ការដេញថ្លៃស្នាដៃរបស់អ្នករចនាម៉ូដ Kenzo Takada ក្នុងតម្លៃ ២,៥ លានអឺរ៉ូនៅទីក្រុងប៉ារីស
ការប្រមូលផ្តុំវត្ថុសិល្បៈប្រហែល ៥៥០ របស់អ្នករចនាម៉ូដជនជាតិជប៉ុនលោក Kenzo Takada ដែលបានចែកឋានត្រូវបានដាក់លក់ដេញថ្លៃប្រហែល ២,៥ លានអឺរ៉ូ (៣ លានដុល្លារ) រួមទាំងប្រាក់កម្រៃជើងសារច្រើនជាង ៥ ដងនៃការរំពឹងទុក។
រូបភាព https://www.artcurial.com/
កាលពីថ្ងៃអង្គារ Artcurial បានអោយដឹងថាក្រុមហ៊ុនដេញថ្លៃបារាំងរៀបចំការដេញថ្លៃអនឡាញពិសេស ដោយដាក់លក់គ្រឿងសង្ហារឹមនៅក្នុងគេហដ្ឋានរបស់លោក Takada Kenzo ។
ក្នុងចំណោមវត្ថុដែលដាក់លក់ តម្លៃខ្ពស់ជាងគេគឺសេះឈើដែលមានអាយុកាល ២០០០ ឆ្នាំនៃរាជវង្សហានប្រទេសចិន និងស្នាដៃរបស់អ្នកថតរូបជនជាតិអាមេរិកឈ្មោះ William Eggleston ក្នុងតម្លៃ ៣២,០០០ អឺរ៉ូ និង ៣៦,០០០ អឺរ៉ូ។ វត្ថុមួយចំនួនប្រមូលបានចំនួន ៣.៣៨០ អឺរ៉ូ ដែលខ្ពស់ជាងការរំពឹងទុក ២៥០ ទៅ ៤៥០ អឺរ៉ូ។
រូបភាព https://www.japantimes.co.jp/
ការប្រមូលវត្ថុសិល្បៈអាសុីចំនួន ៥៥០ រួមមានរូបថត ចង្កៀងគ្រីស្តាល់ចងព្យួរលើពិដាន និងគ្រឿងសង្ហារឹម Art Deco ដែលរចនាដោយ Takada Kenzo ត្រូវបានដាក់លក់ដេញថ្លៃ។
វត្ថុដែលបង្ហាញលើគម្របទស្សនាវដ្តី Elle បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិយ៉ាងខ្លាំង ការដែលលោកប្រើពណ៌រស់រវើក និងវាយនភ័ណ្ឌជប៉ុនទាក់ទាញមនុស្សជាច្រើននៅជុំវិញពិភពលោកចាប់តាំងពីដើមឆ្នាំ ១៩៧០ ។
រូបភាព https://www.japantimes.co.jp/
លោកបានដាក់បង្ហាញការប្រមូលផ្តុំសម្រាប់បុរសក្នុងឆ្នាំ ១៩៨៣ ប៉ុន្តែគាត់បានដកខ្លួនចេញពីយីហោ Kenzo បន្ទាប់ពីការប្រមូលនៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩៩ ។
អ្នកដេញថ្លៃនាយករងនៃ Artcurial បានបន្ថែមទៀតថាការប្រមូលផ្ដុំនេះបង្ហាញអោយយើងឃើញម្តងទៀតនៃ Kenzo ក្នុងពិភពម៉ូត និងគ្រឿងសង្ហារឹម។
ការដេញថ្លៃបង្ហាញការ “ដឹងគុណចុងក្រោយ” របស់យើងចំពោះលោក Takada Kenzo ។
Takada Ken គឺជាស្ថាបនិកម៉ាកសម្លៀកបំពាក់ Kenzo លោកត្រូវបានប្រគល់ងារកិត្តិយសនៅប្រទេសបារាំង និងទទួលបានមេដាយបូរពណ៌ស្វាយនៅប្រទេសជប៉ុនដែលជាពានរង្វាន់សម្រាប់អ្នកចូលរួមក្នុងការសិក្សា និងសិល្បៈ។
កាលពីខែតុលាឆ្នាំមុនលោក Kenzo បានទទួលមរណភាពក្នុងជន្មាយុ ៨១ ឆ្នាំ នៅពេលដែលលោកត្រូវគេធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមានកូវីដ-១៩ ខណៈពេលនៅប្រទេសបារាំង។
AD