ខ្សែភាពយន្ត Sailor Moon វគ្គ ១ និង ២ គ្រោងចាក់បញ្ចាំង​លើ Netflix នាខែមិថុនាឆាប់ៗនេះ

ក្រុមហ៊ុន Netflix បានប្រកាសគម្រោងចេញផ្សាយខ្សែភាពយន្តរឿង Sailor Moon ពីរវគ្គដែលមានឈ្មោះថា Pretty Guardian Sailor Moon Eternal The Movie លើបណ្តាញសេវាកម្មផ្សាយផ្ទាល់របស់ខ្លួនចាប់ពីថ្ងៃទី ៣ ខែមិថុនានេះ។

រូបភាព https://www.whats-on-netflix.com/

វគ្គថ្មីនៃខ្សែភាពយន្ត Pretty Guardian Sailor Moon Eternal the Movie គឺជាការត្រឡប់មកវិញរបស់ Anime ល្បីកាលពី ២៦ ឆ្នាំមុន​ចាប់​តាំងចាក់ផ្សាយលើកដំបូងក្នុងឆ្នាំ ១៩៩៥ ។

រូបភាព https://www.whats-on-netflix.com/

នៅប្រទេសជប៉ុនខ្សែភាពយន្តនេះត្រូវបានបែងចែកជា ២ វគ្គ ដោយវគ្គ ១ ចាក់បញ្ចាំងលើកដំបូងកាលពីខែមករា រីឯវគ្គ ២ គ្រោងនឹងចាក់បញ្ចាំងនៅខែមិថុនាឆ្នាំ ២០២១ នេះ។ ទោះបីជាមិនមាននៅលើ Netflix ជប៉ុនក៏អ្នកគាំទ្ររឿងអាចទស្សនាលើ Netflix នៃបណ្តាប្រទេសផ្សេងទៀត។

រូបភាព https://www.whats-on-netflix.com/

តំណាងក្រុមហ៊ុន Netflix បានបង្ហាញថាខ្សែភាពយន្តបើកឆាកក្រោមទិដ្ឋភាពសូរ្យគ្រាសអាថ៌កំបាំងនៅក្នុងទីក្រុង​តូក្យូនាខែមេសា នៅ​ពេល​ដែល​ផ្កាសាគូរ៉ាកំពុងរីកស្គុះស្គាយ និងការបង្ហាញខ្លួនរបស់ “Dead Moon Circus” ជាក្រុម​មនុស្សអាក្រក់មានមហិច្ឆតាចង់គ្រប់គ្រងពិភពលោក។

ដំណើររឿងនិយាយពី Usagi និងក្រុមចម្បាំង Sailor Moon ប្រយុទ្ធការពារសកលលោក រារាំងមនុស្សដែលមានគំនិត​ឃុប​ឃិតចង់បានគ្រាប់គ្រីស្តាល់ប្រាក់។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: