ពីអតីតអ្នកបើកតាក់ស៊ីលោកតាក្លាយជាកំពូលអ្នកលេងហ្គេមប្រណាំង
ជប៉ុនជាប្រទេសដែលមានចំនួនប្រជាជនវ័យចំណាស់ច្រើន ប៉ុន្តែពាក្យចាស់ពោលថា “ខ្ញីកាន់តែចាស់កាន់តែហឹរ” ។
នេះគឺជាគេហទំព័រ YOUTUBE ដែលតែងតែបង្ហោះវីដេអូប្រណាំងឡានរបស់លោកតាជនជាតិជប៉ុនអាយុ ៩៣ ឆ្នាំម្នាក់ ដោយដឹងថានេះជារបៀបដែលលោកតាត្រលប់ទៅរកចំណង់ចំណូលចិត្តរបស់គាត់ បន្ទាប់ពីមិនបានបើកបរអស់រយៈពេលជាយូរមកហើយ។ លោកតាធ្លាប់ជាអតីតអ្នកបើកតាក់ស៊ីជាមួយនឹងចំណូលយ៉ាងខ្លាំងចំពោះរថយន្ត។
ឃើញថាលោកតាមិនត្រឹមតែប្រើចង្កូត លេងហ្គេមដោយកំណត់ប្រអប់លេខ ថែមទាំងតម្រូវអោយមានឧបករណ៍បង្កើនល្បឿន ឈ្នាន់ហ្វ្រាំង និងអំប្រាយ៉ាហ្សផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងលោកតាបិទទាំងប្រព័ន្ធការពាររអិល និងប្រព័ន្ធហ្វ្រាំងក្នុងហ្គេមនៅពេលបញ្ជារថយន្ត RX-7 របស់គាត់។ ព្រោះឡានពិតរបស់លោកតាគ្មានកំណត់ប្រព័ន្ធដូចសម័យនេះទេ។
ក្នុងចំណោមវីដេអូថ្មីៗនេះ លោកតាសាកល្បងបើកបររថយន្តផ្សេងទៀតដូចជា Nissan GT-Rs, ស៊េរី R32, R34 និង R35 នៅក្នុងហ្គេមប្រណាំងដូចជា Forza 7 និង Assetto Corsa ជាដើម។
ប្រាកដណាស់គ្មានអ្វីអាចពន្លត់ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់នោះទេ សូម្បីតែអាយុក៏ដោយ។
នៅជប៉ុនមិនមែនមានតែលោកតាជាកំពូលអ្នកលេងហ្គេមដែលមានវ័យចំណាស់ឡើយ។
Sacchan