តើគេធ្វើយ៉ាងណាចំពោះជនភៀសខ្លួនដែលរស់នៅប្រទេស​ជប៉ុន?

ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេទាក់ទងនឹងបញ្ហាពិបាកទទួលយកជនបរទេស។ ទោះបីជាជនជាតិជប៉ុនភាគច្រើនមានបុគ្គលិកលក្ខណៈសុភាព ស្អប់ជម្លោះ ប៉ុន្តែពួកគេក៏មានការភ័យខ្លាចចំពោះជនបរ​ទេស​ផង​ដែរ។

ដូច្នេះហើយ ជប៉ុនពិតជាពិបាកក្នុងការទទួលយក​ជន​ភៀស​ខ្លួន​ណាស់។ បើពិចារណាលើអត្រាទទួលយកជនភៀសខ្លួននៅបណ្តាប្រទេសដទៃ នៅជប៉ុន​​មានត្រឹមតែ ០,៤% ក្នុងឆ្នាំ ២០១៩ ដែលសរុបចំនួន ៤៤ ករណី។ មានន័យថា ៩៩,៦% ករណីត្រូវជប៉ុនបដិសេធមិនទទួល​យក​ជន​ភៀសខ្លួន។

ឧទាហរណ៍មួយចំនួនបង្ហាញអោយឃើញថាអត្រាទទួលយកជនភៀសខ្លួននៅជប៉ុនគឺទាបបំផុត៖
កាណាដា៖ ៥៥,៧%

ចក្រភពអង់គ្លេស៖ ៤៦,២%

សហរដ្ឋអាមេរិក៖ ២៩,៦%

ចំពោះមូលហេតុ​អាចពន្យល់យ៉ាងសាមញ្ញថា ប្រជាជនជប៉ុនខ្លាចជនបរទេស។

ជប៉ុនធ្លាប់ស្ថិតក្នុងសម័យដាក់ខ្លួនអោយនៅដាច់ដោយឡែករយៈពេលយូរ ក្នុងយុគសម័យសាមូរ៉ៃ ទ្វីបអាស៊ីទាំង​មូល​ស្ទើរ​តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង ហើយក្លាយជាអាណានិគមរបស់បណ្តាប្រទេសលោកខាងលិចតាមរយៈយុទ្ធសាស្រ្ត​ផ្សព្វផ្សាយសាសនា និងរងការគំរាមកំហែងត្រួតត្រាដោយអាវុធទំនើបនាសម័យនោះ (កាំភ្លើង) ។

ដើម្បីចៀសវាងស្ថានភាពស្រដៀងគ្នានេះ តាំងពីដំបូងជប៉ុនបានបដិសេធមិនអនុញ្ញាតឱ្យជនបរទេសចូល។ ជប៉ុន​ធ្វើ​បែបនេះអាចអភិវឌ្ឍវប្បធម៌ផ្ទាល់ខ្លួន ប៉ុន្តែផ្ទុយទៅវិញជនជាតិជប៉ុនពិបាកទំនាក់ទំនងនឹងពិភព​លោក។

សហរដ្ឋអាមេរិកជាអ្នកបំបែករនាំងសុវត្ថិភាពរបស់ជប៉ុន។ សហរដ្ឋអាមេរិកបានបង្ហាញពីកម្លាំងរបស់ខ្លួនហើយបង្ខំ​អោយ​ជប៉ុន​បើក​ចំហ។

ដូចដែលអ្នកបានដឹងហើយលទ្ធផលសង្គ្រាមដ៏សាហាវកើតឡើង ដើម្បីរួចផុតពីការត្រួតត្រារបស់បណ្តាប្រទេសលោក​ខាង​​លិច និងភាពបរាជ័យក្នុងសង្គ្រាមលោកលើកទី ២ ។

តើអ្នកដឹងទេថាគេធ្វើយ៉ាងណាចំពោះជនភៀសខ្លួនដែលរស់នៅប្រទេសជប៉ុន?

ជនបរទេសដែលត្រូវចាប់បានភស្តុតាងស្នាក់នៅខុសច្បាប់ ប្រើទិដ្ឋាការហួសសុពលភាព ឬជិះទូកចូលខុសច្បាប់នឹង​ត្រូវ​​គេបញ្ជូន​ទៅម​ន្ទីរឃុំឃាំងរបស់នាយកដ្ឋានអន្តោប្រវេសន៍។

មានពាក្យចចាមអារាមនិយាយថា កន្លែងនោះអាក្រក់ជាងពន្ធនាគារទៅទៀត។ មធ្យោបាយប្រាស្រ័យទាក់ទងតែ​មួយ​គត់ជាមួយពិភពខាងក្រៅគឺទូរស័ព្ទ និងសំបុត្រ។ ពេលវេលាធ្វើលំហាត់ប្រាណ ១ ម៉ោងក្នុងមួយថ្ងៃ។ មនុស្សមួយចំនួន​​ស្លាប់ដោយសារឈឺគ្មានការថែទាំសុខភាពគ្រប់គ្រាន់។

