យុវជនជប៉ុនបាត់បង់ចំណាប់អារម្មណ៍ចំពោះកីឡាចំបាប់ស៊ូម៉ូព្រោះតែឈឺចាប់ និងគួរអោយខ្លាចពេក
នៅប្រទេសជប៉ុនមានទំនៀមទម្លាប់វប្បធម៌ ពិធីបុណ្យ កីឡា ដូចបណ្តាប្រទេសដទៃទៀតដែរ។ ទំនៀមទម្លាប់ប្រពៃណីទាំងនោះច្រើនតែមានការលំបាកក្នុងការរក្សាសភាពដើម ភាពទាក់ទាញ និងប្រជាប្រិយភាពរបស់មនុស្សសម័យនេះ។ ជាពិសេសកីឡាចំបាប់ Sumo បានរក្សានូវចំណាប់អារម្មណ៍ខ្ពស់គួរឱ្យកត់សម្គាល់ទាំងក្នុង និងក្រៅប្រទេស។
ទោះយ៉ាងណាកីឡាទាំងនោះមានបញ្ហាដាច់ដោយឡែក ហើយបញ្ហាដែលបានលេចឡើងនាពេលថ្មីៗនេះជាការគំរាមកំហែងដ៏ធំធ្វើអោយកីឡា Sumo បាត់បង់អ្នកចូលរួមបន្តិចម្តងៗ ។
រូបភាព https://www.askideas.com/50-very-funny-sports-pictures-that-will-make-you-laugh/sumo-fight-with-kid-funny-sports-picture/
ដើម្បីក្លាយទៅជាអ្នកចំបាប់ស៊ូម៉ូត្រូវចូលរួមក្រុមវិទ្យាល័យ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះក្រុមកីឡាថយចុះបន្តិចម្តងៗ ។ យោងតាមទិន្នន័យពីការប្រកួតកីឡាវិទ្យាល័យជប៉ុនចំនួនក្លិបស៊ូម៉ូនៅតាមវិទ្យាល័យនានាមានការថយចុះជាលំដាប់ពី ២១៣ ក្នុងឆ្នាំ ២០០៣ សល់ ១៤៦ កាលពីឆ្នាំមុន។
ដូច្នោះហើយខេត្តចំនួន ៧ ក្នុងចំណោមខេត្តទាំង ៤៧ ទូទាំងប្រទេសជប៉ុននៅសល់តែមួយក្រុមស៊ូម៉ូប៉ុណ្ណោះ ដែលធ្វើអោយពួកគេអាចចូលរួមការប្រកួតជើងឯកថ្នាក់ជាតិតែម្តង (ការប្រកួតត្រូវលុបចោលកាលពីឆ្នាំមុនដោយសារជំងឺរាតត្បាតកូវីដ-១៩) ។
ជំងឺកូវីដ-១៩ រីករាលដាលបានបណ្តាលអោយចំនួនអ្នកចំបាប់ស៊ូម៉ូធ្លាក់ចុះលឿន ដូច្នេះសិស្សឆ្នាំចុងក្រោយសម្រេចផ្អាក “សំំពត់ប៉ឹង Mawashi” ព្រោះពួកគេដឹងថាមិនមានការប្រកួតណាមួយឡើយ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺយុវជនជប៉ុនបាត់បង់ចំណាប់អារម្មណ៍ចំពោះកីឡាចំបាប់ស៊ូម៉ូ។ កីឡាជាច្រើនប្រភេទដូចជាបាល់ទាត់ បាល់បោះ ។ល។ កីឡាចំបាប់ស៊ូម៉ូកំពុងជួបបញ្ហារក្សាភាពទាក់ទាញរបស់ខ្លួន។
ហេតុផលមួយចំនួនដែលយុវជនមិនចូលចិត្តកីឡាចំបាប់ស៊ូម៉ូបានចែករំលែកលើបណ្តាញអុីនធឺណេតព្រោះថា៖
“ព្រោះមិនមានអ្នកចំបាប់ស៊ូម៉ូណាម្នាក់អាចធ្វើអោយគាត់លាន់មាត់និយាយថា “ឡូយណាស់” ហើយខ្ញុំក៏ចង់ធ្វើដូច្នោះដែរ” ។
“ហេតុអ្វីបានជាអ្នកចំបាប់ស៊ូម៉ូត្រូវស្លៀកសំពត់ប៉ឹង? តើស្លៀកអ្វីមួយផ្សេងមិនបានឬ?”
