ពិធីមង្គលការក្រោមប្រធានបទ “One Piece” ដំបូងគេនៅប្រទេសជប៉ុន
កាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២១ ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ ESCRIT INC ជប៉ុនបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថាមង្គលការក្រោមប្រធានបទ One Piece ។
រូបភាព https://www.moshimoshi-nippon.jp/
សេវាកម្មរៀបចំអាពាហ៍ពិពាហ៍ក្រោមចំណងជើងថា One Piece នេះត្រូវបានបំផុសគំនិតដោយ Grand Line ក្នុងរឿង Manga ។ សំដៅលើមហាសមុទ្រមានគ្រោះថ្នាក់ជាងគេនៅក្នុងពិភពលោក។
រូបភាព https://www.moshimoshi-nippon.jp/
គូស្វាមីភរិយាដែលកក់សេវាកម្មអាពាហ៍ពិពាហ៍ One Piece នឹងទទួលបានការតុបតែងតាមបែប Manga របស់របររៀបអាពាហ៍ពិពាហ៍ និងកាដូ លិខិតអញ្ជើញ រូបថត Luffy ចោរសមុទ្រមួកចំបើង។
រូបភាព https://www.moshimoshi-nippon.jp/
បញ្ជីមុខម្ហូបត្រូវបានរៀបចំយ៉ាងពិសេសតាមលក្ខណៈរបស់មេចុងភៅ Sanji ។
អាពាហ៍ពិពាហ៍ក្រោមចំណងជើងថា One Piece នឹងបើកដំណើរការនៅតាមទីតាំងនានាក្នុងទីក្រុងតូក្យូ និងកន្លែងផ្សេងទៀតក្នុងតំបន់ Tohoku, Hokuriku, Tokai, Kansai, Chugoku, Shikoku, Kyushu និង Okinawa ។
ប្រសិនបើអ្នកចង់ប្រារព្ធពិធីមង្គលការ One Piece សូមចុចនៅទីនេះ។
Yuki