សិប្បកម្មធ្វើទឹកកកធម្មជាតិត្រូវបានស្តារឡើងវិញដោយ​ជោគ​ជ័យ

នៅតំបន់ភ្នំភាគខាងជើងទីក្រុងតូក្យូ មានបុរសម្នាក់ផ្លុំសំបកខ្យងរាងពងក្រពើ ខណៈពេលដែលលោក Yuichiro Yamamoto អោនក្បាលអរគុណចំពោះទេវតាធម្មជាតិព្រោះ “ការប្រមូលផលបានច្រើន” ។

លោក Yamamoto គឺជាផ្នែកមួយនៃ “អ្នកផលិតទឹកកក” ដែលនៅសល់ក្នុងប្រទេសជប៉ុន។ គាត់បដិសេធមិនប្រើឧបករណ៍ផលិតទឹក​កក​ទំនើប ទូទឹកកករបស់គាត់គឺជាបឹងទឹកកកក្រោមអាកាសធាតុត្រជាក់នៃភ្នំ។

ទំនាក់ទំនងអាជីវកម្មរបស់លោកធ្លាប់បាត់បង់អស់រយៈពេលច្រើនទសវត្សមកហើយ នៅពេលដែលទឹកកកឈូស kakigori ជាបង្អែមរដូវក្តៅរបស់ជនជាតិជប៉ុន ត្រូវបានផលិតដោយម៉ាស៊ីនទំនើប។

ទោះជាយ៉ាងណាទឹកកកធម្មជាតិដែលត្រូវគេចាត់ទុកជាសិប្បកម្មលំដាប់កំពូលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជួយ​ស្តារវិស័យនេះអោយ​ងើប​ឡើងវិញ។ ផលិតផលរបស់លោក Yamamoto ត្រូវបានទទួលយកដោយហាងលក់ទឹក​កក​ឈូស​លំដាប់​កំពូលនៅទីក្រុង​តូក្យូ។

ទឹកកកឈូស Kakigori មានតាំងពីសម័យ Heian (ឆ្នាំ ៧៩៤ ដល់ ១១៨៥) នៅពេលដែលវប្បធម៌វណ្ណៈអភិជនអភិវឌ្ឍ​ក្នុងទីក្រុង​ក្យូតូ​នា​សម័យ​នោះ។ កាលពីមុនទឹកកកឈូសជាបង្អែមដ៏កម្រដែលត្រូវបានបម្រុងទុកសម្រាប់អ្នក​មាន ផ្ទាំងទឹកកកត្រូវគេផលិត និងរក្សាទុកជាលក្ខណៈធម្មជាតិនៅក្នុងរូងភ្នំដែលគ្របដោយបន្ទះប្រាក់។

រូបភាព https://crea.bunshun.jp/

ក្រោយឆ្នាំ ១៨៨៣ នៅពេលរោងចក្រទឹកកកដំបូងគេត្រូវបានសាងសង់នៅទីក្រុងតូក្យូ ទើបប្រជាជនធម្មតាអាចភ្លក់រសជាតិបង្អែមទឹក​កក​ឈូស។

ដោយសារការអភិវឌ្ឍម៉ាស៊ីនទឹកកក ចំនួនម៉ាស៊ីនទឹកកកបុរាណថយចុះតិចជាង ១០ គ្រឿងទូទាំងប្រទេស។

រូបភាព https://www.straitstimes.com/

នេះក៏ជារឿងដ៏គួរឱ្យសោកស្តាយចំពោះវិស័យសិប្បកម្ម ផលិតផលបែបប្រពៃណីជប៉ុនដែលធ្វើដោយដៃកាន់តែបាត់​បង់​ទីផ្សារ​បើ​ប្រៀបនឹងទំនិញឧស្សាហកម្មដែលមានតម្លៃទាបព្រោះការផលិតទំនិញច្រើន។

មិនត្រឹមតែប៉ុណ្ណឹងការធ្វើទឹកកកធម្មជាតិពិតជាពិបាក គេចាប់ផ្តើមធ្វើទឹកកកនៅរដូវស្លឹកឈើជ្រុះ ពេលនោះកម្មករ​រៀបចំជីកអាងរួចចាក់ទឹកជ្រោះចូល។ ស្រទាប់ទឹកកកស្តើងៗដំបូងត្រូវគេយកចេញដើម្បីចម្រាញ់ភាពកខ្វក់ និងស្លឹកឈើជ្រុះ។

ការផលិតទឹកកកចាប់ផ្តើមនារដូវរំហើយនៅពេលដែលទឹកចាប់ផ្តើមកក។ កម្មករត្រូវការពារទឹកកកយ៉ាងយកចិត្ត​ទុកដាក់បំផុត កោសស្រទាប់ទឹកកកជាប្រចាំដើម្បីបន្ថយល្បឿននៃការបង្កក។

