អ្នកច្នៃម៉ូដសំលៀកបំពាក់ល្បីនៅលើពិភពលោក Koshino Junko ទទួលបានមេដាយ “Legion of Honor”
កាលពីពេលថ្មីៗនេះអ្នកច្នៃម៉ូដសំលៀកបំពាក់ល្បីឈ្មោះនៅលើពិភពលោក លោកស្រី Koshino Junko បានទទួលពានរង្វាន់កិត្តិយសខ្ពង់ខ្ពស់បំផុតរបស់បារាំងគឺ “Legion of Honor” ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសជប៉ុនលោក Philippe Setton បានប្រគល់មេដាយជូនលោកស្រី Koshino ក្នុងពិធីដែលប្រារព្ធធ្វើនៅនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី ១៨ ឧសភា។
រូបភាព https://newsonjapan.com/
លោកស្រី Koshino បានទទួលកិត្តិយសមួយក្នុងចំណោមរង្វាន់ទាំង ៥ ចំពោះការចូលរួមចំណែករបស់លោកស្រីក្នុងការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងបារាំង។
ប្រវត្តិរបស់លោកស្រី Koshino ទីកន្លែងកំណើតនៅ Osaka ភាគខាងលិចប្រទេសជប៉ុន។ លោកស្រីធ្លាប់បង្ហាញស្នាដៃរបស់ខ្លួនលើកដំបូងនៅទីក្រុងប៉ារីសឆ្នាំ ១៩៧៨ ។ ចាប់តាំងពីពេលនោះលោកស្រី Koshino រៀបចំកម្មវិធីបង្ហាញម៉ូតនៅតំបន់ជាច្រើនទូទាំងពិភពលោក។
លោកស្រីក៏បានចូលរួមក្នុងការរចនាផលិតផលផ្សេងជាច្រើនទៀត លើកកម្ពស់វប្បធម៌ជប៉ុនយ៉ាងសកម្មទៅកាន់បរទេស។
រូបភាព Tokyo Girl Updates
នៅក្នុងពិធីប្រគល់រង្វាន់ឯកអគ្គរដ្ឋទូត Setton បានថ្លែងថាលោកស្រី Koshino ដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងជប៉ុន – បារាំងដោយផលិតផល និងបុគ្គលិកលក្ខណៈដ៏ល្អរបស់លោកស្រី។
បន្ទាប់ពីបញ្ចប់កម្មវិធីលោកស្រី Koshino បានអោយដឹងថាខ្លួនមានអារម្មណ៍ថាមានកិត្តិយស និងសប្បាយរីករាយណាស់ដែលបានទទួលមេដាយ ក៏ដូចជាអារម្មណ៍ជម្រុញទឹកចិត្តបន្តការងាររបស់ខ្លួន។ លោកស្រី Koshino បង្ហាញអារម្មណ៍កោតសរសើរចំពោះទីក្រុងប៉ារីស និងមិត្តភក្តិជនជាតិបារាំងដ៏ពិសេស។ គាត់សង្ឃឹមថានឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងបារាំងលើវិស័យផ្សេងទៀតក្រៅពីម៉ូដសម្លៀកបំពាក់។
Yuki