គយគន់ទេសភាពធម្មជាតិនៅលើរថភ្លើងកញ្ចក់ថ្លាដំបូងគេរបស់ជប៉ុន

ចេញដំណើរដោយជិះរថភ្លើង Ichibansen ភ្ញៀវទេសចរណ៍អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៅប្រទេសជប៉ុនតាម​រយៈកញ្ចក់ថ្លាដែលត្រូវបានពង្រីក។

រូបភាព https://www.designboom.com/

ជប៉ុនជាប្រទេសមួយដែលមានទេសភាពស្អាតជាច្រើន ពិតជាខ្ជះខ្ជាយដែលត្រូវធ្វើដំណើរតាមរថភ្លើងបិតបាំងតូចចង្អៀត។ នេះក៏ជាហេតុផលដែលក្រុមហ៊ុនរថភ្លើង Ichibansen បានរចនារថភ្លើងដំបូងដែលថ្លានៅជប៉ុន។

រូបភាព https://www.pinterest.com.mx/

រថភ្លើង “Echigo Tokimeki Resort setsugekka” ផ្នែកទាំងមូល និងជញ្ជាំងខណ្ឌជំនួសដោយកញ្ចក់ដែលអនុញ្ញាតអោយ​ភ្ញៀវទេស​ចរណ៍​គយគន់ទេសភាពខាងក្រៅពេលកំពុងធ្វើដំណើរ។

រូបភាព https://www.designboom.com/

រថភ្លើងមានពីរផ្នែក និងកៅអីអង្គុយចំនួន ៤៥ កន្លែង រថភ្លើងផ្នែកទីមួយសម្រាប់គយគន់ទេសភាព ចំណែករថភ្លើងមួយផ្នែកទៀតត្រូវបានរចនាដូចជាភោជនីយដ្ឋានបារាំង។

រូបភាព https://www.designboom.com/

កម្រាលក្នុងហាងកាហ្វេ និងបារគេប្រើឥដ្ឋ Kawara នាំចូលពី Niigata ។

រូបភាព https://www.designboom.com/

ផ្នែកខាងក្រៅរថភ្លើងត្រូវបានគេលាបពណ៌ក្រហមឆេះលេចធ្លោកណ្តាលព្រៃប្រឹក្សា។

រូបភាព https://www.designboom.com/

គ្រឿងសង្ហារឹមធ្វើពីឈើធម្មជាតិ កន្លែងអង្គុយត្រូវបានរចនាឡើងប្រកបដោយផាសុកភាព និងប្រណិត។ ភេសជ្ជៈ និងអាហារក្នុង​ភោជ​នីយ​ដ្ឋាន​រួមមានស្រា Sake និងម្ហូបពិសេសក្នុងតំបន់។

ការធ្វើដំណើរដោយរថភ្លើងចំណាយពី ១,២ លានដោយមិនរាប់បញ្ចូលអាហារ និង ៣,២ លានរួមទាំងអាហារ។

រូបភាព https://www.designboom.com/

គេប្រើកៅអីបង្វែរចេញក្រៅជួយអោយអ្នកដំណើរអាចរីករាយនឹងទេសភាពក្នុងអំឡុងពេលធ្វើដំណើរ។

រូបភាព https://www.designboom.com/

ជាពិសេសមានប្រភេទកៅអីសម្រាប់អ្នកនៅលីវឬកៅអីសម្រាប់គូស្វាមីភរិយាឬកៅអីជាក្រុម។

រូបភាព https://www.designboom.com/

ពន្លឺថ្ងៃធម្មជាតិបំភ្លឺគ្រប់ទីកន្លែងនៅក្នុងរថភ្លើង។

ទោះបីនេះជារថភ្លើងថ្លាដំបូងគេរបស់ប្រទេសជប៉ុន ប៉ុន្តែការរចនានេះត្រូវបានគេប្រើនៅបណ្តាប្រទេសមួយចំនួនដូចជាកាណាដា និងស្វ៊ីសមុន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: