តំណាលរឿង Seimei Abe ដែលចារឹកក្នុងឯកសារប្រវត្តិសាស្ត្ររបស់ជប៉ុន
នៅសម័យ Heian ខណៈពេលដែលវណ្ណៈអភិជនរីករាយនឹងជីវិតសុខស្រួល ហើយក៏ជាយុគសម័យនៃអំពើពុករលួយនយោបាយដែរ។ ប្រជាជនភ័យខ្លាច រឿងអាក្រក់កើតឡើងគ្រប់ទីកន្លែងជាឳកាសល្អសម្រាប់ពួកបិសាចធ្វើតាមអំពើចិត្ត។ កាលនោះមានពាក្យចចាមអារាមថា ពួកបិសាចកើតឡើងច្រើននៅ Heian-kyo ដែលសព្វថ្ងៃគឺ Kyoto ។
បុរសម្នាក់រស់ក្នុងសម័យច្របូកច្របល់នោះមានឈ្មោះថា Seimei Abe គាត់កើតឆ្នាំ ៩២១ ដែលត្រូវគេចាត់ទុកជា Yin-Yang Master (Onmyoji) លេខ ១ របស់ជប៉ុន។ Yin-Yang Master គឺជាគ្រូសីល៍របស់ជប៉ុន។
Yin-Yang Master មានសមត្ថភាពកោះហៅបិសាច កម្ចាត់ខ្មាំងសត្រូវ និងដោះស្រាយបញ្ហា។
ក្នុងសម័យកសិកម្មពឹងផ្អែកទាំងស្រុងទៅលើធម្មជាតិ ប្រសិនបើមេឃមិនភ្លៀង វាលស្រែនឹងរីងស្ងួតបង្កឱ្យមានគ្រោះទុរភិក្សយ៉ាងខ្លាំង។ លើសពីនេះ ដោយសារកង្វះការថែទាំសុខភាព និងអនាម័យ ដូច្នេះនៅពេលមានជំងឺរាតត្បាតមិនងាយទប់ទល់បានឡើយ។ នៅពេលនោះប្រជាជននឹងពឹងផ្អែកលើ Yin-Yang Master ។
Yin-Yang Master ជួយប្រជាជន ប៉ុន្តែក្រោមបង្គាប់របស់អធិរាជ ដូច្នេះអាចចាត់ទុកពួកគេជាមន្រ្តីប្រើមន្តអាគម។
ក្នុងចំណោម Yin-Yang Master នាពេលនោះ Seimei Abe ត្រូវចាត់ទុកជាអ្នកកាន់អំណាចធំបំផុត។ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានកត់ត្រាក្នុងឯកសារប្រវត្តិសាស្រ្តផ្សេងៗគ្នា ដែលរួមទាំងកំណត់ប្រវត្តិរបស់អធិរាជ ដូច្នេះត្រូវបានគេអះអាងថាជាតួអង្គពិត។ លើសពីនេះសមត្ថភាពរបស់លោកត្រូវបានទទួលស្គាល់ដោយអធិរាជផងដែរ។
សេចក្តីពន្យល់អំពីប្រភពដើមនៃកម្លាំងអំណាចរបស់ Seimei Abe អាចផ្អែកទៅលើរឿងរ៉ាវកំណើតរបស់តួអង្គនេះ។
នៅពេលឪពុករបស់លោក Seimei Abe ឈ្មោះ Abeno Yasuna ទៅប្រាសាទដែលគេហៅថា Shinoda Myojin គាត់ប្រទះឃើញសត្វកញ្ជ្រោងសត្រូវគេដេញតាមប្រមាញ់។ លោក Abeno Yasuna ជួយសត្វកញ្ជ្រោងរត់គេចខ្លួន ភ្លាមៗនោះសត្វកញ្ជ្រោងប្រែក្លាយជាស្រ្តីម្នាក់។ Seimei Abe ដែលជាកូនប្រុសរបស់លោក Abeno Yasuna និងស្រ្តីម្នាក់នោះ។
នៅប្រទេសជប៉ុនសត្វកញ្ជ្រោងត្រូវគេចាត់ទុកជាសត្វដែលសក្តិសិទ្ធិ មិនត្រឹមតែប៉ុណ្ណឹងកញ្ជ្រោងសមានកន្ទុយច្រើនជាតំណាងទេវតា។ ដោយសារទទួលបានកម្លាំងអំណាចពីម្តាយ ដូច្នេះលោកមានកម្លាំងពិសេសក៏ជារឿងធម្មតា។ Seimei Abe អាចកោះហៅព្រលឹងតាមរយៈក្រដាសរូបមនុស្ស។
នៅក្យូតូមានទីសក្ការៈគោរពបូជា Seimei Abe ដែលហៅថា Seimei-jinja ។ ប្រាសាទនេះត្រូវបានកសាងក្រោមបញ្ជារបស់អធិរាជ ដើម្បីគោរពដល់សមិទ្ធិផលដ៏អស្ចារ្យរបស់ Seimei ក្នុងឆ្នាំ ១០០៧ ។ ប្រាសាទត្រូវបានសាងសង់តាមទិសដែលមានពន្លឺព្រះអាទិត្យ ពាក្យចចាមអារាមនិយាយថា កម្លាំងរបស់ Seimei នៅតែខ្លាំងក្លា។
រូបភាព https://intojapanwaraku.com/culture/84679/
សូមទស្សនាវីដេអូខាងក្រោម។
អ្នកអាចមើលឃើញសញ្ញាដែលមានរាងផ្កាយនៅគ្រប់ទីកន្លែងក្នុងតំបន់។ ពួកវាត្រូវបានគេហៅថា Seimeimon, Gobosei និង Seyman ជាខែលដ៏រឹងមាំ។
ក្រៅពីនេះមានស្ពានមួយគេហៅថា Modoribashi នៅជិតប្រាសាទនេះ។ រឿងនិទានតំណាលថា Seimei Abe ប្រើអំណាចខ្លាំងក្លារបស់ខ្លួននៅទីនោះ។
ប្រភពដើមនៃឈ្មោះស្ពានមានមុនសម័យ Seimei Abe ទៅទៀត នៅពេលលោកប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះព្រោះឮដំណឹងឪពុកទទួលមរណភាព ស្រាប់តែប្រទះឃើញពិធីបុណ្យសពនៅលើស្ពាន។ លោកសូត្រធម៌ធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញហើយនិយាយជាមួយគេ។
រហូតដល់សម័យរបស់ Seimei Abe ឪពុករបស់គាត់ត្រូវមនុស្សប្រព្រឹត្តអំពើអាក្រក់ម្នាក់ឈ្មោះ Ashiya Doman សម្លាប់នៅលើស្ពាននោះ។ តំណាលរឿងនិយាយថា Seimei Abe សូត្រធម៌ហៅព្រលឹងរបស់ឪពុកដោយបង្វែរស្ពានក្លាយជាចំនុចប្រសព្វរវាងពិភពទាំងពីរ។ រឿងព្រេងនិទាននេះត្រូវបានគេជឿថាប្រសិនបើនរណាម្នាក់បាត់បង់សាច់ញាតិ អាចឡើងលើស្ពានផ្តាំផ្ញើពាក្យសម្តីតាមរយៈគំនិត។
តើអ្នកជឿទៅលើរឿងនេះដែរឬទេ?
Kengo Abe