កីឡាករបាល់បោះ Rui Hachimura បានបង្ហើបថាខ្លួនត្រូវប្រឈមមុខនឹងការរើសអើងជាតិសាសន៍ស្ទើរតែរាល់ថ្ងៃ
Rui Hachimura កីឡាករជប៉ុនដំបូងដែលត្រូវបានគេជ្រើសរើសក្នុងជុំទី ១ របស់ NBA Draft បង្ហើបថាខ្លួនគាត់ទទួលបានសារប្រកាន់ជាតិសាសន៍ស្ទើរតែរាល់ថ្ងៃ។
បញ្ហាអវិជ្ជមានលើបណ្តាញអុីធឺណេតនៅតែបន្ត
រូបភាព https://nextshark.com/rui-hachimura-gets-racist-messages-almost-every-day/
ខ្សែប្រយុទ្ធ Washington Wizards អាយុ ២៣ ឆ្នាំបានបង្ហើបតាមរយៈការធ្វើអត្ថាធិប្បាយលើ Twitter បន្ទាប់ពីប្អូនប្រុសរបស់គាត់ឈ្មោះ Aren Hachimura បង្ហោះរូបភាពសារប្រមាថដែលគាត់បានទទួល។
Aren អាយុ ២១ ឆ្នាំទទួលបានសារជាភាសាជប៉ុនផ្ញើមកខ្លួនផ្ទាល់ថាកំណើតរបស់គាត់គឺជា “កំហុស” ហើយគាត់គួរតែ “ស្លាប់” ទៅ។
រូបភាព https://nextshark.com/rui-hachimura-gets-racist-messages-almost-every-day/
យោងតាម AFP ដូច្នេះ Hachimura បានសរសេរថាទោះបីលាតត្រដាងអ្នកផ្ញើក៏មិនអាចដោះស្រាយបញ្ហាណាមួយដែរ ប៉ុន្តែគាត់ចង់អោយប្រជាជនបង្កើនការយល់ដឹងអំពីការរើសអើងជាតិសាសន៍។
បន្ទាប់មក Rui ឆ្លើយតបជាភាសាជប៉ុនថាគាត់ទទួលបានសារប្រភេទនេះស្ទើរតែរាល់ថ្ងៃ។
រូបភាព https://nextshark.com/rui-hachimura-gets-racist-messages-almost-every-day/
ក្រោយពេលសន្ទនាលើបណ្តាញសង្គម Twitter អ្នកគាំទ្របានបង្ហោះសារគាំទ្រដល់បងប្អូនក្នុងការប្រកាសតែមួយ។ អ្នកគាំទ្រមួយចំនួនបញ្ជាក់ថានៅតែមានមនុស្សជាច្រើនគាំទ្រពួកគេ។ អ្នកផ្សេងទៀតបានបង្ហាញការស្រឡាញ់ និងចែករំលែកសារវិជ្ជមានសម្រាប់ពួកគេ។
រូបភាព https://nextshark.com/rui-hachimura-gets-racist-messages-almost-every-day/
ប្រវត្តិបងប្អូន Hachimura ៖ ឪពុកជនជាតិ Benin (ប្រទេសនៅអាហ្វ្រិកខាងលិច) និងម្តាយជនជាតិជប៉ុន។ បងប្អូន Hachimura សុទ្ធតែជាអត្តពលិកដែលមានទេពកោសល្យ។ នៅប្រទេសជប៉ុនពួកគេល្បីឈ្មោះផ្នែកកីឡាបាល់បោះ។
ក្នុងឆ្នាំ ២០១៩ Rui បានបង្កើតប្រវត្តិសាស្រ្តក្នុងនាមជាកីឡាករជប៉ុនទី ២ ចូលរួមជាមួយ NBA បន្ទាប់ពី Yasutaka Okayama ។ ប្អូនប្រុស Aren ធ្លាប់លេងឱ្យក្រុមជម្រើសជាតិអាយុ ១៦ ឆ្នាំរបស់ជប៉ុនក្នុងឆ្នាំ ២០១៥ បច្ចុប្បន្នជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Sun Rockers Shibuya នៅ B. League ជប៉ុន។ Aren ប្រហែលជាឆាប់ដើរតាមគន្លងបងប្រុសបន្ទាប់ពីត្រូវបានទទួលស្គាល់ថាមានសិទ្ធិចូលរួម NBA នៅឆ្នាំនេះ។
Sacchan