មិនដូចជាអ្នកទោសទូទៅនោះទេ ពេលវេលានៅទីនោះគ្មានការកំណត់ជាក់លាក់ ដូច្នេះពេលវេលាកំណត់អាចផ្លាស់ប្តូរអា​ស្រ័យ​លើគំនិតរបស់នាយកដ្ឋានអន្តោប្រវេសន៍។

មនុស្សជាច្រើនដាក់ពាក្យសុំអោយដោះលែងបណ្តោះអាសន្ន ឬសុំសិទ្ធិជ្រកកោន ព្រោះពួកគេមិនអាចទ្រាំនឹងស្ថាន​ភាព​​នោះ។ ប្រសិនបើត្រូវបានបញ្ជាក់ថា មានលក្ខខណ្ឌធានាបានការរស់នៅ នោះជនភៀសខ្លួននឹងត្រូវបានអនុញ្ញាត​អោយចាកចេញពីជំរុំបណ្តោះអាសន្ន។ ទោះជាយ៉ាងណា មនុស្សតិចណាស់ដែលអាចធានាការរស់នៅគ្រប់គ្រាន់។  មនុស្សដែលនៅសល់បន្តរស់នៅលំបាកក្នុង​កន្លែង​ជន​ភៀស​​ខ្លួន។

កាលពីខែមីនាឆ្នាំ ២០២១ កវីស្រីជនជាតិ Surikan អាយុ ៣៣ ឆ្នាំបានស្លាប់នៅឯកន្លែងជនភៀសខ្លួនក្នុងខេត្ត Ibaraki ។ បច្ចុប្បន្នមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែគេនិយាយថានាងមិនទទួលបានការព្យាបាល​ទោះ​បីមានរោគសញ្ញាក្អួតច្រើនដងក៏ដោយ។

រយៈពេលសួរសុខទុក្ខនៅកន្លែងជនភៀសខ្លួនត្រឹម ៣០ នាទីប៉ុណ្ណោះ។ មិនអនុញ្ញាតឱ្យមានកាមេរ៉ា ម៉ាស៊ីនថតឬស្មាត​ហ្វូនឡើយ។ លើសពីនេះមានបុគ្គលិកឃ្លាំមើលអំឡុងពេលសួរសុខទុក្ខ។

តើជប៉ុនមិនមែនជាប្រទេសដែលមានសុវត្ថិភាពជាងគេនៅលើពិភពលោកទេឬ?

បុរសម្នាក់អាយុ ៣៣ ឆ្នាំមកពី Nigeria រៀបរាប់រឿងរ៉ាវរបស់ខ្លួន។ ដោយសារចូលរួមចលនាទាមទារឯករាជ្យនៅស្រុកកំណើត គាត់ត្រូវចេញទៅក្រៅប្រទេសហើយទៅប្រទេសជប៉ុនក្នុងស្ថានភាពនោះ។ បច្ចុប្បន្នគាត់រស់នៅជំរុំ​ជន​ភៀស​ខ្លួន។

ក្រោមអត្តន័យណាមួយការស្នាក់នៅជំរុំជនភៀសខ្លួនប្រសើរជាង។ អ្វីដែលអាក្រក់បំផុតគឺនិរទេសត្រឡប់ទៅស្រុក ហើយលទ្ធផលតែង​តែ​ត្រូវ​ប្រហារជីវិត។ ជប៉ុនមិនការពារជនបរទេសទេ។

អង្គការសហប្រជាជាតិបានកត់សម្គាល់ចំពោះស្ថានភាពដ៏អាក្រក់នេះ ហើយច្បាប់អន្តោប្រវេសន៍របស់ប្រទេស​ជប៉ុន​កំពុង​ត្រូវបាន​កែ​សម្រួល​ឡើង​វិញ។ ទោះជាយ៉ាងណាការកែប្រែនៅតែប្រឈមនឹងបញ្ហាជាច្រើន។ បច្ចុប្បន្ន​ជន​​ភៀសខ្លួនអាចដាក់ពាក្យសុំយ៉ាងច្រើន ៣ ដង។ ប្រសិនបើលើសនៅតែត្រូវនិរទេសទោះបីជាអ្នកអាចប្រឈមនឹងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។

ខ្ញុំក៏យល់ដែរថាបើយើងធូររលុងចំពោះជនភៀសខ្លួននឹងពិបាកក្នុងការធានាសន្តិសុខជាតិ។ ទោះយ៉ាងណាស្ថាន​ភាពខ្លះបង្ខំឱ្យយើងធ្វើដូច្នេះ។

មនុស្សជាច្រើននឹងគិតថា “សូមអនុញ្ញាតអោយពួកគេត្រឡប់ទៅស្រុកកំណើត ស្លាប់ក៏មិនពាក់ព័ន្ធអ្វីនឹងយើង” ប៉ុន្តែយើងកំពុងរស់នៅក្នុងយុគសម័យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្ននេះបញ្ហាជនភៀសខ្លួននៅប្រទេស​ជប៉ុនកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក ប្រសិនបើមិនមានការផ្លាស់ប្តូរនោះកេរ្តិ៍ឈ្មោះ​របស់ប្រទេសនឹងរងផលប៉ះពាល់យ៉ាងខ្លាំង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: