សិល្បករ Gen Hoshino និងសិល្បការិនី Yui Aragaki ប្រកាស​រៀប​ការនឹងគ្នា

តារាសម្តែងស្រី Yui Aragaki អាយុ ៣២ ឆ្នាំ និងតារាចម្រៀង សម្តែងប្រុសលោក Gen Hoshino អាយុ ៤០ ឆ្នាំបានប្រកាស​កាលពីថ្ងៃ​ទី ១៩ ថាពួកគេនឹងរៀបការតាមរយៈក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួន។

រូបភាព Oricon

“យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ និងគាំទ្រ” ។

នៅពេលប្រកាសចប់ពួកគេទាំងពីរសង្ឃឹមថាជំងឺរាតត្បាតកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

អ្នកទាំងពីរសម្តែងជាមួយគ្នាក្នុងរឿង “Nigeru wa Haji da ga Yaku ni Tatsu” បុ៉ស្ត TBS ក្នុងឆ្នាំ ២០១៦ ។ ដោយ​សារ​តែ​ខ្សែភាព​យន្ត​នេះ Koi dance ធ្លាប់ទទួលបានការ Cover ឡើងវិញជាច្រើន។

រូបភាព https://www.excite.co.jp/news/article/Wezzy_82604/

រូបភាព https://thetv.jp/news/detail/1016122/10137708/

រូបភាព https://twitter.com/nigehaji_tbs/status/1345377363094192134

ក្រៅពីនេះតារាសម្តែស្រី Aragaki ក៏បានប្រកាសនៅលើ blog ផ្ទាល់ខ្លួនថានាងនឹងចាកចេញពីក្រុមហ៊ុនគ្រប់គ្រង LesPros Entertainment ចាប់ពីថ្ងៃទី ១៩ តទៅ ហើយបន្តការងារជាអ្នកសិល្បៈឯករាជ្យ។

ប្រវត្តិសិល្បករ សិល្បការិនីទាំងពីរ៖

លោក Gen Hoshino កើតថ្ងៃទី ២៨ ខែមករាឆ្នាំ ១៩៨១ នៅ Saitama ។ ក្រៅពីសកម្មក្នុងនាមជាតារាចម្រៀង / តន្រ្តីករ គាត់សម្តែងតួឯកក្នុងខ្សែភាពយន្ត “Hakoiri Musuko no Koi” ហើយបង្ហាញខ្លួននៅក្នុងរឿងភាគ ខ្សែភាព​យន្ត និងឆាកផងដែរ។

កញ្ញា Yui Aragaki កើតថ្ងៃទី ១១ ខែមិថុនាឆ្នាំ ១៩៨៨ មកពីខេត្ត Okinawa ។ ចូលប្រឡូកក្នុងនាមជាអ្នកបង្ហាញម៉ូដនៃទស្សនាវដ្តី​យុវវ័យ “nicola” នាងជ្រើសរើសធ្វើជាតារាសម្តែង។ កញ្ញា Yui Aragaki (ឬត្រូវបានអ្នកគាំទ្រហៅ​ថា Gakky) ធ្លាប់បង្ហាញខ្លួននៅក្នុងរឿងភាគ និងខ្សែភាពយន្តដូចជា “Dragon Zakura” (រឿង TBS) និងរឿង “My Boss My Hero” (រឿងរបស់ Nippon) ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: