ផ្ទាំងគំនូរពណ៌នាអំពីសមរភូមិ Sekigahara ដ៏ល្បីបំផុតក្នុងប្រវត្តិសាស្រ្តជប៉ុន

តើអ្នកធ្លាប់មើលឃើញផ្ទាំងគំនូរទេសភាព ហើយស្រមៃគិតរូបមនុស្សតូចៗនៅក្នុងរូបភាពស្រាប់តែអាចធ្វើចលនាបាន​ទេ?

រូបភាព https://mymodernmet.com/

ថ្មីៗនេះអ្នកថតភាពយន្តជប៉ុនឈ្មោះ Yusuke Shigeta បានសម្រេចកែច្នៃស្នាដៃសិល្បៈបុរាណទៅជារូបភាពដែលមាន​ចលនា។ ស្នាដៃរបស់លោកមានចំណងជើងថា Sekigahara-Sansui-zu-Byobu ផ្អែកលើគំនូរក្នុងសតវត្សរ៍ទី ១៧ ពណ៌នាអំពីសមរភូមិ Sekigahara ។

រូបភាព https://mymodernmet.com/

នេះជាសង្គ្រាមសំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តជប៉ុន សមរភូមិ Sekigahara កើតឡើងនៅសម័យ Sengoku ថ្ងៃទី ២១ ខែតុលាឆ្នាំ ១៦០០ ក្នុងខេត្ត Gifu សព្វថ្ងៃ។ បរិបទបង្ហាញអំពីទសវត្សឆ្នាំ ១៧០០ លើអេក្រង់លើស ៦ byoubu បច្ចុប្បន្ន​នៅក្នុងសារមន្ទីរប្រវត្តិ​សាស្ត្រអូសាកា។

រូបភាព https://www.spoon-tamago.com/

លោក Yusuke Shigeta ប្រើបច្ចេកទេសដូចជាការធ្វើម៉ូដែល 3D យកតម្រាប់តាមហ្វូងមនុស្សធ្វើចលនាបង្ហាញអំពីស្នាដៃច្បាប់ដើម ប៉ុន្តែជាក់ស្តែងរស់រវើក។ ផ្ទាំងគំនូរត្រូវបានដាក់បង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិ Chubu Centrair ប្រទេសជប៉ុន។ ហើយក៏ជាស្រុកកំណើតរបស់សាមូរ៉ៃល្បីមួយចំនួនផងដែរ។ 

រូបភាព https://www.spoon-tamago.com/

ដើមឡើយស្នាដៃសិល្បៈត្រូវបានធ្វើនៅទសវត្សឆ្នាំ ១៦២០ និយាយអំពីស្តេចក្រាញ់ Li នៃ Hikone ។

ចំពោះគំនូរ Sekigahara​-Sansui-zu-Byobu លោក Shigeta ប្រើគំនូរភីកសែលដើម្បីធ្វើឡើងវិញ ដូច្នេះអ្នកអាចមើល​ឃើញការប្រយុទ្ធរបស់សាមូរ៉ៃបំពាក់ដាវជិះលើខ្នងសេះសម្រុកចូលសមរភូមិដូចរឿងគំនូរជីវចល។

នៅក្នុងផ្ទាំងគំនូរផ្សេងទៀតរៀបរាប់អំពីតួអង្គក្នុងសម័យបុរាណកំពុងការពារទឹកដីរបស់ពួកគេ។ សូម្បីតែពពក និង​ទន្លេ​ក៏​ធ្វើអោយមានចលនាហាក់ដូចជានៅក្នុងជីវិតពិត។

សូមពិនិត្យមើលស្នាដៃរបស់លោក Shigeta ខាងក្រោម ហើយប្រសិនបើអ្នកចង់ចង់ទទួលបានបទពិសោធផ្ទាល់ អ្នកអាច​ទស្សនាការតាំងពិព័រណ៍ច្រកទ្វារវប្បធម៌នៃអាកាសយានដ្ឋានអន្តរជាតិ Chubu Centrair ប្រទេសជប៉ុន។

នេះជាគំនិតផ្តួចផ្តើមថ្មីក្នុងការផ្លាស់ប្តូព្រលានយន្តហោះអំឡុងជំងឺរាតត្បាត។ ស្នាដៃសិល្បៈទាំងអស់ត្រូវបានបង្ហាញនៅលើ Culture Gate to Japan ។ ហើយគម្រោងសិល្បៈនេះត្រូវគេរំពឹងថានឹងបន្តរហូតដល់ខែកញ្ញាឆ្នាំ ២០២១ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: