ដើម្បីក្តីស្រមៃបុរសជនជាតិជប៉ុនលាឈប់ពីការងារធ្វើ​ជា​​អ្នកឆ្លាក់​​រូប​សត្វ​ល្អិត​ឬស្សី​ដ៏​ល្បី​មួយ​រូប

ឫស្សីគឺជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិដែលត្រូវបានគេចាត់ទុកថាមានថាមពល ពីព្រោះដើមឫស្សីទាំងមូលមាន​ប្រយោជន៍។

ប្រសិនបើធ្វើល្អឫស្សីអាចប្រើសម្រាប់ផលិតសិប្បកម្ម ពន្លកឫស្សីផ្គត់ផ្គង់សែលុយឡូត រីឯស្លឹកឫស្សីគេប្រើជាថ្នាំក្នុង​ឱសថ​បុរាណ។

រូបភាព https://www.pinterest.com.mx/

ដើម្បីរំលឹងដល់តម្លៃឫស្សី និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន សិប្បករឈ្មោះ Noriyuki Saitoh អាយុ ៥៣ ឆ្នាំមកពី Matsuzaki ខេត្ត Shizuoka បាន​ចាត់​ទុក​ខ្លួន​ជា​ជាង​ចម្លាក់​ស្ម័គ្រចិត្ត ដោយ​ធ្វើ​គំរូ​សត្វ​ល្អិត​ឬស្សី​​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

រូបភាព https://www.pinterest.com.mx/

ស្នាដៃរបស់លោកមានលក្ខណៈជំនាញ និងរស់រវើកបំផុត។

លោក Noriyuki Saito គឺជាបុគ្គលិកការិយាល័យដែលមានចំណង់ចំណូលចិត្តចំពោះចម្លាក់។ លោករៀនចម្លាក់ពីឪពុក និងជីតារបស់គាត់ តាំងពីក្មេងគាត់ចូលចិត្តសិប្បកម្មទៅហើយ។

រូបភាព https://www.facebook.com/bugslife64/

លោក Noriyuki Saito ចាប់ផ្តើមធ្វើរូបសត្វល្អិតពីឬស្សីកាលអាយុប្រហែលជា ៤០ ឆ្នាំ។ បន្ទាប់ពីមានបញ្ហាសុខភាពបណ្តាលអោយគាត់ត្រូវសម្រាកនៅមន្ទីរពេទ្យយរយៈពេល ២ ខែ។ គាត់សម្រេចចិត្តចំណាយពេលវេលារបស់ខ្លួនសម្រាប់​​ឆ្លាក់​រូប។ លោក Noriyuki Saito បានអោយដឹងថា ខ្លួនចំណាយពេល ១០ ឆ្នាំស្វែងយល់ដោយខ្លួនឯង និងច្នៃ​​ប្រឌិត ទើប​ពេញ​ចិត្ត​ចំពោះ​ស្នា​ដៃ​របស់​ខ្លួន។

រូបភាព https://www.pinterest.com.mx/

នៅពេលចាប់ផ្តើមធ្វើរូបណាមួយលោក Saito ស្រាវជ្រាវរូបភាពលើអុីនធឺណេត និងវចនានុក្រម។ លោក Saito សិក្សា​​លម្អិត​ទៅលើផ្នែកនីមួយៗនៃរាងកាយមុនពេលចាប់ផ្តើមចំណុចសំខាន់ៗ។

ផ្នែកនីមួយៗមានចំណុចលម្អិតតូចធំរាប់រយតម្រូវឱ្យមានភាពល្អិតល្អន់ និងការផ្តោតអារម្មណ៍ខ្ពស់។

ឧទាហរណ៍ដើម្បីធ្វើរោមនៅលើជើងកណ្តូប លោក Saito ខួងរន្ធដែលមានអង្កត់ផ្ចិត ០,៣ មីល្លីម៉ែត្រមុនពេលបញ្ចូល​បន្ទះ​ឫស្សីស្តើងៗចូលទៅក្នុងប្រហោង។

កន្លែងផ្គុំ និងស្លាបកន្ទំរុយក៏មានលក្ខណៈលម្អិត និងជាក់ស្តែងផងដែរ ជាចុងក្រោយគាត់ប្រើកម្តៅដើម្បីពត់វា។

សិប្បករ Noriyuki Saito បានចែករំលែករឿងរ៉ាវដែលលោកលះបង់ការងារមកផ្តោតលើរូបចម្លាក់ព្រោះ “ជាការល្អដែលខ្ញុំអាចគេចផុតពីភាពជាក់ស្តែង ហើយផ្តោតលើចំណង់ចំណូលចិត្តរបស់ខ្លួន” ។

ស្នាដៃរបស់លោក Noriyuki Saito កាន់តែល្បីល្បាញបង្កការភ្ញាក់ផ្អើលទាំងក្នុង និងក្រៅប្រទេស។ បន្ទាប់ពីលោកបានបង្ហោះរូបថតលើបណ្តាញសង្គម អ្នកគាំទ្រជាច្រើនសម្តែងការកោតសរសើរ។ ទោះយ៉ាងណាក៏ដោយគាត់មិនមានបំណងលក់ស្នាដៃណាមួយទេហើយក៏កម្រមានពិព័រណ៍ដែរ។

រូបភាព http://www.asahi.com/

លោក Noriyuki Saito បានចែករំលែកអំពីមូលហេតុដែលមិនលក់ផលិតផលនេះថា “ស្នាដៃទាំងនេះមានភាពផុយស្រួយណាស់ ដូច្នេះអ្នកគាំទ្រនឹងខកចិត្តយ៉ាងខ្លាំងប្រសិនបើធ្វើបែក” ។

រូបភាព http://www.asahi.com/

បច្ចុប្បន្នលោក Noriyuki Saito នៅតែទទួលយកការអញ្ជើញឱ្យចូលរួមក្នុងការសម្តែង កេរ្តិ៍ឈ្មោះរបស់គាត់រួមជាមួយភាពច្នៃប្រឌិតកំពុងតែល្បីដោយសារការនិយាយតគ្នា។

លោកពិតជាគំរូដែលគួរតែយកតម្រាប់តាម។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: