រវាងផ្កា Sakura និងផ្កា Ume តើមួយណាជាតំណាងនៃប្រទេសជប៉ុន?
នៅពេលដែលរំលឹកដល់ជប៉ុនត្រូវនិយាយពីផ្កាសាគូរ៉ា (Sakura) ជាប្រភេទផ្ការីកនៅនិទាឃរដូវ។ មិនត្រឹមតែប្រជាជនជប៉ុន សូម្បីតែជនបរទេសដែលទៅលេងជប៉ុនសុទ្ធតែចូលចិត្តគយគន់ផ្កាសាគូរ៉ាផងដែរ។
ផ្កាសាគូរ៉ាត្រូវគេចាត់ទុកដូចជា “តំណាង” នៃប្រទេសជប៉ុន។ ទោះជាយ៉ាងណា វាគ្រាន់តែជារឿងសព្វថ្ងៃនេះប៉ុណ្ណោះ កាលពីមុនផ្កាសាគូរ៉ាមិនសូវលេចធ្លោនោះទេ ដូច្នេះមិនទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ។
កាលពីមុនផ្កាសាគូរ៉ាមានពណ៌ផ្កាឈូកចាស់ ផ្កា និងស្លឹកមានពណ៌ច្រឡូកច្រឡំគ្នា ដូច្នេះហើយ មិនមានភាពស្រស់ស្អាតដូចសព្វថ្ងៃនេះទេ។ ផ្កាសាគូរ៉ាដែលអ្នកមើលឃើញសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការបង្កាត់ពូជផ្កា។
សម័យមុនផ្កា Ume ទើបជាផ្កាតំណាងឲ្យប្រទេសជប៉ុន។
រូបភាព https://www.e87.com/selection/sakura/colum_06.html
ដំបូងពេលក្រឡេកមើលផ្កា Ume មានពណ៌ស្រដៀងផ្កាសាគូរ៉ា។ អំឡុងពេលចេញផ្កាលឿនជាងពីខែកុម្ភៈដល់ខែមីនា ម្យ៉ាងវិញទៀត រយៈពេលផ្ការោយក៏យូរណាស់ដែរ។
បច្ចុប្បន្នប្រជាជនជប៉ុននាំគ្នាទៅមើលផ្កានៅរដូវផ្កាសាគូរ៉ា ប៉ុន្តែកាលពីមុនពួកគេប្រារព្ធពិធី Hanami នៅរដូវផ្កា Ume ។ អាកាសធាតុក្នុងរដូវផ្កា Ume នៅត្រជាក់ ដូច្នេះប្រសិនបើអ្នកផ្តោតលើអត្ថន័យរបស់ Hanami ជាការទទួលស្វាគមន៍និទាឃរដូវ អំឡុងពេលនោះសមស្របល្អ។
ទោះបីផ្កាសាគូរ៉ាសព្វថ្ងៃត្រូវគេបង្កាត់ពូជកាន់តែស្រស់ស្អាត និងទាក់ទាញជាងផ្កា Ume ដែលជា “តំណាងផ្កា” ត្រូវបាត់បង់។ ប៉ុន្តែសម្រស់ផ្កា Ume នៅដដែលមិនប្រែប្រួលឡើយ។
មនុស្សមួយចំនួនប្រាកដជាស្គាល់ពាក្យ 梅雨 (Tsuyu) ក្នុងភាសាជប៉ុនមានន័យថា “រដូវភ្លៀង” ដែលក្នុងនោះប្រសិនបើបំបែកពាក្យនីមួយៗ 梅 ជា Kanji របស់ Ume រីឯ 雨 (ame) មានន័យថាភ្លៀង។ ផ្កា Ume រីកស្គុះស្គាយទន្ទឹមនឹងរដូវភ្លៀង ពិតជាស្អាតណាស់មែនទេ?
ក្រៅពីនេះ ពាក្យ 梅雨 ក៏អាចអានថា Baiu ដែលប្រភពដើមនៃរបៀបអានមកពីភាសាចិន សរសេរឲ្យត្រូវគឺ 黴雨 ។ ពាក្យ 黴 មានន័យថាដុះផ្សិត នៅរដូវភ្លៀងសើមដែលធ្វើឲ្យផ្សិតលូតលាស់។ ដោយសារតែអត្តន័យមិនល្អបានជាជនជាតិជប៉ុនប្តូរទៅជា 梅雨 តែរក្សារបៀបអានដដែល។
បើដូច្នេះតើរបៀបអាន Tsuyu មកពីណា? ទឹកភ្លៀងធ្វើឲ្យសឹករិចរិលដី សម្លៀកបំពាក់ និងអាហារ។ ពាក្យសឹករិចរិលក្នុងភាសាជប៉ុនគឺ 潰ゆ (Tsuiyu) មកពីពាក្យ 潰す អានក្លាយទៅជា Tsuyu ។
និយាយអីញ្ចឹងខ្ញុំចង់ណែនាំ Ume គឺជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិទាំងបីដែលនាំមកនូវសំណាងល្អចំពោះប្រទេសជប៉ុន។
ផ្កាសាគូរ៉ាល្បីក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន សូមកុំខកខានឱកាសគយគន់ផ្កា Ume ដ៏ស្រស់ស្អាត។
Kengo Abe