មនុស្សយន្ត Gundam ធ្វើពីមាសមានតម្លៃ ២៦,៤ លានយ៉េន

ថ្មីៗនេះក្រុមហ៊ុនផលិតគ្រឿងអលង្ការមួយនៅទីក្រុងតូក្យូបានបញ្ចេញគំរូ Gundam មាស។

រូបភាព https://soranews24.com/

ក្រុមហ៊ុនផលិតគ្រឿងអលង្ការលំដាប់កំពូលរបស់ជប៉ុន Kougei មានទីស្នាក់ការស្ថិតនៅទីក្រុងតូក្យូចូលរួមផលិតជា​មួយ U-Works ដែលគំរូ Gundam ទាំងបីធ្វើពីមាស ២៤ ការ៉ាត្រូវបានច្នៃពីគំរូ RX-78-2 នៃ Anime Mobile Suit Gundam ។

រូបភាព https://soranews24.com/

គំរូ RX-78-2 Gundam Beam Rifle មានកម្ពស់ ១៨ សង់ទីម៉ែត្រធ្វើពីមាស ២៤ ការ៉ាប្រមាណ ១ គីឡូក្រាមតូចជាង Beam Rifle Version ។

រូបភាព https://soranews24.com/

គំរូ Zaku II Char Custom មានកម្ពស់ ១៧,៥ សង់ទីម៉ែត្រធ្វើពីមាស ២៤ ការ៉ាទម្ងន់ជិត ១ គីឡូក្រាម ក្នុងគំរូ Anime ដើមមានពណ៌ក្រហម ប៉ុន្តែពេលច្នៃចេញជារូបសំណាកមាស។ ស្នែងតួអង្គរក្សាដដែល និងត្រូវបានច្នៃយ៉ាងល្អិតល្អន់។

រូបភាព https://soranews24.com/

គំរូទី ៣ គឺ Beam Saber Version មានកម្ពស់១០ សង់ទីម៉ែត្រពីបាតដល់កំពូលដាវ និងទម្ងន់ ១៤០ ក្រាម។ នៅក្នុង Anime ដាវរបស់តួអង្គ Beam Saber ត្រង់ ប៉ុន្តែក្នុងគំរូនេះ Kouige បង្កើតបានជាដាវរាងកោង បន្ថែមភាពទាក់​ទាញ​ថ្មី​ចំពោះគំរូ Beam Saber Version ធ្វើ​មាស ២៤ ការ៉ាម។

រូបភាព https://soranews24.com/

អំពូល LED ចែងចាំងធ្វើអោយអ្នកទស្សនាចូលចិត្ត។

រូបភាព https://soranews24.com/

ទោះជាយ៉ាងណាផលិតនេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទិញបាននោះទេ ព្រោះតម្លៃខ្ពស់។ គំរូ Beam Rifle Gundam និង Zaku II Char Custom មានតម្លៃប្រហែល ២៦,៤ លានយ៉េនក្នុងមួយគ្រឿង ក្នុងនោះគំរូ Beam Saber Version មានតម្លៃទាបជាង ៣,៩៦ លានយ៉េន។

ចំនួនគំរូទាំង ៣ មានកំណត់ ប្រភេទ Beam Rifle Gundam និង Zaku II Char Custom នីមួយៗត្រូវបានផលិតចំនួន ២០ គំរូ រីឯ Beam Saber Version កម្រជាងបន្តិចផលិតបានតែ ១០ គំរូប៉ុណ្ណោះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: