Sashiko ជំនាញប៉ះសម្លៀកបំពាក់ផ្តើមចេញពីប្រជាជនសាមញ្ញរហូតក្លាយជាពិភពម៉ូដ
សព្វថ្ងៃនេះសិល្បៈប៉ាក់របស់ជប៉ុនដែលមានឈ្មោះថា Sashiko (刺し子) បានរកឃើញកន្លែងរបស់ខ្លួននៅក្នុងពិភពម៉ូដ ប៉ុន្តែតើអ្នកដឹងទេថា Sashiko ផ្តើមចេញពីប្រជាជនក្រីក្រជួយបង្កើនភាពធន់នៃសម្លៀកបំពាក់ប្រចាំថ្ងៃ?
រូបភាព https://japanobjects.com/features/sashiko
តើ Sashiko ជាអ្វី?
Sashiko គឺជាការប៉ាក់បែបប្រពៃណីជប៉ុនដែលមានអាយុកាលតាំងពីសម័យអេដូ (១៦១៥-១៨៦៨) ។ បច្ចេកទេសនេះត្រូវបានប្រើដោយគ្រួសារកសិករ និងអ្នកនេសាទសម្រាប់ការពារសម្លៀកបំពាក់។
រូបភាព https://japanobjects.com/features/sashiko
នៅសម័យនោះក្រណាត់គឺជាទំនិញដ៏មានតម្លៃ ជំនួសដោយក្រណាត់ប៉ាក់ ប្រភេទសរសៃធម្មជាតិដូចជាកប្បាស សូត្រ និងធ្មៃ (Hemp) ដែលត្បាញដោយដៃហើយលាបពណ៌។ សូត្រ និងកប្បាសមានតម្លៃថ្លៃសម្រាប់តែវណ្ណៈអភិជន រីឯប្រជាជនសាមញ្ញស្លៀកសម្លៀកបំពាក់ធ្វើពីធ្មៃ ចំពោះប្រជាជនក្រីក្រដេរសម្លៀកបំពាក់ជាជំនាញចាំបាច់សម្រាប់រស់នៅដែលវិវត្តរាប់សតវត្សរ៍ពីសាមញ្ញទៅជាការតុបតែងសិល្បៈ។
នៅសម័យមេជី (Meiji) ឆ្នាំ ១៨៦៨-១៩១២ បច្ចេកទេសត្បាញប្រពៃណីបានក្លាយជាសិប្បកម្មដែលមានអាយុកាលចំណាស់។ សូម្បីតែសម្លៀកបំពាក់ការពារផ្ទាល់ខ្លួនដូចជាអាវក្រៅរបស់អ្នកពន្លត់អគ្គីភ័យ (hikeshibaten) ក្នុងសម័យអេដូ និងមេជីក៏ប្រើបច្ចេកទេស Sashiko ដែរ។
២. ប្រភេទ Sashiko ផ្សេងៗគ្នា
រចនាប័ទ្មប៉ាក់ Sashiko ត្រូវបានបែងចែកជា ៥ ប្រភេទសំខាន់ៗយោងតាមរាងធរណីមាត្រ។
រូបភាព https://japanobjects.com/features/sashiko
លំនាំប៉ាក់ដែលមានប្រជាប្រិយជាងគេនៅជប៉ុនគឺខ្នាតស្រកាត្រី ពេជ្រ ភ្នំ ឫស្សី ស្លឹកផ្កាកុលាប ព្រួញ ដើមរុក្ខជាតិ Shippo-tsunagi (នេះគឺជាលំនាំរបស់ជប៉ុនដែលក្នុងនោះរូបរង្វង់ដាក់ជាន់ពីលើគ្នាមួយភាគបួនក្នុងពេលតែមួយបន្តឡើង ចុះ ឆ្វេង និងស្តាំ) ។
រូបភាព https://japanobjects.com/features/sashiko
៣. សព្វថ្ងៃនេះតើការប៉ាក់ Sashiko ត្រូវបានគេប្រើយ៉ាងដូចម្តេច?
លើសពីនេះ Sashiko បង្ហាញយ៉ាងច្បាស់ទស្សនៈ “Mottainai” មិនចាំបាច់ខ្ជះខ្ជាយអ្វីទាំងអស់។
រូបភាព https://japanobjects.com/features/sashiko
អ្វីដែលសំខាន់បំផុតសម្រាប់សិប្បកម្មដែលកំពុងរីកចម្រើនគឺជាសក្តានុពលរបស់វា ក្នុងនោះសក្តានុពលរបស់ Sashiko មានលក្ខណៈសម្បូរបែប។ សព្វថ្ងៃនេះ Sashiko ត្រូវបានគេប្រើក្នុងសម្លៀកបំពាក់ កាបូប វ៉ែនតា គ្រឿងអលង្ការ ស្បែកជើង ស្រោមពូក កម្រាល ព្រំ ភួយ និងសិល្បៈតុបតែងជញ្ជាំង។
Sacchan