ផ្សេងទៀត។ ផ្នត់គំនិតរបស់ពួកគេគឺថា “ប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយដែលល្អជាងយើង ហេតុអ្វីមិន​យក​តម្រាប់​តាម​គេ?”

ការដែលជប៉ុនចូលចិត្តយកតម្រាប់តាមគំនិតវប្បធម៌ថ្មីបង្ហាញច្បាស់តាមរយៈភាសា។ ពាក្យកម្ចី Katakana វិវត្តន៍ដោយផ្អែកលើភាសាផ្សេងគ្នាជាច្រើន។ ឧទាហរណ៍ពាក្យ アルバイト(ក្រៅម៉ោង) មកពីភាសាអាឡឺម៉ង់ (Arbeit ក្នុង​ភាសាអាឡឺម៉ង់) ជំនួសដោយការប្រើពាក្យក្រៅម៉ោងខ្ចីពីភាសាអង់គ្លេស។

ជប៉ុននាំចូលកីឡា អាហារ ។ល។ ពីប្រទេសផ្សេងទៀត ហើយបញ្ចូលវាទៅក្នុងវប្បធម៌ជប៉ុន។ កីឡាបេស្បលបានក្លាយជាកីឡាពេញនិយមបំផុតរបស់ពួកគេ អ្នកអាចរកទិញម្ហូបការីបែបជប៉ុននៅគ្រប់ទីកន្លែង និងតួអក្សរ Kanji ក៏ខ្ចីពីភាសាចិនផងដែរ។

ទំនាក់ទំនងរឹងមាំរវាងជប៉ុន និងអាឡឺម៉ង់កំឡុងសម័យមេជី

ជប៉ុនមិនត្រឹមតែយកតម្រាប់តាមវប្បធម៌អាឡឺម៉ង់ប៉ុណ្ណោះទេ រួមទាំងទំនៀមទម្លាប់ប្រពៃណីផ្សេងទៀត។ ការពន្យល់​ចំពោះរឿងនេះស្ថិតលើទំនាក់ទំនងវប្បធម៌ដែលកើតឡើងក្នុងកំឡុងសម័យមេជីពាក់កណ្តាលសតវត្សរ៍ទី ១៩ និង ២០ ។ នៅពេលនោះប្រទេសជប៉ុនមានគោលបំណងក្លាយជាមហាអំណាចពិភពលោក និងបង្ហាញគោលជំហរ​ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់។ ជប៉ុនរៀនសូត្រច្រើនពីប្រទេសអាឡឺម៉ង់៖ “ប្រទេសនេះធ្លាប់ជាគំរូក្នុងការធ្វើទំនើបកម្មរបស់ជប៉ុន” ។

រូបភាព https://truefork.org/wp/youjo-senki-first-impressions/?doing_wp_cron=1621930097.7583670616149902343750

អ្នកច្បាប់ និងអ្នកនយោបាយអាឡឺម៉ង់ដូចជា Rudolf von Gneist ចូលរួមចំណែកច្រើនក្នុងការបង្កើតរដ្ឋធម្មនុញ្ញជប៉ុន។ លោក Klemens Wilhelm Jacob Meckel ទីប្រឹក្សាយោធាអាឡឺម៉ង់បានចំណាយពេល ៣ ឆ្នាំជួយធ្វើទំនើបកម្មកងទ័ពជប៉ុន និងបញ្ជូនគ្រូពេទ្យជនជាតិអាល្លឺម៉ង់ចូលប្រទេសប្រហែលឆ្នាំ ១៨៧០ ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធវេជ្ជសាស្ត្រ។ សញ្ញានៃការផ្លាស់ប្តូរអាចមើលឃើញតាមរយៈភាសាសព្វថ្ងៃ៖ “អាឡែរហ្សី” ប្រែថា アレルギ ー (arerugii) ក្នុងភាសាជប៉ុន រីឯជម្ងឺខូចខួរក្បាលប្រែថា ノイローゼ (noiroose) និងម្នាងសិលាគេហៅថា ギプス (gipusu) ។

ជាការពិតស្មារតីរៀនសូត្រចំណុចល្អៗនៃបណ្តាប្រទេសដទៃរបស់ជប៉ុនគួរឱ្យកោតសរសើរណាស់។ ត្រូវយកតម្រាប់តាមចំណុចល្អ ផ្ទុយទៅវិញចំណុចមិនល្អគួរតែជៀសវាង។

យ៉ាងណាមិញចំណុចសំខាន់នៃការច្នៃប្រឌិតគឺការធ្វើត្រាប់តាម។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: