ក្រុមហ៊ុនជប៉ុនបញ្ចេញលក់តួអង្គ Moai កំពុងធ្វើចលនាលំហាត់​ប្រាណ

ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងដែលមានឈ្មោះថា Qualia ថ្មីៗនេះបង្ហាញនូវតួអង្គ Moai ដែលកំពុងធ្វើចលនាលំហាត់ប្រាណប្រចាំថ្ងៃ។

(Moai គឺជារូបចម្លាក់ដែលឆ្លាក់ចេញពីកម្អែភ្នំភ្លើងនៅ Rapa Nui កោះ Easter ប្រទេស Chile) ។

ប្រសិនបើអ្នកចង់លើកកម្ពស់សុខភាពអំឡុងជំងឺកូវីដ-១៩ រាតត្បាត តោះចូរធ្វើលំហាត់ប្រាណតាម Moai ដែល​មានចលនាមូល​ដ្ឋាន​ចំនួន ៥ ដូចខាងក្រោម៖

ជាដំបូងលាតសន្ធឹងចំហៀង។

បន្ទន់ជង្គង់ខាងស្តាំ។

អង្គុយសន្ដូកជើងម្ខាងចេញក្រៅ។

ឥឡូវនេះពត់ជើងទាំងពីរ។

ពន្លាតជើងចេញក្រៅសងខាង។

ប្រសិនបើអ្នកកំពុងគិតថា Figure ទាំងនេះមើលទៅគួរអោយអស់សំណើច។ សូមមើលវីដេអូថត Figure ៣៦០ ដឺក្រេនេះ។

ប្រសិនបើអ្នកចាប់អារម្មណ៍ឃើញថាសាច់ដុំដៃរបស់ Moai មានទំហំធំ។

រីឯនេះជាច្បាប់ដើម។

រូបភាព https://mariabaias.com/tag/moai/

លទ្ធផលនៃលំហាត់ប្រាណ។

ដាក់រូប Figure ទន្ទឹមគ្នា។

រូបភាពដ៏ល្អឥតខ្ចោះរបស់ Figure ។

រូប Figure នីមួយៗមានតម្លៃ ២០០ យ៉េនក្នុងមួយរូប ហើយមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២៣ ឧសភា។

សម្រាប់ព័ត៌មានលម្អិតសូមមើលទីនេះ

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: