តារាចម្រៀងប៉ុប Katy Perry និង Pikachu ចេញ MV វីដេអូចម្រៀង

តារាចម្រៀងប៉ុប Katy Perry ទើបតែចេញនូវ MV ថ្មីមួយដែលមានឈ្មោះថា Electric ដោយមានការចូលរួមរបស់​តួ​អង្គ Pikachu នៅក្នុងរឿង Pokémon មើលទៅគួរអោយស្រលាញ់ណាស់។

រូបភាព https://soranews24.com/

នេះជាកាដូមួយក្នុងចំណោមកាដូដែល Pokémon ផ្តល់ជូនអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ខួបលើកទី ២៥ របស់ Pokémon ។ ក្រុមហ៊ុនសហការជាមួយតារាចម្រៀងប៉ុបអាមេរិក Katy Perry ចេញ MV ថ្មីដែលមានឈ្មោះថា “Electric” ។ ឈ្មោះនេះត្រូវបានបំផុសគំនិតដោយជំនាញឆក់ភ្លើងដ៏ល្បីរបស់ Pikachu ។

តួ Katy Perry វ័យក្មេងត្រូវបានសម្តែងដោយតារាសម្តែងស្រី Meili Aspen ។

រូបភាព https://soranews24.com/

ផ្តើម MV បង្ហាញពីទិដ្ឋភាពតួអង្គ Katy Perry និង Pikachu ដើរលេងក្នុងព្រៃឆ្ពោះទៅរកបង្គោលភ្លើងហ្វារនៅ​ក្បែរនោះ។ បច្ចុប្បន្នភាព Katy បន្លឺសម្លេងច្រៀងព្រេចភ្នែកនាង និង Pikachu វិលត្រលប់ទៅអតីតកាល ពេលនោះ Katy Perry មិនទាន់ល្បីនៅឡើយទេគ្រាន់តែជាក្មេងស្រីដែលចូលចិត្តច្រៀង។

រូបភាព https://soranews24.com/

ពេលនោះមិត្ត Pikachu មិនទាន់វិវត្តខ្លួននៅឡើយដែរ ហើយត្រូវគេហៅថា Pichu ។ ឈុតឆាកក្នុង MV រួមបញ្ចូលរវាងអតីតកាល និងបច្ចុប្បន្ន ឆ្លុះបញ្ចាំងដំណើរពោពេញដោយឧបសគ្គពីមនុស្សធម្មតាក្លាយជាតារា។

បច្ចុប្បន្ន Katy និង Pikachu លួចមើលអតីត Katy និង Pichu ដែលកំពុងសម្តែងនៅឯពិព័រណ៍កសិករក្នុងស្រុក។ ភាពព្រងើយកន្តើយរបស់ទស្សនិកជនចំពោះអតីត Katy នាងចាប់ផ្តើមធ្លាក់ទឹកចិត្តតែ Pichu នៅក្បែរតែងតែញញឹម និងលើកទឹកចិត្ត។ ដោយសារកម្លាំងចិត្តរបស់ Pichu នាងយកឈ្នះចិត្តទស្សនិកជនយ៉ាងឆាប់រហ័ស។

រូបភាព https://soranews24.com/

ពួកគេទាំងពីរទទួលបានការឆ្លើយតបពីទស្សនិកជន មិនត្រឹមតែទទួលបានប្រាក់ ពួកគេថែមទាំងទទួលបានផ្លែ​ឈើជាច្រើនពីផ្សារកសិករផងដែរ។

ជាមួយនឹងប្រាក់ដែលរកបានអតីត Katy ឈានចូលហាងទិញសម្លៀកបំពាក់ថ្មី ហើយស្រាប់តែមើលឃើញផ្ទាំងរូបភាព​កម្មវិធីស្វែងរកអ្នកមានទេពកោសល្យ។  Katy បច្ចុប្បន្នភាពជួយរើសសម្លៀកបំពាក់សម្តែងអោយអតីត Katy ។

រូបភាព https://soranews24.com/

វគ្គបញ្ចប់ MV ពិរោះណាស់នៅពេលដែល Katy បច្ចុប្បន្នភាព និង Pikachu អបអរសាទរការសម្តែងរបស់អតីត Katy ។

រូបភាព https://soranews24.com/

នៅពេលដែលអតីត Katy ល្បីស្របពេល Pichu វិវត្តទៅជា Pikachu ។ បញ្ចប់ MV Electric ពេលដែល Katy បច្ចុប្បន្ន​ភាពច្រៀងនៅបង្គោលភ្លើងហ្វារ ដែលកំពុងបញ្ចាំងពន្លឺពឹងលើចរន្តភ្លើងរបស់ Pikachu ។

ពិតជា MV ដ៏ល្អមើល និងមានភាពច្នៃប្រឌិត។ តោះចូលរួម Stream MV លើគេហទំព័រ Youtube ដើម្បីគាំទ្រពួក​គេ​ទាំង​ពីរ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: