មិត្តភាពដែល “មិនអាចបំបែកបាន” រវាងបុរសចំណាស់ និងក្រពើយក្ស
ទំនាក់ទំនងរវាងម្ចាស់ Nobumitsu Murabayashi និងសត្វចិញ្ចឹម Cayman-kun មិនអាចបំបែកចេញពីគ្នា។
ប្រទេសជប៉ុនជាទឹកដីរបស់ “Kawaii” ដែលជាឃ្លាពណ៌នាអំពី “វប្បធម៌គួរឱ្យស្រលាញ់” នៃប្រទេសនេះ។ ដូចជាហាង អគារ រហូតដល់ផ្លូវថ្នល់ពោរពេញទៅដោយភាពទាក់ទាញ។
នៅកន្លែងមួយជិត Hiroshima បុរសម្នាក់មានគំនិតផ្ទុយនឹងភាពទាក់ទាញគួរអោយស្រលាញ់នោះ។
លោក Nobumitsu ពណ៌នាសត្វចិញ្ចឹមក្រពើរបស់ខ្លួនថា “វាកំពុងរកមើលម្លប់ត្រជាក់ នៅខាងក្នុងត្រជាក់ជាង” ។
“ខ្ញុំចិញ្ចឹមក្រពើមួយក្បាលនេះរយៈពេល ៣៩ ឆ្នាំមកហើយ។ ជាច្រើនឆ្នាំមុនខ្ញុំ និងកូនប្រុសឈានចូលហាងលក់សត្វចិញ្ចឹម ហើយរកឃើញក្រពើដ៏តូចមួយក្បាល។ ប្រាំមួយខែក្រោយមកយើងត្រឡប់មកវិញនៅតែឃើញវានៅទីនោះ។ កូនប្រុសអាយុ ៥ ឆ្នាំរបស់ខ្ញុំប្រាប់អោយទិញវាយកទៅវិញ។ ដើមឡើយវាគ្រាន់តែជាសត្វចិញ្ចឹមតូចមួយ ខ្ញុំមិនដែលគិតថាវាធំដល់ថ្នាក់នឹងទេ” ។
ក្រពើមួយក្បាលនេះមានឈ្មោះថា Cayman-kun ។
រូបភាព https://www.dailymail.co.uk/news/article-3903172/I-never-thought-grow-big-Japanese-man-lives-giant-6ft-8in-caiman-bought-34-years-ago-brushes-teeth-day.html
កាលពីមុនក្រពើនៅតូចវារស់ក្នុងអាងទឹកខាងក្រៅ ប៉ុន្តែឥឡូវនេះវាអាចចូលទៅក្នុងផ្ទះ។
រូបភាព https://ameblo.jp/kuhiko5107/entry-12519597207.html
“ទឹកដីរបស់វាគ្មានដែនកំណត់ទេ វាអាចចេញចូលផ្ទះតាមអំពើចិត្ត។ ថ្ងៃមួយប្រពន្ធខ្ញុំទៅរក Cayman ក្រោយមកខ្ញុំឃើញវាកំពុងនៅក្នុងអាងងូតទឹកហើយសម្លឹងមកខ្ញុំ” ។
លោក Murabayashi ក៏បានបន្ថែមថា “វាមិនដែលខាំខ្ញុំឡើយ ខ្ញុំចិញ្ចឹមវាតាំងពីតូចហើយក្រពើដឹងថាខ្ញុំមិនធ្វើបាបវា” ។
ក្រពើ Cayman-kun ហាក់ដូចជាចូលចិត្តអង្អែលដូចសត្វចិញ្ចឹមដទៃទៀតដែរ ដូច្នេះម្ចាស់ត្រូវចាប់អារម្មណ៍កន្ទុយរបស់វានៅពេលសត្វផ្លាស់ទីជុំវិញបន្ទប់។
នៅពេលនាំ Cayman ដើរលេង លោក Murabayashi តែងពាក់របាំងបិទមាត់អោយវា។ ការធ្វើដំណើររបស់ Cayman ដូចជាដំណើរផ្សងព្រេង។ គ្រាន់តែអូសវាចុះពីជណ្តើរឬយកវាចេញពីឡានក៏ត្រូវប្រើកម្លាំងជាច្រើនទៅហើយ។ ក្រពើត្រូវគេដឹកដាក់ខាងក្រោយឡានជាមួយនឹងខ្នើយដែលវាចូលចិត្ត។ ភាគច្រើនក្មេងៗនៅតាមសាលារៀនក្នុងស្រុកហាក់បីដូចជាមិនខ្លាច Cayman ឡើយ។ លោក Murabayashi ក៏មានឯកសារគ្រប់គ្រាន់ក្នុងការយក Cayman ដើរតាមទីសាធារណៈ។
រូបភាព https://ameblo.jp/kuhiko5107/entry-12519597207.html
មិនត្រឹមតែប៉ុណ្ណឹង Cayman ថែមទាំងជួយនៅក្នុងអាជីវកម្មរបស់លោក Murabayashi ក្នុងនាមជាឈ្មួញកណ្តាលអចលនទ្រព្យ។
“Cayman ទាក់ទាញការចាប់អារម្មណ៍ជាច្រើនដូចជាជំនួយការផងដែរ។ វានាំមកអោយខ្ញុំជំនួញជាច្រើន ប្រជាជនហៅខ្ញុំថាលោកក្រពើ រីឯឈ្មោះក្រុមហ៊ុនខ្ញុំគឺសេវាកម្មក្រពើ” ។
លោក Murabayashi ចែករំលែកទំនាក់ទំនងស្និតស្នាលរបស់ខ្លួន និងសត្វចិញ្ចឹមថា៖
“វាមានអាយុ ៣៩ ឆ្នាំ រីឯខ្ញុំមានអាយុ ៦៨ ឆ្នាំ។ វាអាចរស់បាន ៣០ ឆ្នាំទៀតដែលមានន័យថាខ្ញុំប្រហែលជានឹងស្លាប់មុនវា។ Cayman មិនធ្លាប់ជួបក្រពើផ្សេងទៀតទេ ប្រហែលជាវាមិនទាំងដឹងថាខ្លួនជាសត្វក្រពើផង” ។
រូបភាព https://www.wthr.com/article/sports/olympics/meet-japans-mr-gator-pet-alligator-caiman-kun/531-ef8b25b8-ab08-4eac-9158-3bbe29cc354f
លោក និងក្រពើច្រើនតែដេកនៅលើពូកជិតគ្នា ដណ្តប់ភួយតែមួយ ហើយក្រពើ Cayman តែងតែដាក់ក្បាលលើខ្នើយដែលវាចូលចិត្ត។
នៅក្នុងប្រទេសជប៉ុនអ្វីៗគ្រប់យ៉ាងសុទ្ធតែអាចកើតឡើង ជួនកាលអ្នកអាចនឹងប្រទះឃើញរឿងរ៉ាវចម្លែក ប៉ុន្តែក៏ពិសេសម្យ៉ាងដែរ។
Sacchan