ក្រុមហ៊ុនផលិតមួកសម្រាប់ “Selfie” បន្ថែមមុខងារថ្មីផ្ទុកក្រដាស​ជូតមាត់

សកម្មភាពអាជីវកម្មរបស់ Tenga ផ្តោតសំខាន់លើការផលិតឧបករណ៍ជំនួយរឿង “Selfie” ទោះជាយ៉ាងណាក្រុមហ៊ុនក៏ធ្វើគម្រោងទាក់ទងបញ្ហាលំហាត់ប្រាណផ្ទាល់ខ្លួន នំចំណី និងដំណើរទៅកាន់សកល។ លើកនេះ Tenga ចូលប្រឡូកក្នុងវិស័យម៉ូដដោយផលិត​មួក​ពិសេសបំផុត។

ដំបូងពេលក្រឡេកមើលមួកហាក់ដូចជាការរចនាសាមញ្ញ គ្រានតែជាមួកខ្មៅធម្មតាដែលមានផ្លាកសញ្ញាតំណាង Tenga ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់មើលអោយច្បាស់ឃើញថា។

រូបភាព https://soranews24.com/2021/05/17/japanese-masturbatory-aid-tenga-creates-tissue-dispensing-hat-for-various-purposes【photos】/

នៅលើក្បាលមួកមានរន្ធមួយសម្រាប់ទាញក្រដាសជូតមាត់។

រូបភាព https://soranews24.com/2021/05/17/japanese-masturbatory-aid-tenga-creates-tissue-dispensing-hat-for-various-purposes【photos】/

មួកផ្ទុកក្រដាសជូតមាត់ប្រើក្នុងគោលបំណង “Selfie” ដែលក្រុមហ៊ុន Tenga បានសង្កត់ធ្ងន់ក្នុងការពិពណ៌នាអំពីការប្រើប្រាស់ថាមួកត្រូវគេប្រើក្នុងស្ថានភាពមនុស្សពីរនាក់ឈ្លោះគ្នា។

ក្រុមហ៊ុនក៏បានណែនាំអោយពាក់មួកក្នុងអំឡុងរដូវកើតជំងឺផ្តាសាយអាឡែរហ្សីលំអងផ្កាជាដើម។ ប្រើនៅពេលចេញទៅក្រៅបរិភោគ​ឬ​ហាង​គ្មាន​ក្រដាសជូតមាត់។

សូមពិនិត្យមើលឱ្យកាន់តែច្បាស់ការរចនាពិសេសនេះ មានកន្លែងសម្រាប់ដាក់ក្រដាសជូតមាត់ចូលផងដែរ។

រីឯនេះជារន្ធទាញក្រដាសជូតមាត់។

សរុបទៅមួកមានលក្ខណៈពិសេសម្យ៉ាងដែរ។

អ្នកអាចរកទិញ Tenga Pocket Hat តាមរយៈបណ្តាញអុីនធឺណេតអនឡាញរបស់ក្រុមហ៊ុនក្នុងតម្លៃ ២៥០០ យ៉េនដោយមិនរាប់បញ្ចូលក្រដាសជូតមាត់។

https://store.tenga.co.jp/product/EC-TSG-036

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: