សូម្បីតែព្រីភ្លើងក៏ប្លែកខុសគេរាង “ច្រមុះ” មើលទៅម្យ៉ាងដែរ

ក្រុមហ៊ុនជប៉ុន ekoD Work ផលិត និងរចនាព្រីភ្លើងមានរាងដូចច្រមុះដែលគេហៅថា Hanaga Tap Nose Outlets ។

រូបភាព https://geekologie.com/

ក្រុមហ៊ុនផលិតព្រីភ្លើងសង្ឃឹមថានឹងធ្វើអោយផ្ទះរបស់អ្នករាល់គ្នាពិសេសដោយការរចនានេះ។

ព្រីភ្លើងរាងច្រមុះនេះមានរន្ធពីរជាមួយនឹងថាមពលក្រោម ១៥០០W ទំហំ ៥០ x ៦៨ x ៣២ មីលីម៉ែត្រ។ ផលិតផល Hanaga Tap មាន ៣ ពណ៌គឺពណ៌ផ្កាឈូក ខ្មៅ និងស។

រូបភាព https://geekologie.com/

ផលិតផលថ្មីប្លែកនេះមានលក់នៅជប៉ុនតែប៉ុណ្ណោះក្នុងតម្លៃប្រហែល ៣៥ ដុល្លារ។

រូបភាព https://geekologie.com/

ជាទូទៅអត្តប្រយោជន៍របស់ Hanaga Tap មិនមានអ្វីលេចធ្លោនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់ស្វែងរកព្រីភ្លើង​ប្លែកៗនោះ Hanaga Tap ជាជម្រើសល្អ។

រូបភាព https://www.gadgetsharp.com/

ព្រីភ្លើងដែលមានរាងដូចច្រមុះសាកសមសម្រាប់អ្នកនិយមរបស់ថ្មីប្លែក និងអ្នកចូលចិត្តសិល្បៈ។ យើងអាចតុបតែង​ព្រី​ភ្លើងតាមរបៀបខុសគ្នា។ ឧទាហរណ៍គូរភ្នែកឬយកក្រដាសជូតមាត់ដាក់ក្នុងរន្ធច្រមុះ។

“ព្រីភ្លើងរាងច្រមុះ”

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: