ជប៉ុនប្រើ Drone ដឹកជញ្ជូនតាមទីជនបទដាច់ស្រាលលែងជាបញ្ហាទៀតហើយ

នៅពេលជនជាតិចិន និងជនជាតិអាមេរិកមកតំបន់ជនបទនៅប្រទេសជប៉ុន ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មានប្រព័ន្ធផ្លូវក្រាលកៅស៊ូ អគ្គិសនី ឧស្ម័ន ទឹក និងអុីនធឺណេតអាចប្រើ​ប្រាស់បានគ្រប់ទីកន្លែង។

រូបភាព https://www.maff.go.jp/j/nousin/noukei/binosato/b_hyakusen/hyakusen.html

ជប៉ុនជាប្រទេសតែមួយគត់ដែលអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របគ្នាបែបនេះនៅទូទាំងប្រទេស រួមទាំងតំបន់ជនបទ បើមិនប្រៀបនឹងប្រទេសមានផ្ទៃដីតូច។

មូលហេតុដោយសារតែភាពខុសគ្នារវាងមូលធនវិនិយោគ និងចំនួនប្រជាជនដែលទទួលបានអត្ថប្រយោជន៍ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដាច់ស្រយាល។ ទោះយ៉ាងណាក៏ដោយយន្តការនៅក្នុងប្រទេសជប៉ុនគឺដើម្បីធា​នា​នូវ​សម​ភាព​រវាងតំបន់ជនបទ និងទីក្រុង។

ប៉ុន្តែទោះបីជានៅក្នុងយន្តការស្របគ្នាក៏តំបន់ជនបទនៅតែមាន “គុណវិបត្តិ” ច្រើនជាងតំបន់ទីក្រុងប្រជុំជនក្នុង​ការចែកចាយទំនិញ។

នៅពេលដែលអុីនធឺណេតត្រូវគេប្រើក្នុងតំបន់ដាច់ស្រយាល នៅទីនោះមានឱកាសបញ្ជាទិញអនឡាញ ប៉ុន្តែមានបញ្ហាចំពោះ​ភ្នាក់​ងារ​ចែក​ចាយ។ ឧទាហរណ៍នៅតំបន់ភ្នំទីភ្នាក់ងារដឹកជញ្ជូនត្រូវធ្វើដំណើរផ្លូវវាង ចំណាយពេលវេលា និងថវិកាច្រើន ដូច្នេះពួកគេមិនអាចធានានូវប្រាក់ចំណេញ ហើយលុបចោលទីតាំងដឹកជញ្ជូនដែលនៅឆ្ងាយពេក​ព្រោះលក្ខខណ្ឌ​មិនគ្រប់គ្រាន់។

ដំណោះស្រាយដែលបានលើកឡើងគឺប្រើ Drone (យានអវកាសគ្មានមនុស្សបើកបរ) ។ បច្ចុប្បន្ននេះអាម៉ាហ្សូនអាមេរិក​កំពុងវិនិយោគ​ថវិកា​ស្រាវជ្រាវយានដឹកជញ្ជូន Drone ។ នៅពេលដែលបណ្តាប្រទេសដទៃកំពុងធ្វើការស្រាវ​ជ្រាវ ជប៉ុនបានដាក់អោយអនុវត្តដំណោះស្រាយក្នុងស្ថានភាពជាក់ស្តែង។ សូម្បីតែប្រជាជនជប៉ុនជាច្រើនក៏មិនដឹង​អំពីព័ត៌មាននេះដែរ។

ការដឹកជញ្ជូនដោយប្រើ Drone ត្រូវបានគេប្រើនៅភូមិដែលស្ថិតលើភ្នំខេត្ត Nagano ។ អារម្មណ៍នៃការរួមបញ្ចូលបច្ចេក​វិទ្យា​ថ្មីក្រោមទិដ្ឋភាពទីជនបទស្ងប់ស្ងាត់នាំមកនូវអារម្មណ៍រំភើបដែលមិនអាចពណ៌នាបាន។

