តោះភ្លក់មើលហាងកាហ្វេ Yakuza នៅជប៉ុនមានអ្វីប្លែក???
នៅប្រទេសជប៉ុនមានហាងកាហ្វេយកប្រធានបទ Yakuza នោះគឺ Ninkyo café នៅ Nagoya ។ តើអ្នកចង់សាកល្បងបទពិសោធនៅទីនោះដែរទេ?
ពេលដែលអ្នកក្លាយទៅជាភ្ញៀវក្នុងហាង អ្នកនឹងទទួលបានលិខិតអញ្ជើញអោយចូលរួមក្រុម។
អ្នកនឹងទទួលបានសេវាកម្មបម្រើភេសជ្ជៈ និងបង្អែម (ឈុតបង្អែមមានតម្លៃ ៨៩៣ យ៉េន)។
ចានគោះបារីនេះសម្រាប់តែបងធំប៉ុណ្ណោះ ដូច្នេះអ្នកមិនអាចប្រើបានទេ (សរុបទៅគេហាមមិនឱ្យជក់បារីនៅក្នុងហាង) ។
រូបថត check-in ចូលហាងក៏ត្រូវតែប្លែកបែបនេះដែរ។
Plot twist ៖ ម្ចាស់ហាង Yakuza ធ្វើពុតជាបើកហាងកាហ្វេ Yakuza ដើម្បីអោយភ្ញៀវគិតថាពួកគេជា Yakuza ក្លែងក្លាយ ហើយមិនដឹងថាពួកគេជា Yakuza ពិតក្លែងធ្វើជា Yakuza ក្លែងក្លាយ។
ប៉ុន្តែប្រសិនបើម្ចាស់ហាងជា Yakuza ក្លែងក្លាយ ប្រហែលជាពួកគេនៅមិនសុខជាមួយ Yakuza ពិតនោះទេ ដូច្នេះពួកគេគឺជា Yakuza ពិត។
សម្រាប់ព័ត៌មានលម្អិតសូមពិនិត្យមើលគណនី Twitter ហាងកាហ្វេដ៏ពិសេសនេះ។
បន្ទាប់ពីអានអត្ថបទនេះ តើអារម្មណ៍របស់អ្នកដូចជាលេងហ្គេម Yakuza ទេ?
តើអ្នកនៅចាំលោកពូ Yakuza ម្នាក់នេះដែរទេ?
Sacchan