បច្ចេកទេសផ្គុំបន្ទះឈើដោយមិនប្រើដែកគោលរបស់ជប៉ុន

ការផ្គុំបន្ទះឈើរបស់ជនជាតិជប៉ុនមានតាំងពីសតវត្សរ៍ទី ៧ មកម្ល៉េះ គឺជាបច្ចេកទេសធ្វើដោយដៃពាក់ព័ន្ធនឹងចំណុចភ្ជាប់ដែលមិនចាំបាច់ប្រើដែកគោល វីសឬកាវបិទនោះទេ។ បច្ចេកទេសភ្ជាប់បន្ទះឈើ (គេហៅថា tsugite) កាន់តែកម្រដោយសារតែភាពស្មុគស្មាញ។ ទោះ​ជា​យ៉ាង​ណាក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតូក្យូកំពុងស្រាវជ្រាវកម្មវិធីសូហ្វវែបង្កើតចំណុចភ្ជាប់ បន្ទាប់មកអាចផលិតបាន។

រូបភាព https://www.spoon-tamago.com/2021/04/08/tsugite-wood-joinery-software/#more-50819

Tsugite គឺជា “ប្រព័ន្ធអន្តរកម្មសម្រាប់រចនា និងផលិតភ្ជាប់បន្ទះឈើ” ដូចដែលបានបង្ហាញដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យា​ល័យ​តូក្យូក្នុងសន្និសីទកាលពីចុងឆ្នាំមុន។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតចំណុចភ្ជាប់តាមចិត្តឬជ្រើសចំណុចភ្ជាប់ដែលមានស្រាប់។ ចំណុចប្រទាក់ផ្តល់នូវអនុសាសន៍ និងការឆ្លើយតបភ្លាមៗដោយផ្អែកលើទិន្នន័យខុសៗគ្នា។ នៅពេលចំណុចភ្ជាប់រួចរាល់ទិន្នន័យ​អាច​ត្រូវបានប្រើដើម្បីផលិតចំណុចភ្ជាប់ដោយម៉ាសុីនកិន CNC ។

សូហ្វវែរនេះត្រូវបានបម្រុងទុកសម្រាប់មនុស្សដែលមានបទពិសោធក្នុងការបង្កើតគំរូ 3D ក៏ដូចជាសមត្ថភាពក្នុងការប្រើប្រាស់ម៉ា​ស៊ីន​កិន។ វាគឺជាឧបករណ៍ដ៏អស្ចារ្យ និងជាក់ស្តែងក្នុងការបញ្ចូលទម្រង់សិល្បៈបុរាណទៅក្នុងជីវិតប្រចាំថ្ងៃក្រោមជំនួយរបស់កុំព្យូ​ទ័រ។ សូហ្វវែរនេះឥតគិតថ្លៃសម្រាប់ការប្រើប្រាស់បុគ្គល និងមិនរកប្រាក់ចំណេញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: