ចំនួនអ្នកស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មីតាមផ្ទះនៅអូសាកាកើនឡើង
ក្រោមស្ថានភាពវីរុសបម្លែងខ្លួនថ្មីកំពុងតែកើនឡើងទូទាំងប្រទេស ប្រជាជនជប៉ុនស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងតំបន់អូសាកាកាន់តែច្រើនឡើងៗ។
យោងតាមបណ្តាញព័ត៌មាន Reuters បានអោយដឹងរដ្ឋាភិបាលតំបន់អូសាកាប្រកាសមានអ្នកស្លាប់នៅតាមគេហដ្ឋានចំនួន ១៨ នាក់ព្រោះតែជំងឺកូវីដ-១៩ ។ លើកលែងតែករណីមរណភាពដែលកើតឡើងកាលពីខែមករា រីឯ ១៧ ករណីផ្សេងទៀតត្រូវបានកត់ត្រាចាប់ពីថ្ងៃទី ១ ខែមីនាដោយសារវីរុសបម្លែងខ្លួនឆ្លងលឿនក៏បានបង្កើនករណីឆ្លងថ្មីនៅទីនេះ។
មន្ត្រីរដ្ឋបាលខេត្តអូសាកាមិនបានបញ្ជាក់លម្អិតពីមូលហេតុដែលមនុស្សចំនួន ១៨ នាក់មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែស្លាប់នៅគេហដ្ឋាននោះទេ។ មូលហេតុអាចបណ្តាលមកពីប្រព័ន្ធមន្ទីរពេទ្យរបស់ជប៉ុនផ្ទុកលើសកម្រិត។ នៅអូសាកាជាង ៩៦% ចំនួនគ្រែថែទាំពិសេសត្រូវប្រើអស់។
រូបភាព https://www.ytv.co.jp/press/kansai/96868.html
សាស្ត្រាចារ្យសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យអូសា Yasutoshi Kido មានប្រសាសន៍ថា “នៅក្នុងប្រទេសជប៉ុនចំនួនគ្រែសម្រាប់ករណីធ្ងន់ធ្ងរនៅតែមានកម្រិតនៅឡើយបើប្រៀបនឹងចំនួនអ្នកឆ្លង” ។
សាស្រ្តាចារ្យ Yasutoshi Kido បានបន្ថែមទៀតថាមន្ទីរពេទ្យនៅអូសាកាកំពុងបដិសេធអ្នកជំងឺមហារីក និងជំងឺបេះដូងទុកកន្លែងសម្រាប់អ្នកជំងឺកូវីដ-១៩ ។ ទោះជាយ៉ាងណាលទ្ធភាពបែងចែកកម្លាំងហាក់ដូចជាដួលរលំ។
នៅតំបន់ភាគខាងលិចអូសាការងផលប៉ះពាល់ធ្ងន់ធ្ងរដោយសាររោគរាតត្បាត ហើយក៏ក្លាយជាចំណុចកណ្តាលនៃករណីឆ្លងវីរុសបម្លែងខ្លួនថ្មីដែលត្រូវបានកំណត់ឆ្លងពីអង់គ្លេស ឆ្លងកាន់តែច្រើន និងបណ្តាលអោយជំងឺធ្ងន់ធ្ងរបន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៧ ខែឧសភាថាមណ្ឌលថែទាំមនុស្សចាស់នៅអូសាកាអ្នកស្រុកចំនួន ៦១ នាក់ឆ្លងជំងឺ និងមនុស្សចំនួន ១៤ នាក់ស្លាប់ខណៈពេលកំពុងរង់ចាំបញ្ជូនចូលមន្ទីរពេទ្យ។
នៅថ្ងៃទី ១០ ខែឧសភាខេត្តអូសាកាបានរាយការណ៍ការឆ្លងថ្មីចំនួន ៩៧៤ ករណី ខណៈដែលទីក្រុងតូក្យូមាន ៩២៥ ករណី។
រដ្ឋាភិបាលបានកំណត់គោលដៅនៃការគ្រប់គ្រងស្ថានភាពអាសន្នសម្រាប់តំបន់ជាច្រើននៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតលើកទី ៤ ព្រោះជាង ២ ខែទៀតព្រឹត្តិការណ៍អូឡាំពិកតូក្យូនឹងបើកសម្ភោធ។
ស្ថានភាពអាសន្នរួមមានទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន ៤ ផ្សេងទៀតត្រូវបន្តរហូតដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ ។
អភិបាលខេត្តមួយចំនួនបានអំពាវនាវឱ្យមានវិធានការបន្ទាន់ រឹតបន្តឹងទូទាំងប្រទេសនៅក្នុងកិច្ចប្រជុំអនឡាញកាលពីថ្ងៃច័ន្ទ។
នាយកប្រតិបត្តិក្រុមហ៊ុន Takeda Pharmaceutical Co, ដែលជាក្រុមហ៊ុនកំពុងទទួលខុសត្រូវការនាំចេញវ៉ាក់សាំងរបស់ Moderna Inc បានអោយដឹងថា៖
“ប្រទេសជប៉ុនដើរតាមក្រោយ” ភាគច្រើនបណ្តាប្រទេសស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំង មានតែ ២/៦% នៃចំនួនប្រជាជនបានទទួលវ៉ាក់សាំង ចំនួនដែលនៅសល់មិនពេញចិត្តព្រោះពិបាកធ្វើការណាត់ជួបដើម្បីចាក់វ៉ាក់សាំង។
រូបភាព https://www.rappler.com/world/asia-pacific/unused-covid-shots-piling-up-japan-amid-slow-rollout
នៅលើបណ្តាញផ្សព្វផ្សាយមានមតិយោបល់មិនល្អជាច្រើនស្តីពីការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការការពារប្រទេសពីជំងឺរាតត្បាត។ យោងតាមព័ត៌មានលោកអភិបាលរងទីក្រុងផ្តល់អាទិភាពការចាក់វ៉ាក់សាំងសម្រាប់ប្រធានក្រុមហ៊ុនលក់រាយថ្នាំ Sugi Holdings Co និងភរិយារបស់គាត់ ដែលបណ្តាលអោយមានមតិខឹងសម្បាររាប់ពាន់លើបណ្តាញសង្គម Twitter ។
AD