សមាជិកក្រុមរបាំមនុស្សចាស់ដែលកំពុងល្បីនៅប្រទេសជប៉ុន
សមាជិកក្រុមអាយុចាប់ពី ៦០ ដល់ ៨៩ ឆ្នាំស្លៀកសំពត់ខ្លីភ្លឺចិញ្ចាច ពាក់សក់ក្លែងក្លាយ ពួកគាត់ជាមនុស្សមានមោទនភាពចំពោះខ្លួនឯង ជីវិតរស់នៅមានប្រយោជន៍ទោះបីជាជួបការរើសអើងយ៉ាងណាក៏ដោយ។
រូបភាព https://widerimage.reuters.com/
លោកស្រី Takino រំលឹកឡើងវិញ “មានម្តងយើងនាំគ្នាទៅមណ្ឌលថែទាំមនុស្សចាស់ ពួកគេមិនចូលចិត្តយើងទេ។ ពួកគេមិនបានញញឹមម្តងណាឡើយព្រោះគិតថា “ស្រ្តីជប៉ុនចំណាស់មិនគួរស្លៀកពាក់បែបនេះ” ។ “ប្រសិនបើគិតរឿងនេះប្រហែលពាក់កណ្តាលនៃពួកគេបានទទួលយក ហើយពាក់កណ្តាលទៀតនៅតែមិនអាចទទួលយកយើងឡើយ” ។
រូបភាព https://widerimage.reuters.com/
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សចាស់លឿនជាងគេនៅលើពិភពលោក ជាមួយនឹងចំនួនជិត ៣០% នៃចំនួនប្រជាជនអាយុលើស ៦៥ ឆ្នាំ។
រូបភាព https://widerimage.reuters.com/
បន្ទាប់ពីមានការខិតខំប្រឹងប្រែងជាច្រើនសមាជិកក្រុមអាចបង្ហាញខ្លួនក្នុងការបោះពុម្ពផ្សាយតាមបែបប្រពៃណីរបស់រដ្ឋាភិបាលក្រោមប្រធានបទ “មនុស្សចាស់សកម្ម” ។ ក្រុម Japan Pom Pom ក៏បង្ហាញខ្លួនញឹកញាប់ក្នុងកម្មវិធីទូរទស្សន៍ និងកម្មវិធីសប្បុរសធម៌ល្បីផងដែរ។
រូបភាព https://widerimage.reuters.com/
ក្រោយពេលផ្អាករយៈពេល ១ ឆ្នាំ អំឡុងពេលហ្វឹកហាត់ប្រចាំសប្តាហ៍ថ្មីៗនេះ សមាជិកទាំងអស់ពាក់ម៉ាស និងពិនិត្យមើលសីតុណ្ហភាពមុនពេលចាប់ផ្តើមធ្វើចលនា។ ពួកគាត់ចាប់ផ្តើមសម្រួលសរសៃរ បន្ទាប់មកប្តូរទៅលំហាត់ប្រចាំ ហ្វឹកហាត់បណ្តើរខណៈរក្សាគម្លាតតាមបទបញ្ជាការពារជំងឺ។
រូបភាព https://widerimage.reuters.com/
បន្ទាប់មកទៀតសមាជិកក្រុមនាំគ្នាប្តូរសំពត់ខ្លីភ្លឹបភ្លែត។ ជាទម្លាប់លោកស្រី Takino ពាក់អាវក្រៅស្បែក biker និងវ៉ែនតា។ ពួកគាត់ទាំងអស់គ្នាពាក់សក់ពណ៌ប្រាក់។
ប្រធានក្រុមឈ្មោះ Takino អាយុ ៨៩ ឆ្នាំជាអាយុដែលគួរតែមានចៅ ៣ នាក់ និងចៅទួត ៣ នាក់។ លោកស្រីជាមនុស្សសកម្មដែលជម្រុញទឹកចិត្តមនុស្សចាស់ជាច្រើនឱ្យយកឈ្នះលើសមត្ថភាពរបស់ខ្លួន។
រូបភាព https://widerimage.reuters.com/
លោកស្រី Takino ចូលចិត្តកីឡា សិល្បៈ លេងជ្រមុជទឹក លោតឆត្រយោង និងឧបករណ៍ភ្លេង ukulele ។ ជាជំនាញដែលគាត់ចាត់ទុកថា “ល្អបំផុត” ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅអាមេរិកកាលអាយុ ៥០ ឆ្នាំ។
រូបភាព https://widerimage.reuters.com/
បច្ចុប្បន្នលោកស្រី Takino ក៏រៀនភាសាអេស្ប៉ាញ ចូលរួមថ្នាក់របាំសម្រាប់មនុស្សចាស់ និងដើរ។ ជារៀងរាល់យប់គាត់ផឹកស្រាបៀរមួយកែវតូចហើយនិយាយថាជំងឺរលាកខ្នែងពោះវៀនគឺជាបញ្ហាសុខភាពតែមួយគត់របស់ខ្លួន។
រូបភាព https://widerimage.reuters.com/
លោកស្រី Takino សឹងតែមិនជឿថាខ្លួនឈានចូលអាយុ ៩០ នៅឆ្នាំក្រោយទេ។ ហើយបានសារភាពដោយស្ទាក់ស្ទើរថាគាត់ប្រហែលជាមិនអាចរាំជាមួយក្រុមនៅអាយុ ១០០ ឆ្នាំឡើយ ទោះបីជាសមាជិកដទៃទៀតចង់អោយគាត់ធ្វើដូច្នេះ។
រូបភាព https://widerimage.reuters.com/
អ្នករបាំជនជាតិជប៉ុនអាយុ ៨៩ ឆ្នាំបាននិយាយថា “ក្នុងរយៈពេលបីឬបួនឆ្នាំកន្លងមកនេះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ហត់ជាងមុន។ បន្ទាប់មកបញ្ហានៅផ្ទះដោយសារជំងឺរាតត្បាតក៏បន្ថយកម្លាំងចិត្តរបស់ខ្ញុំផងដែរ។ ខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់នៅពេលហ្វឹកហាត់ ហើយនៅថ្ងៃបន្ទាប់ខ្ញុំពិតជានឿយហត់ណាស់។ ខ្ញុំភ្លេចអ្វីៗទាំងអស់ពេលកំពុងរាំ” ។
Japo Cambodia