មន្ទីរពេទ្យជប៉ុនច្រឡំវ៉ាក់សាំងកូវីដ-១៩ ទៅជាសូលុយស្យងអំបិលខនិជ
លោកនាយកមន្ទីរពេទ្យទីក្រុង Ikoma Kiyoshi Endo និងអ្នកធ្វើការជាមួយផ្សេងទៀត សូមអភ័យទោសចំពោះកំហុសនៃការចាក់វ៉ាក់សាំងក្នុងពេលធ្វើសន្និសិទកាសែតនៅមន្ទីរពេទ្យក្រុង Ikoma ខេត្ត Nara ។
ក្នុងអំឡុងពេលចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់ដែលមានអាយុ ៨៥ ឆ្នាំឡើងនៅឯមជ្ឈមណ្ឌលប្រឹក្សាសុខភាពទីក្រុង Urasoe ខេត្ត Okinawa ដោយសារតែកំហុសក្នុងការរំលាយវ៉ាក់សាំង មនុស្សមួយចំនួនមិនទទួលបានវ៉ាក់់សាំង បែរជាត្រូវគេចាក់សូលុយស្យងអំបិលខនិជទៅវិញ។
រូបភាព https://mainichi.jp/
នាយកមន្ទីរពេទ្យទីក្រុង Ikoma នៅភាគខាងលិចប្រទេសជប៉ុនបានធ្វើសន្និសិទកាសែតស្តីពីកំហុសនេះ ហើយសុំទោសប្រជាជន និងបានបន្ថែមទៀតថាអ្នកដែលចាក់ថ្នាំខុសនឹងមិនមានផលប៉ះពាល់អាក្រក់ដល់សុខភាពឡើយ។
ជាក់ស្តែងក្នុងពេលចាក់វ៉ាក់សាំងនោះបើយោងតាមព័ត៌មានពីមន្ទីរពេទ្យពួកគេរៀបចំការចាក់វ៉ាក់សាំងចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៤ រសៀលថ្ងៃទី ២៨ ខែមេសាសម្រាប់មនុស្សចំនួន ៥៤ នាក់។ បច្ចុប្បន្នអ្នកដែលទទួលវ៉ាក់សាំងមិនទាន់ដឹងថានរណាត្រូវចាក់សូលុយស្យងអំបិលខនិជនោះទេ។
កំហុសឆ្គងកើតឡើងក្នុងដំណើរការលាយសារធាតុវាវនៃវ៉ាក់សាំងដើមរបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer Inc. ដោយសូលុយស្យងអំបិលខនិជបន្ទាប់ពីដាក់ចូលសឺរាុំង។
មូលហេតុបណ្តាលមកពីការធ្វេសប្រហែសពេលពង្រាវវ៉ាក់សាំង និងបញ្ចូលវ៉ាក់សាំងចូលទៅក្នុងសឺរាុំង ក្រៅពីនេះប្រអប់ដែលផ្ទុកវ៉ាក់សាំងដើមដាក់នៅជិតវ៉ាក់សាំងដែលពង្រាវ។
ក្រោយមកគិលានុប្បដ្ឋាយិកាប្រទះឃើញដូស Pfizer ដែលមិនទាន់ប្រើ ហើយក៏ពិនិត្យសឺរាុំងឡើងវិញឃើញថា ៦ ក្នុងចំណោមនោះផ្ទុកតែសូលុយស្យងអំបិលខនិជប៉ុណ្ណោះ។ លទ្ធផលវាត្រូវគេដកចេញ ប្រហែលជាសូលុយល្យងអំបិលត្រូវគេដាក់ចូលទៅក្នុងដូសផ្ទុកវ៉ាក់សាំងដើម ហើយចាក់អោយអ្នកបន្ទាប់នោះ។
មានគិលានុបដ្ឋាយិកាចំនួន ៥ នាក់ដែលត្រូវប្រគល់ភារកិច្ចរៀបចំ និងចាត់ចែងម្ជុលចាក់។ មន្ទីរពេទ្យកំពុងធ្វើតេស្តិ៍អង្គបដិប្រាណសម្រាប់មនុស្សគ្រប់គ្នាដើម្បីដឹងថាអ្នកណាបានទទួលវ៉ាក់សាំងការពារអាយជំងឺកូវីដ-១៩ ។ អ្នកដែលមានអង្គបដិប្រាណទាបនឹងទទួលចាក់វ៉ាក់សាំងម្តងទៀត។
រដ្ឋាភិបាល និងអភិបាលក្រុង Ikoma Masashi Komurasaki នឹងពិចារណាធ្វើការសម្រេចចិត្តក៏ដូចជាចាត់វិធានការជៀសវាងកំហុសកើតឡើងម្តងទៀត ការបែងចែក និងឃ្លាំមើលកាន់តែម៉ត់ចត់ជាងមុននៅគ្រប់ដំណាក់កាលនៃដំណើរការចាក់។
Japo Cambodia