ផ្លូវតន្រ្តីជួយឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នពេលចូលរួមចរាចរណ៍នៅជប៉ុន
នៅបណ្តាប្រទេសមួយចំនួនដូចជាជប៉ុន ដាណឺម៉ាក កូរ៉េ តៃវ៉ាន់ ហូឡង់ ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ សានម៉ារីណូ ហុងគ្រី គេធ្វើផ្លូវបញ្ចេញសម្លេងតន្រ្តីដែលជួយឱ្យអ្នកបើកបររថយន្តមានការប្រុងប្រយ័ត្នពេលចូលរួមចរាចរណ៍។
វិស្វករជនជាតិជប៉ុន Shizuo Shinoda ប្រើម៉ាសុីនជីកឈូស ចៃដន្យធ្វើអោយមានស្នាមឆូតជ្រៅលើផ្លូវ។ បន្ទាប់មកកង់រថយន្តជិះឆ្លងកាត់ គាត់ស្រាប់តែឮសម្លេងរំញ័រសំបកកង់ស្តាប់ទៅដូចជាបទភ្លេង។
រូបភាព https://en.wikipedia.org/
ក្នុងឆ្នាំ ២០០៧ វិស្វករមកពីវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មជាតិហុកកៃដូបានផ្លាស់ប្តូរការរចនារបស់វិស្វករ Shizuo Shinoda បន្តិច រួចហើយធ្វើ “ផ្លូវដែលបញ្ចេញសម្លេងតន្រ្តី” នៅប្រទេសជប៉ុន។
នៅលើផ្លូវទាំងនោះមានស្នាមកាត់ដែលមានគម្លាតជាក់លាក់ អាស្រ័យលើគម្លាតចង្អូរ និងជម្រៅរបស់វា នៅពេលដែលយានយន្តធ្វើដំណើរឆ្លងកាត់បង្កើតជាសម្លេងខ្ពស់ឬទាប។
រូបភាព https://en.wikipedia.org/
គម្លាតចង្អូរកាន់តែជិតការបញ្ចេញសម្លេងរឹតតែខ្ពស់ ប៉ុន្តែកត្តាជំរុញបង្កើតជាសម្លេងអាស្រ័យលើល្បឿនរបស់ឡាន។
នៅប្រទេសជប៉ុនមានផ្លូវជាច្រើនបញ្ចេញសម្លេងដូចជា Hokkaido, Wakayama, Shizuoka និង Gunma ។ តាមផ្លូវនីមួយៗមានសម្លេងភ្លេងខុសៗគ្នា។
ផ្លូវបញ្ចេញសម្លេងតន្ត្រីមានប្រវែងប្រហែល ១៧៥ ដល់ ២៥០ ម៉ែត្រ ក្រៅពីនេះផ្លាកសញ្ញាតាមដងផ្លូវគេកំណត់ពណ៌ថ្នាំលាបផ្សេងៗគ្នា សម្រាប់សម្គាល់ដល់អ្នកបើកបរតន្រ្តីនឹងបន្លឺសម្លេង។
ចង្អូរជ្រៅដែលតំឡើងតាមផ្លូវជិតចិញ្ចើមថ្នល់មិនមែននៅកណ្តាលផ្លូវឡើយ ដូច្នេះអ្នកបើកបរអាចជិះឆ្លងកាត់ឬចៀសផ្លូវដែលបញ្ចេញសម្លេងតន្ត្រី។
រូបភាព https://en.wikipedia.org/
ប្រសិនបើអ្នកចង់ស្តាប់ឮសម្លេងនោះល្អបំផុតជិះក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរលឿនពេកឬយឺតពេកពិបាកស្តាប់ឮសម្លេងតន្រ្តីណាស់។ នោះក៏ជាមូលហេតុដែលវិស្វករចង់បើកបរដោយការប្រុងប្រយ័ត្នខ្ពស់។
ទោះយ៉ាងណាផ្លូវតន្រ្តីដំបូងនៅលើពិភពលោកមិនមែននៅប្រទេសជប៉ុននោះទេ តែជាផ្លូវ Gylling នៅប្រទេសដាណឺម៉ាក បង្កើតដោយសិល្បករដាណឺម៉ាកពីររូបឈ្មោះ Steen Krarup Jensen និង Jakob Freud-Magnus ក្នុងខែតុលាឆ្នាំ ១៩៩៥ ។
រូបភាព https://en.wikipedia.org/
Japo Cambodia