មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Itako សុំទោសចំពោះការដាក់ចេញនូវគោលការណ៍ “កុំបរិភោគជាមួយជនបរទេស”
ប្រទេសជប៉ុនដាក់ចេញនូវវិធានការណ៍ “ប្លែក” ជាច្រើនដើម្បីដោះស្រាយស្ថានភាពរីករាលដាលនៃជំងឺកូវដ-១៩ ។ ឧទាហរណ៍ដូចជាហាមមិនឱ្យស្រែកពេលកំពុងលេងល្បែងរថភ្លើងហោះ និងចែកផ្លិតប្រពៃណីនៅភោជនីយដ្ឋានសម្រាប់បាំងមាត់។
ប៉ុន្តែកាលពីថ្ងៃទី ១៩ និង ២០ ឧសភា មជ្ឈមណ្ឌលវេជ្ជសាស្ត្រទីក្រុង Itako ខេត្ត Ibaraki របស់ជប៉ុនដាក់ចេញនូវគោលការណ៍ណែនាំមិនជាទីពេញចិត្តបំផុតថា៖ កុំបរិភោគជាមួយជនបរទេស។
រូបភាពតំណាង https://gentosha-go.com/articles/-/28797
ដូច្នេះមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Itako ផ្ញើឯកសារផ្តាំផ្ញើដែលមានខ្លឹមសារខាងលើតាមរយៈអុីម៉ែល សំដៅលើកសិករដែលមានទំនាក់ទំនងជាមួយពលករបរទេស។ សហករណ៍កសិកម្មក្នុងស្រុកក៏ដូចជារដ្ឋាភិបាលក្រុងខេត្ត Ibaraki សុទ្ធតែទទួលបានសារក្រើនរំលឹក។
សារក្រើនរំលឹកលើកឡើងថា៖ “ប្រសិនបើអ្នកនិយាយជាមួយជនបរទេសចូរពាក់ម៉ាស ហើយមិនគួរបរិភោគជាមួយពួកគេ។ មានអ្នកជំងឺឆ្លងវីរុសប្រភេទថ្មីច្រើនដែលគេសង្ស័យថាចម្លងមកពីជនបរទេស” ។
រូបភាព https://www3.nhk.or.jp/lnews/mito/20210521/1070013156.html
យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Itako ជនបរទេសជាប្រភពចម្បងនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់។
បន្ទាប់ពីព័ត៌មាននេះត្រូវបានបញ្ចូនទៅមន្ត្រីសុខាភិបាលក្នុងតំបន់បានទទួលស្គាល់ខ្លឹមសារមិនសមរម្យ។ នៅថ្ងៃទី ២១ ខែឧសភាពួកគេដកការក្រើនរំលឹកខាងលើ ហើយសុំទោសចំពោះកំហុសនេះ។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Itako និយាយថាពួកគេ៖ “គ្មានចេតនារើសអើងជនបរទេសទេ” ហើយសុំអភ័យទោសចំពោះ “ការប្រើពាក្យសំដីខុស” ។
AD