ស្ត្រីម្នាក់បន្ទាប់ពីដឹងថាវិជ្ជមានកូវីដ-១៩ បានធ្វើអត្តឃាតព្រោះខ្លាចចម្លងអ្នកដទៃ
ស្រ្តីម្នាក់នៅ Fukuoka បានធ្វើអត្តឃាតបន្ទាប់ពីលទ្ធផលធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ ព្រោះភ័យខ្លាចខ្លួនចម្លងមេរោគនៅកន្លែងធ្វើការ។
បន្ទាប់ពីធ្វើចត្តាឡីស័កស្រ្តីរូបនោះចាប់ផ្តើមបង្ហាញសញ្ញាជាសះស្បើយអំំឡុងពេលនៅផ្ទះ។ ប៉ុន្តែក្រោយមកសាច់ញាតិរបស់នាងបានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានព្រោះបាត់ទំនាក់ទងជាមួយនាង។ ភ្លាមៗនោះប៉ូលីសរកឃើញថានាងស្លាប់នៅផ្ទះ ភស្តុតាងបញ្ជាក់ថាជនរងគ្រោះបានធ្វើអត្តឃាត។
ហើយនៅដើមខែនេះដែរមិត្តរួមការងាររបស់ជនរងគ្រោះក៏បានធ្វើតេស្ត៍លទ្ធផលវិជ្ជមានកូវីដ-១៩ ។ នេះអាចជាមូលហេតុនៃការធ្វើអត្តឃាតរបស់ស្ត្រីនោះ នាងសរសេរសំបុត្របណ្តាំចុងក្រោយដូចខាងក្រោម៖
“ខ្ញុំប្រហែលជាបានចម្លងវីរុសនេះទៅមិត្តរួមការងាររបស់ខ្ញុំ” ។
រូបភាពតំណាង //www.msn.com/ja-jp/news/opinion/コロナ、芸能人の自殺…%E3%80%82スマホの設定で、つらい情報から心を守る方法/ar-BB17AaFO
នេះមិនមែនជាករណីធ្វើអត្តឃាតលើកដំបូងឡើយ។ កាលពីខែមករាស្ត្រីម្នាក់នៅទីក្រុងតូក្យូបានធ្វើអត្តឃាតដោយសារខ្លាចចម្លងវីរុសទៅអោយកូនស្រី។ ស្រ្តីរូបនោះក៏បានសរសេរសំបុត្រផ្តាំជាមួយនឹងខ្លឹមសារថា៖ “ខ្ញុំជាមនុស្សរំខានម្នាក់ រឿងនេះមិនអាចលើកលែងបានទេ” ។
នៅប្រទេសជប៉ុនបញ្ហាជំងឺកូវីដ-១៩ មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់សុខភាពផ្លូវចិត្តរបស់ប្រជាជនជាពិសេសស្ត្រីផងដែរ។ ជប៉ុនជាប្រទេសមានអត្រាអ្នកធ្វើអត្តឃាតច្រើនដោយសារសម្ពាធក្នុងសង្គម ប្រជាជនតែងតែនៅម្នាក់ឯងជាជាងចែករំលែកការលំបាកជាមួយអ្នកដទៃ។ ក្នុងអំឡុងជំងឺរាតត្បាតមនុស្សជាច្រើនបាត់បង់ការងារ ត្រូវនៅផ្ទះរយៈពេលយូរបណ្តាលអោយមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ និងមានគំនិតអវិជ្ជមាន។ មិនត្រឹមតែប៉ុណ្ណឹងឥរិយាបធវាយប្រហាររបស់អ្នកប្រើបណ្តាញអុីនធឺណេតក៏ជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើការសម្រេចចិត្តធ្វើអត្តឃាតរបស់មនុស្សមួយចំនួនផងដែរ។
រូបភាព https://www.kochinews.co.jp/article/379308/
បន្ទាប់ពីឧប្បត្តិហេតុដ៏ក្រៀមក្រំនេះកើតឡើង សារជាច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងសហគមន៍ថា “កុំបន្ទោសខ្លួនឯង នរណាម្នាក់ក៏អាចឆ្លងជំងឺ” ។ ក្រុមអ្នកជំនាញបានអោយដឹងបន្ថែមថាវីរុសប្រភេទថ្មីងាយនឹងឆ្លងរីករាលដាល ទោះបីជាអ្នកអនុវត្តវិធានការការពារខ្លួនគ្រប់គ្រាន់យ៉ាងណាក៏ដោយ។
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ចំនួនករណីធ្វើអត្តឃាតក្នុងឆ្នាំ ២០២០ មានចំនួន ២១.០៨១ នាក់ កើនឡើងចំនួន ៩១២ ករណីបើប្រៀបនឹងឆ្នាំ ២០១៩ ។ អ្នកជំនាញមួយចំនួនបានសង្កត់ធ្ងន់ថា “ការធ្វើចត្តាឡីស័កតែមិនញែកដាច់ពីអ្នកជំងឺ ចាំបាច់ត្រូវបង្ហាញថាពួកគេកំពុងទទួលបានការយកចិត្តទុកដាក់” ។
Sacchan