“កីឡាករហែលទឹកក៏មិនស្លៀកអាវគេមិនទៅត្អូញត្អែរផង” ។
“ខ្ញុំក៏គិតថាកីឡាចំបាប់ស៊ូម៉ូពិតជាឈឺចាប់ និងគួរឱ្យខ្លាចណាស់ ប៉ុន្តែខ្ញុំគិតថាបាល់ទាត់ បេស្បាលក៏ដូច្នេះដែរ” ។
“ខ្ញុំគិតថាបញ្ហាគឺថាអ្នកចំបាប់ស៊ូុម៉ូបន្ទាប់ពីចូលនិវត្តន៍ក៏ទៅបើកភោជនីយដ្ឋានដូចតែគ្នា” ។
“ខ្ញុំយល់ ខ្ញុំថែមទាំងមានការខ្មាស់អៀននៅពេលហែលទឹកមិនស្លៀកអាវ។ ហេតុអ្វីបានជាបុរសមិនអាចពាក់អាវទ្រនាប់?”
“នរណាម្នាក់បង្កើតស្នាដៃ Anime ឬ Manga និយាយអំពីកីឡាចំបាប់ស៊ូម៉ូដ៏ល្បី។ ទើបធ្វើអោយស្ថានភាពប្រសើរជាងមុន” ។
“គេនិយាយថាមានរឿងរ៉ាវសម្លុតធ្វើបាបកើតឡើងក្នុងពិភពស៊ូម៉ូច្រើន” ។
“ខ្ញុំយល់ថាវាគ្មានភាពទាក់ទាញបន្តិចសោះ” ។
មិនថាហេតុផលអ្វីក៏ដោយការអង្គុយនៅស្ងៀមព្រមចាញ់មិនមែនជាឥរិយាបថរបស់ស៊ូម៉ូនោះទេ។ គ្រប់កម្រិតក្រុមកំពុងព្យាយាមជម្រុញគ្នាទៅវិញទៅមក។ មានវិធីមួយគឺកំណត់ថ្នាក់ទម្ងន់ក្រោម ១០០ គីឡូក្រាម និងក្រោម ៦០ គីឡីក្រាម។ កាលពីមុនមិនមានការបែងចែកកម្រិតទម្ងន់នោះទេ មានន័យថាអ្នកចំបាប់មាឌតូចម្នាក់អាចនឹងប្រកួតជាមួយអ្នកចំបាប់មាឌធំទ្វេដង។ ប្រហែលនោះជាមូលហេតុកីឡាចំបាប់ផ្សារភ្ជាប់នឹងពាក្យថា “ឈឺចាប់” និង “គួរឱ្យខ្លាច” ។
លើសពីនេះអំឡុងពេលផ្អាកការប្រកួតដោយសារជំងឺកូវីដ-១៩ អ្នកចំបាប់ស៊ូម៉ូនៅតាមវិទ្យាល័យឆ្លៀតឱកាសទំនាក់ទំនងជាមួយសាលាបឋម ដើម្បីអោយប្អូនៗយល់អំពីកីឡាស៊ូម៉ូតាំងពីកុមារភាព។ “ប្រសិនបើប្អូនៗខំប្រឹងហ្វឹកហាត់អាចនឹងយកឈ្នះអ្នកដែលមានមាឌធំជាងខ្លួន” ។ Masaaki Yamaoka ប្រធានក្រុមស៊ូម៉ូវិទ្យាល័យតែមួយគត់នៃខេត្ត Okayama បានពន្យល់ថា “សូម្បីតែអ្នកចំណូលថ្មីក៏អាចខ្លាំងឡើងផងដែរ” ។
ប្រសិនបើនរណាម្នាក់អាចរក្សាគោលជំហរហើយប្រយុទ្ធដល់ទីបញ្ចប់ទើបគេហៅថាស៊ូម៉ូ។ ដើម្បីបន្ត និងនិងកែលម្អបានកាន់តែច្រើនខ្ញុំគិតថាស៊ូម៉ូគួរពិចារណាអភិវឌ្ឍបន្ថែមទៀតជាមួយអ្នកចំបាប់ស្រី។ អ្នកចំបាប់ស្រីស៊ូម៉ូពិតជាឡូយណាស់!
Japo Cambodia