គំនូរបង្ហាញពីពិភពខាងព្រលឹងវិញ្ញាណតាមរយៈស្នាដៃរបស់វិចិត្រការនីជប៉ុន
វិចិត្រការនីបង្ហាញអំពី hasuimo មានទិសដៅសិល្បៈយ៉ាងពិសេស។ នាងរួមបញ្ចូលរវាងគំនិត Kawaii ជាមួយនឹងរូបភាពតំណាងនៅក្នុងគ្រីស្ទសាសនា ពុទ្ធសាសនា និងស៊ីនតូ។ “ខ្ញុំចូលចិត្តអ្វីដែលទាក់ទងនឹងសាសនា” ។ នៅក្នុងផ្ទាំងគំនូរប្រៀបប្រដូចរបស់ខ្លួន hasuimo បង្ហាញរូបភាពរបស់ដូនជី ទេវតា សាកសព លលាដ៍ក្បាល ឈើឆ្កាង មកុដ កម្រងផ្កា ។ល។ ដែលមិនធ្លាប់មានពីមុនមក។
តួអង្គស្រីក្នុងផ្ទាំងគំនូររបស់ hasuimo ច្រើនពាក់បូររាងត្រីកោណ ដែលភាគច្រើនគេប្រើសម្រាប់អ្នកស្លាប់ក្នុងពិធីបុណ្យសពព្រះពុទ្ធសាសនា។ ក្រៅពីនេះអ្នកអាចនឹងប្រទះឃើញបូរក្នុងរឿង Manga/Anime តំណាងឱ្យនរណាម្នាក់បានចែកឋាន។
រូបភាព https://grapee.jp/en/98504
ប្រធានបទនៃគំនូរនេះគឺ Obon ដែលជាពិធីបុណ្យបែបព្រះពុទ្ធសាសនាបង្ហាញការគោរពវិញ្ញាណក្ខន្ធបុព្វបុរស។
នេះជារូបភាពដែលបង្ហាញអំពីគំនិតដ៏ល្អបំផុតនៃ “ពិភពខាងព្រលឹងវិញ្ញាណ” របស់ hasuimo ។ សូមក្រឡេកមើលដៃរបស់ក្មេងស្រីនៅក្នុងរូបភាព។ ក្មេងស្រីម្នាក់នេះប្រហែលជាព្រះម៉ែដៃមួយពាន់ក្រោមរូបរាងជាសិស្សស្រីសម័យថ្មី។ ទោះបីដៃក្មេងស្រីបង្ហាញពីនិមិត្តសញ្ញាព្រះពុទ្ធសាសនា ប៉ុន្តែនាងបែរជាកាន់ស្មាតហ្វូន និងឧបករណ៍បញ្ជាហ្គេម។ ក្មេងស្រីពាក់មកុដលក្ខណៈគ្រីស្ទសាសនារួមជាមួយនឹងការតុបតែងបែបស៊ីនតូ។
រូបភាព https://grapee.jp/en/98504
ទោះជាយ៉ាងណាមិនមែនគំនូរទាំងអស់របស់ hasuimo សុទ្ធតែរប៉ុលរប៉ូចនោះទេ។ ផ្ទាំងគំនូរមួយចំនួនមានពណ៌អាប់អួរ។
ក្រៅពីរបស់ពិត hasuimo ក៏ចូលចិត្តបង្កើតចលនាផងដែរ។
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងស្ទីលប្លែករបស់វិចិត្រការនីរូបនេះ សូមតាមដាននៅលើ Twitter , Instagram, Tumblr និង Pixiv ដើម្បីរីករាយនឹងស្នាដៃសិល្បៈផ្សេងទៀត។
Sacchan