មនុស្សប៉ុន្មានអ្នកដឹងអំពីឧប្បត្តិហេតុលិចកប៉ាល់ទីតានិច និង​បុរស​ជន​ជាតិ​ជប៉ុន​ដែល​នៅ​រស់រាន​មាន​ជីវិត

រឿងកប៉ាលទីតានិច គឺជាខ្សែភាពយន្តដែលធ្វើឲ្យទស្សនិកជនជាច្រើនសម្រកទឹកភ្នែក ហើយក៏ក្លាយជាខ្សែភាព​យន្ត​ដ៏ល្បីផងដែរ។ ថ្វីត្បិតែ រឿងរ៉ាវស្នេហារបស់ Jack និង Rose គ្រាន់តែជាការប្រឌិត ប៉ុន្តែសោកនាដកម្មកប៉ាល់ទីតានិច​ពិតជាមានមែន។ សោកនាដកម្ម​លិចកប៉ាល់ជាគ្រោះថ្នាក់ផ្លូវសមុទ្រដ៏គួរឲ្យ​ខ្លាចបំផុតនៅលើពិភព​លោក។

រូបភាព https://ameblo.jp/a2j-j2a/entry-10897977429.html

ក្នុងឧប្បត្តិហេតុលិចកប៉ាល់នោះបុរសជនជាតិជប៉ុនម្នាក់នៅរស់រានមានជីវិត។ លោកមានឈ្មោះថា Masabumi Hosono ប៉ុន្តែទាំងនោះគ្រាន់តែជាការចាប់ផ្តើមសោកនាដកម្មប៉ុណ្ណោះ។

រូបភាព https://www.yoshiteru.net/entry/20110420/p1

លោក Masabumi Hosono ឡើងកប៉ាល់ទីតានិចខណៈពេលដែលគាត់កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសវិញ។ ទោះ​បី​មានសំណាងនៅរស់រានមានជីវិត ប៉ុន្តែបែរជាត្រូវរិះគន់យ៉ាងខ្លាំង ជាពិសេសសារព័ត៌មានប្រទេសលោកខាង​លិច​នា​ពេល​នោះ។ មូលហេតុតាមកំណត់​ហេតុ​របស់ជនជាតិអង់គ្លេសម្នាក់និយាយថា លោក Masabumi Hosono ធ្វើកម្មភាពសម្ងត់ដើម្បីឡើងទូកសង្គ្រោះ។

ទោះជាយ៉ាងណា ចំណុចគួរឲ្យកត់សម្គាល់ក្នុងអត្តបទកាសែតផ្លូវការមានចំណងជើងថា “The loss of the SS Titanic” ដែលអត្ថបទដើមដូចខាងក្រោម៖

“អ្នកដែលនៅរស់រានមានជីវិតសន្មតថា មានជនជាតិជប៉ុន ឬចិនឡើងជិះទូកសង្គ្រោះដោយស្ងត់ៗ” ។

ទោះបីជាព័ត៌មានមិនត្រឹមតែដឹងច្បាស់សញ្ជាតិរបស់អ្នកដែលបានប្រព្រឹត្ដទង្វើលួចលាក់ទាំងនោះ ថែមទាំងមានពាក្យចចាមអារ៉ាមនិយាយថា ជនជាតិជប៉ុនជាមនុស្សកំសាកឡើងជិះទូកសង្គ្រោះដែលគួរតែផ្តល់អាទិភាពសម្រាប់ស្ត្រី និងកុមារដើម្បីរក្សាជីវិតរបស់ខ្លួន។

លោក Hosono និយាយថា នៅពេលនោះគាត់បានត្រៀមខ្លួនស្លាប់រួចជាស្រេច ប៉ុន្តែទូកដែលត្រូវទម្លាក់ចុះនៅចំពោះមុខគាត់សល់កន្លែង។ ខ្លួនលោក Hosono ក៏ដឹងថា គួរតែផ្តល់អាទិភាពដល់ស្ត្រី និងកុមារ ប៉ុន្តែក្នុងស្ថាន​ភាព​នោះគាត់សម្រេចឡើងទូកសង្គ្រោះខ្លួនឯង។

រហូតដល់ឆ្នាំ ១៩៩៧ កិត្តិយសរបស់លោក Hosono ត្រូវបានបញ្ជាក់សាជាថ្មី ខណៈពេលដែលព័ត៌មានកែសម្រួលថា តួអង្គក្នុងអត្តបទជាជនជាតិចិន។ ឆ្លងកាត់រយៈពេលយូរណាស់មកហើយរហូតដល់លោក Hosono ទទួលមរណភាពនៅអាយុ ៦៨ ឆ្នាំ (ឆ្នាំ ១៩៣៩) នាំយកនូវភាពសោកស្តាយយ៉ាងខ្លាំងដែលថា ប្រសិនបើខ្លួនមិនធ្វើដូច្នោះគ្រួសារគាត់នឹងមិនជាប់ពាក់ព័ន្ធឡើយ។

នៅអឺរ៉ុបភាពស្អប់ខ្ពើមចំពោះលោក Masabumi Hosono មិនច្រើនប៉ុន្មានទេ ផ្ទុយទៅវិញនៅក្នុងប្រទេសជប៉ុនទើបច្រើន។ លក្ខណៈវប្បធម៌នៅសម័យសាមូរ៉ៃមានទស្សនៈថា មនុស្សគួរតែស្លាប់ដោយគុណធម៌ជាជាងបាត់បង់​កិត្តិ​យស។

នៅពេលដែលទស្សនៈផ្លាស់ប្តូរ បច្ចុប្បន្នជនជាតិជប៉ុនគិតពិចារណាចំពោះទង្វើរបស់លោក Hosono នៅពេលនោះ ហើយ​យល់​ថាបំណងចង់រស់រានមានជីវិតមិនគួរស្អប់ខ្ពើបដល់ថ្នាក់ត្រូវរិះគន់ធ្ងន់ធ្ងរនោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: