Maybelline និង Furifu សហការដាក់បង្ហាញ Yukata តាមបែបបុរាណ និងទំនើប
កាលពីពេលថ្មីៗនេះ Maybelline និង Furifu បានសហការគ្នាដាក់បង្ហាញ Yukata បែប Retro-modern (ភាពអាឡោះអាល័យ – សម័យទំនើប) ។
រូបភាព https://soranews24.com/2021/05/25/maybelline-and-furifu-release-a-retro-modern-traditions-of-japan-yukata-collection/
ម៉ាកគ្រឿងសំអាង Maybelline និងយីហោសម្លៀកបំពាក់បែបបុរាណជប៉ុន Furifu បានសហការគ្នាបញ្ចេញឈុតសម្លៀកបំពាក់ Yukata ដែលលាយបញ្ចូលគ្នារវាងដង្ហើមបុរាណ និងទំនើប។ ការរចនាថ្មីទាំង ៦ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី ១៨ ខែឧសភានៅហាង Furifu ។
ឈុត Yukata ចំនួន ៦ នេះត្រូវបានរចនាឡើងស្របតាមពណ៌ក្រែមលាបមាត់ទាំង ៦ របស់ Supper Stay Matte Ink ដែលជាទីពេញនិយមរបស់ Maybelline តំណាងអោយពណ៌ប្រពៃណីជប៉ុន។ ពណ៌ទាំងនោះរួមមាន Walnut (胡桃色), Pomegranate (柘榴色), Crimson – ពណ៌ក្រហមជាំ (茜色), Daybreak (東雲色), Light Crimson (薄紅色) និង Apricot (杏色) ។
ឈុតសម្លៀកបំពាក់ទាំងនោះនាំមកនូវអារម្មណ៍ខុសៗគ្នានៃរដូវក្តៅរបស់ជប៉ុន ភាពរីករាយ និងថាមពលរបស់ញូវយ៉ក។
១. ពណ៌ក្រែម៖ Daybreak (#130)/ Yukata: Love lip
Yukata ទីមួយក៏ជាឈុតកម្រ រីឯ Love Lip គឺជាឈុត Yukata ចំនួនមានកំណត់ដែលរួមបញ្ចូលគ្នារវាង Maybelline និង Furifu ។ អ្នករចនាម៉ូដ Furifu បង្កើតលំនាំទាំងច្បាស់ស្អាតសមនឹងពណ៌ក្រែម Daybreak តែម្តង។ Love Lip មានកំណត់ត្រឹម ១០ ឈុតសម្រាប់លក់អនឡាញ។
២. ពណ៌ក្រែម៖ Crimson (#117). Yukata: Anemone Flowers
ពណ៌ក្រែម Crimson សាកសមនឹងពណ៌ក្រហមរស់រវើក និងឆ្នូតពណ៌ខ្មៅបុរាណ។
៣. ពណ៌ក្រែម៖ Light Crimson(#175), Yukata: Bibbibi Ribbon
ផ្កាលីលី ផ្កា Hydrangea និងផ្កា Carnation ឆ្លាស់ជាមួយខ្សែបូរឈុត Yukata បង្ហាញពីភាពរូ៉មែនទិចសម័យ Taisho (១៩១២-១៩២៦) ។
៤. ពណ៌ក្រែម៖ Pomegranate (#80), Yukata: Camellia Aubergine
ការរចនាផ្កាតែសនៅលើផ្ទៃខាងក្រោយពណ៌បៃតងចាស់នាំមកនូវភាពស្រស់ស្អាត និងត្រជាក់ភ្នែក។
៥. ពណ៌ក្រែម៖ Apricot, Yukata: Flowers và Anmitsu
Anmitsu គឺជាបង្អែមបែបប្រពៃណីរបស់ជប៉ុនដែលផលិតចេញពីចាហួយ Agar ស្រោប Anko, Siro និងផ្លែឈើ (រួមទាំងផ្លែប៉េះ) ។ ពណ៌លឿងចែងចាំងនៃឈុត Yukata នេះផ្សំជាមួយនឹងលំនាំផ្កា Peony ផ្ការំយោល និងផ្កាវល្លិ។
៦. ពណ៌ក្រែម៖ WalnutWallnut (#70), Yukata: Night Sky Cats
ឆ្មា និងផ្កាវល្លិគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ។ ឈុត yukata នេះនៅតែជាផ្នែកមួយនៃការរចនាម៉ូដដែលគួរឱ្យស្រឡាញ់បំផុតរបស់ Furifu ។
ឈុត Yukata “Tradition of Japan” នៃ Maybeline និង Furifu មានស្រាប់នៅលើគេហទំព័ររបស់ Furifu ដែលនីមួយៗមានតម្លៃចាប់ពី ៣៣,០០០ ទៅ ៦៣,៨០០ យ៉េន។
សម្រាប់ព័ត៌មានលម្អិតសូមមើលនៅទីនេះ Maybelline New York (Japan) , Furifu
Japo Cambodia