តើស្ត្រីជប៉ុនចូលចិត្តបុរសបើករថយន្តស្ព័រ “ប្រណីត” ដែរទេ?

ម៉ាករថយន្ត Ferrari, Porsche, Lamborghini គឺជានិមិត្តរូបពេញនិយមសម្រាប់អ្នកមាន។

តើបុរសជិះរថយន្តស្ព័រទំនើបពិតជាធ្វើអោយនារីៗចូលចិត្ត? យើងសាកល្បងធ្វើការស្ទង់មតិជាមួយស្ត្រីអំពីបញ្ហានេះ។

នៅប្រទេសជប៉ុនប្រភេទរថយន្តក្នុងស្រុកជាទូទៅមានមុខងារច្រើន រថយន្តស្ព័រមិនច្រើនទេ រីឯកម្លាំងគ្រឿងម៉ា​សុីន​ក៏ល្មមផងដែរ។ ចំពោះបុរសៗរថយន្តទំនើបរបស់បរទេសដូចជា Ferrari គឺជាក្តីស្រមៃរបស់ពួកគេតាំងពីកុមារ​ភាព។

“ថ្ងៃណាមួយខ្ញុំនឹងក្លាយទៅជាអ្នកមាន ទិញរថយន្ត Ferrari ហើយដឹកស្រីស្អាតម្នាក់” ។

ជាការពិតណាស់បុរសភាគច្រើនគិតដូច្នេះ។

រូបភាព https://beauty-men.jp/111578

នៅជប៉ុនរថយន្តស្ព័រមានតម្លៃថ្លៃ ដឹកបានមនុស្សពីរនាក់ និងដាក់អីវ៉ាន់បានបន្តិចបន្តួចប៉ុណ្ណោះ។ រថយន្តអាច​បើក​ក្នុង​ល្បឿន ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែជាក់ស្តែងអ្នកមិនអាចបើកបរក្នុងល្បឿននោះតាមដងផ្លូវប្រទេស​ជប៉ុនឡើយ។ ជាការពិតដែលថាមានតែអ្នកមានទើបមានលទ្ធភាពទិញរថយន្តស្ព័របែបឥតប្រយោជន៍ដូច្នេះ។ មនុស្សភាគច្រើនគិតថាបើករថយន្តបែបនោះទើបនារីៗចូលចិត្ត តើជាក់ស្តែងយ៉ាងណា? យើងសាក​ល្បងសម្ភាស​ស្ត្រី​ជប៉ុន។

តើអ្នកចង់អោយបុរសបើករថយន្តអ្វី?

១២% គឺរថយន្តបរទេស

៨៨% គឺរថយន្តក្នុងស្រុក

ហាក់ដូចជាស្ត្រីចូលចិត្តរថយន្តក្នុងស្រុក។ មិនត្រឹមតែមិនចូលចិត្តរថយន្តស្ព័រ ប៉ុន្តែហាក់ដូចជារថយន្តបរទេសដូច​ជា BMW និង Mercedes ក៏មិនទំនងដែរ។

តើប្រភេទរថយន្តមួយណាដែលអ្នកចូលចិត្ត?

(ពីលើចុះក្រោម៖ SUV, Minivan, Wanbokkusu, Sedan រថយន្តស្ព័រ រថយន្តបុរាណ រថយន្តបើកដំបូល និងប្រភេទផ្សេង​ទៀត) ។

រថយន្ត SUV និង Minivan ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បំផុត។ ដោយសារដាក់អីវ៉ាន់ច្រើន ស្ត្រីចូលចិត្តរថយន្តដែលមាន​ភាព​ជាក់​ស្តែង​ជាង។ រីឯរថយន្តបើកដំបូលរាងទាបបន្តិច ហើយនៅជប៉ុនក៏មិនសូវមានឳកាសបើកដំបូលរថ​យន្តដែរ ប៉ុន្តែបុរសៗនៅតែចូលចិត្ត។ បុរសចង់បើករថយន្តបើកដំបូលដឹកមិត្តស្រីជិះតាមឆ្នេរសមុទ្រ។ ប៉ុន្តែក្នុងមួយឆ្នាំ​ទៅ​លេង​សមុទ្របានប៉ុន្មានដង?

តើអ្នកចូលចិត្តរថយន្តពណ៌អ្វី?

(ពីលើចុះក្រោម៖ ស ខ្មៅ ប្រាក់ ក្រហម – ខៀវ – បៃតង ពណ៌ផ្សេងទៀត) ។

ប្រធានបទនេះក៏មានភាពខុសគ្នាខ្លាំងរវាងបុរស និងស្ត្រីផងដែរ។ ភាគច្រើនបុរសគិតថារថយន្តពណ៌ក្រហមតំណាង​អោយភាព​ឆើត​ឆាយ។ ដូចជាឈុតពណ៌ក្រហមនៅក្នុង Anime ល្បី Gundam ចំពោះបុរសពណ៌ក្រហមពិត​ជា​ពិសេស ប៉ុន្តែប្រហែលមានតែពួកគេដែលគិតដូច្នោះ។

រីឯមនុស្សស្រីចូលចិត្តជិះរថយន្តពណ៌ស ខ្មៅ និងពណ៌ប្រាក់ដែលជាពណ៌ដែលមិនសូវលេចធ្លោ។

តើរថយន្តប្រភេទណាដែលអ្នកមិនចូលចិត្ត?

ពីលើចុះក្រោម (ក្លិនបាញ់ក្នុងរថយន្តឈួល រថយន្តមិនសម្អាត គ្រោងរថយន្តខ្ពស់ ឬទាបពេក កៅអីខាងក្រោយរថយន្តកខ្វក់ បោះអីវ៉ាន់ពាសពេញជាដើម) ។

ខ្ញុំយល់ពីអារម្មណ៍របស់ស្រ្តីចំពោះសំណួរនេះ លើកលែងតែរថយន្តកែច្នៃទើបមានភាពខុសគ្នារវាងបុរស និងស្ត្រី។ “រថ​យន្តរបស់បង តើអូនរើសពេកធ្វើអី? សម្លេងរថយន្តស្តាប់ទៅទំនងណាស់” ។ ប៉ុន្តែនារីៗស្តាប់ទៅមិនយល់ទេ មិត្តខ្ញុំម្នាក់​ធ្លាប់ចំណាយប្រាក់ ៣ លានយ៉េនដើម្បីកែច្នៃផ្នែកខាងក្រោយរថយន្តក្លាយជាកន្លែងរង់ចាំ។ ខ្ញុំគិតថានោះជាមូល​ហេតុ​មួយ​ដែលគាត់មិនអាចរកបានសង្សារ។

តើអាចជក់បារីក្នុងរថយន្តដែរទេ?

១៣% គឺអាច

១៣% ចម្លើយអាស្រ័យលើមនុស្សម្នាក់ថាអាច ឬមិនអាច

៧៤% គឺមិនអាច

ដូចជាការរំពឹងទុកគ្មាននារីណាម្នាក់ចូលចិត្តជក់បារីនៅក្នុងឡានទេ។ លទ្ធផលនៃការស្ទង់មតិនេះអាចនឹងធ្វើអោយ​ក្តីស្រមៃរបស់បុរសរលាយសាបសូន្យ។ 

ក្នុងនាមជាបុរសខ្ញុំនៅតែចង់បើករថយន្តពណ៌ក្រហម ទោះបីនារីចូលចិត្ត ឬមិនចូលចិត្តក៏ខ្ញុំមិនប្រកាន់ឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: