វិចិត្រករល្បីទាំងពីររូបបង្កើត “គម្រោងសិល្បៈតាមចិញ្ចើមផ្លូវ” សម្រាប់អ្នកពិការភ្នែក

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍគ្រប់ផ្នែកនៅតំបន់ទីក្រុងប្រទេសជប៉ុន ក្នុងបរិបទនោះការបង្កើតបរិយាកាសងាយស្រួលសម្រាប់អ្នកដែលមើលមិនឃើញក៏ជាអាទិភាពបំផុតដែរ។ ក្នុងចំណោមនោះមានគម្រោងសិល្បៈ​មួយហៅថា “Street  art line” គោល​បំណងបង្កើតផ្លូវតុបតែងតាមបែបសិល្បៈសម្រាប់សម្គាល់ផ្លូវរបស់មនុស្ស​ធម្មតា បន្ថែមពីលើជាការប្រើអក្សរសម្រាប់អ្នកមើលមិនឃើញ។

រូបភាព https://grapee.jp/

ក្រុមហ៊ុនកម្សាន្តជប៉ុន HYTEK បានចាប់ផ្តើមគម្រោងសិល្បៈតាមចិញ្ចើមផ្លូវ ដោយនាំមកនូវផ្លូវថ្មីសម្រាប់អ្នកពិការភ្នែក។ គំនិតនេះផុសឡើងនៅពេលដែលអ្នកច្នៃប្រឌិតមើលឃើញតាមដងផ្លូវប្រទេសជប៉ុន ផ្លូវដើរសម្រាប់អ្នក​ពិ​ការភ្នែកកំពុងត្រូវកេងបន្លំ និងសឹករិចរិល។

រូបភាព https://grapee.jp/

ប្លុក Braille (អក្សរសម្រាប់ជនពិការភ្នែក) ខ្លះត្រូវរបកចេញ ខ្លះទៀតត្រូវផ្លាកសញ្ញាបាំង។ ដើម្បីដោះស្រាយបញ្ហានេះ “គម្រោងសិល្បៈតាមចិញ្ចើមផ្លូវ” បានបង្កើតផ្លូវគំនូរសិល្បៈសម្រាប់អ្នកដែលមើលមិនឃើញ បង្កើនការសម្គាល់​ប្លុក Braille ។

ដោយផ្អែកលើសិល្បៈបង្កើតបានជាផ្លូវសម្រាប់អ្នកមើលមិនឃើញ ងាយស្រួលក្នុងការធ្វើដំណើរ និងសម្គាល់ព័ត៌​មាន ស្របពេលបង្កើនការយល់ដឹងរបស់ប្រជាជនចំពោះផ្លូវសម្រាប់អ្នកពិការភ្នែក។

ប្រធានបទដំបូងនៃគម្រោងគឺ “ព្រះអាទិត្យ និង Yatagarasu” ក្នុងនោះព្រះអាទិត្យមានអត្តន័យបំភ្លឺពិភពលោក ហើយក៏ជានិមិត្តរូបនៃថ្ងៃដែលមានពន្លឺចែងចាំង កក់ក្តៅ និង Yatagarasu សត្វក្អែកជើង ៣ ភាគច្រើនបង្ហាញខ្លួននៅក្នុង​វប្បធម៌អាស៊ីបូព៌ា។ នៅជប៉ុនសត្វក្អែក Yatagarasu គឺជានិមិត្តរូបនៃការនាំផ្លូវ យោងតាមតំណាលរឿងព្រេងសត្វ​នេះត្រូវបានបញ្ជូនពីលើមេឃមកបង្ហាញផ្លូវជូនអធិរាជ។

គម្រោងនេះស្ថិតក្រោមការណែនាំរបស់វិចិត្រករពីររូបគឺ Yusei Sagawa និង Holhy ដែលជាវិចិត្រករគំនូរឈានមុខ​គេរបស់ជប៉ុន ហើយ​ក៏​ធ្លាប់សហការជាមួយម៉ាកល្បីជាច្រើនផងដែរ។ ទីតាំងដំបូងដែលត្រូវបានជ្រើសរើសគឺខាង​ក្រៅ Scramble Shibuya នៅទីក្រុងតូក្យូ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី ៩ ខែឧសភា។

រូបភាព https://grapee.jp/

វិចិត្រករ Yusei Sagawa កើតនៅឆ្នាំ ១៩៨៦ នៅទីក្រុង Fukushima ខេត្ត Fukushima ។ កាលវ័យជំទង់គាត់ទទួលឥទ្ធិពលដោយគំនូរ graffiti និងសិល្បៈតាមចិញ្ចើមផ្លូវ បន្ទាប់មកចាប់ផ្តើមអាជីពជាវិចិត្រករគំនូរ graffiti ។ គាត់ចាប់យកជំនាញគំនូរដ៏រស់រវើករបស់ខ្លួនផ្តោតសំខាន់ទៅលើរចនាបថបែបសេរី និងគូរតាមបែបអរូបីដែលរួមបញ្ចូល​គំនូរបែបប្រពៃណីជប៉ុន ធម្មជាតិ ទីក្រុង។

ទន្ទឹមនឹងនេះគាត់ក៏ជានាយកសិល្បៈទទួលការបញ្ជាទិញរចនាពាណិជ្ជកម្មសម្រាប់ម៉ាកធំៗជាច្រើនដូចជា Yamaha ហើយគាត់ក៏ជាសមាជិកម្នាក់នៃក្រុមសិល្បករ RinpaEshidan (輪派絵師団) ។

រូបភាព https://grapee.jp/

រីឯ Holhy (https://www.instagram.com/holhy/?hl=en) ទីកន្លែងកំណើតនៅទីក្រុង Komatsu ខេត្ត Ishikawa កើតឆ្នាំ ១៩៨៣ ។ ដោយផ្តោតលើគំនិតនៃ “វដ្ត” និង “អាថ៍កំបាំង” គាត់ស្វែងរករចនាប័ទ្មផ្លូវបត់បែនមាស​នៅពេលបង្កើតចេញជាស្នាដៃរួមបញ្ចូលរវាងក្រណាត់វាយនភណ្ឌលោកខាងលិច លំនាំក្បាច់ប្រពៃណីជប៉ុន គំនូរ graffiti និងអក្សរផ្ចង់។

ការបំផុសគំនិតសិល្បៈរបស់ Holhy បានមកពីជីវិតធម្មតាដូចជាការធ្វើដំណើរ ជិះស្គីក្តារ តន្ត្រី មនុស្ស និងធម្ម​ជាតិ។ កាលវ័យជំទង់ Holhy ចាប់ផ្តើមគូរគំនូរនៅតាមដងផ្លូវ ក្នុងឧទ្យានជិះបន្ទះក្តារ បន្ទះឈើ និងក្រដាសកា​តុង។

រូបភាព https://grapee.jp/

គាត់តែងតែមើលឃើញស្នាដៃរបស់ខ្លួនជាការឆ្លុះបញ្ចាំងនៃការធ្វើដំណើរ និងអារម្មណ៍របស់ខ្លួនឯង។ ដូច្នេះគាត់ធ្វើដំណើរទូទាំងប្រទេស​ជប៉ុន និងជុំវិញអាមេរិក កាណាដា​ អឺរ៉ុប និងអាស៊ី។ គាត់ទទួលឥទ្ធិពលយ៉ាងខ្លាំងពីអ្នកចូលចិត្តសិល្បៈតាមដងផ្លូវ និងវប្បធម៌ដទៃទៀតនៅជុំវិញពិភពលោក។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ Holhy គូរគំនូរដ៏រស់រវើកជាង ៤០០ ផ្ទាំងតាមដងផ្លូវ ក្លឹបវិចិត្រ សាលតាំង និង​ឧទ្យានជិះបន្ទះក្តាររអិលនៅជប៉ុន និងក្រៅប្រទេស ហើយគូរគំនូរលើជញ្ជាំងជាង ៣០ រូបគិតដោយឡែកនៅជប៉ុន។

Holhy បានសម្តែង Fuji Rock Festival នៅមហោស្រពតន្រ្តីធំបំផុតនៅប្រទេសជប៉ុនក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា និងរចនាអាវ​យឺត​ផ្តាច់​មុខ​សម្រាប់ពួកគេ។

រូបភាព https://grapee.jp/

គាត់ថែមទាំងគូរគំនូរនៅក្នុងព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំដែលរៀបចំឡើងដោយ Element Skateboards ហើយក៏បានបង្កើតស្ទីលគូររូបប្លែកៗដែលរួមបញ្ចូលវប្បធម៌ជាមួយនឹងភាពស្រស់ស្អាតនៃខ្សែកោង និងពណ៌ធម្មជាតិក្នុងដំណើរកំសាន្តជុំវិញពិភពលោក។

សូមគាំទ្រគម្រោងសហគមន៍មនុស្សធម៌របស់វិចិត្រករជប៉ុនដែលមានទេពកោសល្យទាំងពីររូបនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: