អ្នកបើករថភ្លើង Shinkansen ចេញពីកាប៊ីនទៅបន្ទប់ទឹកខណៈរថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
អ្នកបើកបររថភ្លើង Shinkansen ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មចំពោះការចាកចេញពីកាប៊ីនរថភ្លើងទៅបន្ទប់ទឹក។
ជាក់ស្តែងអ្នកបើកបរអាយុ ៣៦ ឆ្នាំបានចាកចេញពីកាប៊ីនរថភ្លើង Hikari លេខ ៦៣៣ ក្នុងរយៈពេល ៣ នាទី។ គាត់ពឹងអ្នកត្រួតពិនិត្យសំបុត្រជំនួសកន្លែងអំឡុងពេលចាកចេញនៅវេលាម៉ោង ៨ៈ១៥ នាទីព្រឹកថ្ងៃអាទិត្យ នៅពេលរថភ្លើងកំពុងធ្វើដំណើររវាងស្ថានីយ៍ Atami និង Mishima ក្នុងខេត្ត Shizuoka ។
រូបភាព https://www.japantimes.co.jp/
ហេតុការណ៍កើតឡើងកាលពីចុងសប្តាហ៍មុន រថភ្លើងផ្ទុកអ្នកដំណើរ ១៦០ នាក់ដែលធ្វើដំណើរក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងតាមបណ្តោយផ្លូវរថភ្លើង Tokaido Shinkansen ភ្ជាប់ Tokyo និង Shin-Osaka ។
នៅក្នុងសន្និសីទកាសែតលោក Masahiro Hayatsu មន្ត្រីជាន់ខ្ពស់នៃ JR Central ដែលជាប្រតិបត្តិកររថភ្លើងមានប្រសាសន៍ថា “សកម្មភាពរបស់អ្នកបើកបរគឺផ្ទុយនឹងបទប្បញ្ញត្តិ” ខណៈពេលនោះក៏បានសុំទោស។
យោងតាមបទប្បញ្ញត្តិនៃប្រព័ន្ធ JR Central នៅពេលអ្នកបើកបររថភ្លើងមានបញ្ហាសុខភាពត្រូវរាយការណ៍ទៅទីតាំងប្រតិបត្តិការ ដើម្បីប្រគល់ការងារទៅអោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬបញ្ឈប់រថភ្លើងនៅស្ថានីយ៍ដែលនៅជិតបំផុត។ ។
ដំបូងអ្នកបើកបររៀបរាប់ប្រាប់អ្នកគ្រប់គ្រងក្រុមហ៊ុនថាគាត់មិនចាំអ្វីដែលបានកើតឡើងដោយសារតែឈឺពោះ។ រូបភាពកាមេរ៉ាក៏ថតបានបុគ្គលនោះចាកចេញពីកាប៊ីនរថភ្លើងយ៉ាងប្រញាប់ប្រញាល់។
ស្ថានភាពរបស់អ្នកបើកបររថភ្លើងរូបនោះត្រូវទៅបន្ទប់ទឹកជាបន្ទាន់ ប៉ុន្តែគាត់បែរជាមិនបញ្ឈប់រថភ្លើងនៅស្ថានីយ៍ដែលនៅជិតបំផុតព្រោះខ្លាចយឺតពេល។
ក្រុមហ៊ុនបានអោយដឹងថាពួកគេនឹងបណ្តុះបណ្តាលបុគ្គលិក ខណៈពិចារណាវិន័យរបស់អ្នកបើកបររថភ្លើងពីរនាក់ និងអ្នកត្រួតពិនិត្យសំបុត្រ។ ដោយដឹងថានេះជាលើកទីមួយហើយដែលអ្នកបើកបររថភ្លើងចាកចេញពីកាប៊ីនខណៈរថភ្លើងកំពុងធ្វើដំំណើរ។ នេះជាទង្វើគ្រោះថ្នាក់បំផុតព្រោះវាអាចបង្កគ្រោះថ្នាក់។
នៅប្រទេសជប៉ុនរថភ្លើងល្បឿនលឿនត្រូវបានគេស្គាល់ថាគោរពពេលវេលា ដូច្នេះយឺតតែពីរបីវិនាទីអាចជាបញ្ហាធំ។
ហេតុការណ៍នេះត្រូវគេដឹងនៅពេលអ្នកគ្រប់គ្រងរថភ្លើងល្បឿនលឿនឃើញរថភ្លើងទៅដល់ស្ថានីយ៍យឺតមួយនាទី ពួកគេចាប់ផ្តើមបើកការស៊ើបអង្កេតហើយរកឃើញហេតុការណ៍នោះ។
Yuki