រូបភាព​ https://www.gizmodo.jp/2021/03/kddi-smartdrone.html?int=giz002

ឧបករណ៍ Drone កំពុងត្រូវបានជម្រុញដោយក្រុមហ៊ុនទូរស័ព្ទធំ KDDI សហការជាមួយអាជ្ញាធរមូលដ្ឋាន រីឯលទ្ធផល​ទទួ​លបាន​គួរ​សម។

ប្រជាជនដែលរស់នៅក្នុងតំបន់នេះមានឧបករណ៍ភ្ជាប់ជាមួយទូរទស្សន៍ ដូច្នេះពួកគេអាចមើលទូរទស្សន៍ផង បញ្ជា​ទិញ​ទំនិញអនឡាញផងដែរ។ ហាងដែលទទួលការបញ្ជាទិញគ្រាន់តែដាក់ទំនិញលើ Drone រួចទុកឱ្យវាដំណើរការ អ្វីដែលសំខាន់ស្ថិតលើកន្លែងចុះចត។

ក្នុងការស្រាវជ្រារបស់អាម៉ាហ្សូនអាមេរិក ពួកគេព្យាយាមដាក់អោយយន្តហោះដ្រូនចុះចតតាមផ្ទះនីមួយៗ ប៉ុន្តែពិបាកក្នុងការកំណត់ស្ថានភាពផ្ទះ ដូច្នេះនៅជប៉ុនទីតាំងត្រូវបានផ្លាស់ទៅមជ្ឈមណ្ឌលសហគមន៍មូលដ្ឋាន។

ក្រោយពេលចុះចតត្រង់ចំណតកណ្តាល ទំនិញត្រូវគេដាក់ចុះ បន្ទាប់មកបុគ្គលិកចែកចាយនៅទីនោះនឹងបន្តភារ​កិច្ច។ មជ្ឈមណ្ឌល​សហគមន៍​ស្ថិត​នៅទីតាំងផ្តល់ភាពងាយស្រួលបញ្ជូនទៅគ្រួសារនីមួយៗ ដូច្នេះមិនមានការលំបាកអ្វី​ឡើយ។

អ្នកដែលរកឃើញគំនិតនេះពិតជាពូកែណាស់!

លើសពីនេះនៅក្នុងច្បាប់ជប៉ុនមានបទប្បញ្ញត្តិស្តីពីយានអវកាសគ្មានមនុស្សបើកបរ។ នៅតំបន់ទីប្រជុំជន Drone ត្រូវបានអនុញ្ញាត​ឱ្យ​ហោះ​ហើរ​ក្នុងបរិវេណដែលមើលឃើញប៉ុណ្ណោះ ពោលគឺស្ថិតក្នុងដែនមើលឃើញរបស់អ្នកបញ្ជា។ ព្រោះថានៅតំបន់ដែលមានប្រជា​ជន​ច្រើន ប្រសិនបើ Drone ធ្លាក់ដោយចៃដន្យវាអាចបង្កការខូចខាតដល់មនុស្ស​នៅខាងក្រោម។ ប៉ុន្តែនៅតាមទីជនបទមិនសូវមានមនុស្ស ដូច្នេះលទ្ធភាពបង្កការខូចខាតមិនច្រើនទេ។

សេវាកម្មនេះអាចប្រើបាននៅតំបន់ដាច់ស្រយាលតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ Drone ដឹកជញ្ជូនត្រូវបានសាកល្បងក្នុងទំហំតូចប៉ុណ្ណោះ ប៉ុន្តែនៅពេលតំឡើងទៅជាប្រភេទធំមាន​ន័យ​ថា​អាចដឹកជញ្ជូនទំនិញកាន់តែច្រើន គ្មាននរណាម្នាក់និយាយថាជីវិតនៅតាមជនបទខ្វះខាតទៀតឡើយ។

ប្រហែលជាជីវិតនៅជនបទជប៉ុនទើប “ល្អប្រសើរ” ។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: