ចំនួនកុមារនៅក្នុងប្រទេសជប៉ុនទាបកំណត់ត្រារយៈពេល ៤០ ឆ្នាំជាប់ៗគ្នា
កាលពីថ្ងៃទី ៣០ ខែមេសាបុរសម្នាក់រស់នៅ Satte ខេត្ត Saitama ទើបតែទទួលបានសមាជិកថ្មី។ ទោះជាយ៉ាងណាគ្លីនិកបានដាក់កម្រិតគ្រួសារមិនអោយជួបជុំដើម្បីការពារការរីករាលដាលវីរុសប្រភេទថ្មី។
ទិន្នន័យពីក្រសួងមហាផ្ទៃ និងគមនាគមន៍ជប៉ុនបានអោយដឹងចំនួនកុមារក្នុងប្រទេសស្ថិតក្រោមកម្រិតទាបបំផុតអស់រយៈពេល ៤០ ឆ្នាំជាប់ៗគ្នា។
ស្ថិតិចុងក្រោយដែលចេញផ្សាយដោយ MIC ក្នុងឱកាសទិវាកុមារ (៥ ឧសភា) នៅប្រទេសជប៉ុនបង្ហាញថាគិតត្រឹមថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ កុមារអាយុក្រោម ១៥ ឆ្នាំមានចំនួន ១៤,៩៣ លាននាក់ធ្លាក់ចុះជិត ១៩០,០០០ នាក់ប្រៀបនឹងឆ្នាំមុន ហើយក៏ជាអត្រាទាបបំផុតតាំងពីប្រទេសជប៉ុនចាប់ផ្តើមចងក្រងស្ថិតិចំនួនកុមារក្នុងឆ្នាំ ១៩៥០ ។
រូបភាព https://www.japantimes.co.jp/
អត្រាកុមារនៃចំនួនប្រជាជនសរុបធ្លាក់ចុះ ០,១ ភាគរយបើប្រៀបនឹងរយៈពេលដូចគ្នាសល់ត្រឹម ១១,៩% ។ នេះគឺជាឆ្នាំទី ៤៧ ហើយដែលអត្រានេះបានថយចុះ។
ក្នុងចំណោមកុមារ ១៥ លាននាក់នៅក្នុងប្រទេសជប៉ុន ចំនួនកុមារា ៧,៦៥ លាននាក់ និងចំនួនកុមារី ៧,២៨ លាននាក់។
ទិន្នន័យបង្ហាញថាជប៉ុនមានកុមារចំនួន ៣,២៤ លាននាក់ អាយុចន្លោះពី ១២ ទៅ ១៤ ឆ្នាំ និងចំនួនកុមារអាយុចន្លោះពី ០ ទៅ ២ ឆ្នាំមានចំនួន ២,៦៥ លាននាក់ទាបជាងអាយុផ្សេងទៀត។ បញ្ហានេះឆ្លុះបញ្ចាំងអត្រាកំណើតនៅជប៉ុនធ្លាក់ចុះ។
នៅឆ្នាំ ១៩៥០ កុមារមានចំនួនមួយភាគបីនៃចំនួនប្រជាជនជប៉ុនសរុប ចំនួនកុមារឈានដល់កម្រិតខ្ពស់ ២៩,៨៩ លាននាក់ក្នុងឆ្នាំ ១៩៥៤ ។ ក្រោយរយៈពេលកើនឡើងលើកទី ២ ពីឆ្នាំ ១៩៧២ ដល់ ១៩៧៤ ចំនួនកុមារថយចុះចាប់ពីឆ្នាំ ១៩៨២ ។
រីឯអត្រានៅប្រទេសកូរ៉េទាបលេខ ២ មានចំនួន ១២,២% នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ បន្ទាប់មកអុីតាលីមានចំនួន ១៣,៣% នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១៨ និងអាឡឺម៉ង់មានចំនួន ១៣,៦% នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩ ។
Japo Cambodia