លោក Yamamoto បានរំលឹកថា “មានម្តងខ្ញុំត្រូវចំណាយពេល ១៦ ម៉ោងសម្អាតព្រិលឥតឈប់ឈរ” ។

ទោះយ៉ាងណាភ្លៀងអូសបន្លាយអាចធ្វើឱ្យខូចខាតការផលិតទឹកកក បង្កឱ្យមានស្នាមប្រេះដែលមានន័យថាទំនិញទាំងអស់ត្រូវ​បោះ​ចោល។

លោក Yamamoto និយាយទាំងញញឹមថា “ខ្ញុំពិនិត្យមើលការព្យាករណ៍អាកាសធាតុ ១០ ដងក្នុងមួយថ្ងៃ” ។ ចំណាយពេលយ៉ាង​ហោច​ណាស់ ២ សប្តាហ៍ដើម្បីឱ្យទឹកកកឡើងដល់កម្រាស់ ១៤ សង់ទីម៉ែត្រ ហើយពេលនោះកម្មករចាប់ផ្តើម​កាត់ជាដុំទឹកកករាងចតុកោណ។

ដុំទឹកកកនីមួយៗមានទំងន់ប្រហែល ៤០ គីឡូក្រាម នឹងត្រូវរុញចូលទៅក្នុងបន្ទប់ទឹកកកមួយដែលពោរពេញទៅដោយអាចម៍រណារតាមរយៈស្លាយវែងមួយដែលធ្វើពីឫស្សី។

បន្ទាប់មកដុំទឹកកកទាំងនោះនឹងត្រូវលក់ទៅឱ្យហាងលក់ទឹកកកឈូសលំដាប់កំពូលក៏ដូចជាហាងលក់ទំនិញនា​នា​ក្នុង​ទីក្រុង​តូក្យូ។

លោក Yamamoto បានអោយដឹងថា “ខ្ញុំកំណត់តម្លៃ Kakigori ៨០០ យ៉េនក្នុងមួយចាន ។ ខ្ញុំក៏កំណត់តម្លៃ ៩០០០ យ៉េនចំពោះដុំទឹកកកមួយ” ផងដែរ។

ដំបូងថ្ងៃខ្លះគាត់ត្រូវចាក់ចោលទឹកកករាប់តោនព្រោះរកមិនបានអតិថិជន ប៉ុន្តែនៅថ្ងៃមួយអ្នកទិញទំនិញនៅ​ហាង Mitsukoshi បានរកឃើញផលិតផលរបស់លោក ដែលជាការវិលត្រឡប់មកវិញនៃសិប្បកម្មទឹកកក។

នៅតំបន់ Yanaka មនុស្សជាង ១០០០ នាក់ឈរតម្រង់ជួរជារៀងរាល់ថ្ងៃដើម្បីទិញ Kakigori ធ្វើពីទឹកកកធម្មជាតិដែល​ផលិត​ដោយ Nikko ។

ម្ចាស់ហាងទឹកកកឈូស Koji Morinishi បានអោយដឹងថាទឹកកកធម្មជាតិមានភាពខុសគ្នានឹងផលិតផលផលិតដោយ​ម៉ាសុីន។

លោក Morinishi ពន្យល់ថា “មានអារម្មណ៍ខុសគ្នានៅពេលអ្នកឈូសទឹកកក វារឹងជាងព្រោះត្រូវបានបង្កកអស់​រយៈ​ពេល​ជាយូរមកហើយ” ។ ប្រសិនបើទឹកកករឹងងាយស្រួលឈូស ហើយមិនងាយរលាយ។

រូបភាព https://www3.nhk.or.jp/

នៅពេលបើកហាង Kakigori ខ្លួនលោក Morinishi ក៏ជួបការលំបាកដែរ ប៉ុន្តែគាត់ចាប់ផ្តើមបង្កើតរសជាតិបង្អែម​របស់ខ្លួនបន្តិចម្តងៗដោយគ្រឿងផ្សំមានដូចជាស្វាយ ផ្លែឪឡឹកឬផ្លែឈើផ្សេងទៀត។

ក្រុមហ៊ុនរបស់លោក Yamamoto ឃើញថាតម្រូវការមានការកើនឡើង បច្ចុប្បន្នលោកប្រមូលបានទឹកកក ១៦០ តោនក្នុងមួយឆ្នាំ និងរោងចក្រផលិត ២ ទៀតចូលរួមទីផ្សារ។ លោកមានប្រសាសន៍ថា “អាជីវកម្មកាន់តែទាក់​ទាញ​ហើយ​អ្នក​ផលិតទឹកកកកំពុងម​មា​ញឹក” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: