ចំណាយពេលប្តឹងផ្តល់ដើមបណ្តឹងបែរជាទាមទារប្រាក់សំណងតែ ១ យ៉េន
នៅជប៉ុនថ្មីៗនេះការជំនុំជម្រះក្តីដោះស្រាយជម្លោះរវាងមនុស្សពីរនាក់។ ក្នុងនោះជនជាប់ចោទបានដាក់ពាក្យបណ្តឹងទាមទារសំណងខូចខាតទាំងផ្លូវចិត្ត និងផ្លូវកាយ។ ទោះជាយ៉ាងណាក៏ដោយចំណុចគួរឱ្យភ្ញាក់ផ្អើលស្ថិតលើសំណង។
រូបភាព https://news.yahoo.co.jp/articles/57231952a2d3239004ad1156853678d14b320cd5
ដើមបណ្តឹងជាម្នាក់នៅខាងឆ្វេងរូបថតមានឈ្មោះថា Natsuki Okamoto ។ ភាគច្រើនមនុស្សម្នាក់នេះបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ កេរ្តិ៍ឈ្មោះល្បីដោយសាររូបរាងសិចស៊ី និងបុគ្គលិកលក្ខណៈក្មេងជាងវ័យប្រហែល ៣០ ឆ្នាំមុន។ សព្វថ្ងៃនេះទោះបីមិនសូវបង្ហាញខ្លួនញឹកញាប់ ប៉ុន្តែពេលរំលឹកពីឈ្មោះច្បាស់ជាមានអ្នកស្គាល់។
ម្នាក់ខាងស្តាំគឺជនជាប់ចោទឈ្មោះ Ryo Fukawa ជាតារាកំប្លែង។
ជារៀងរាល់ថ្ងៃអង្គារ Natsuki Okamoto បង្ហាញខ្លួនក្នុងកម្មវិធីជជែកកំសាន្តក្រោមវត្តមានរបស់ Fukawa ។ ថ្មីៗនេះមានឧប្បត្តិហេតុមួយបានកើតឡើងក្នុងអំឡុងពេលចាក់ផ្សាយ។
ដោយសារតែចង់សម្តែងកំប្លែងលើឆាកជនជាប់ចោទឈ្មោះ Fukawa បានថើបកញ្ញា Okamoto ទោះបីជាគ្មានការយល់ព្រមពីភាគីម្ខាងទៀតក៏ដោយ។ ជនរងគ្រោះឈ្មោះ Okamoto ត្រូវបានបង្ខំឱ្យថើបចំនួន ៣ ដង ធ្វើអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ចាកចេញពីកម្មវិធីភ្លាមៗ។
ក្រោយមក Natsuki Okamoto បានស្នើឱ្យ Fukawa សុំទោស ហើយមិនត្រឹមតែប៉ុណ្ណឹងកញ្ញាដាក់ពាក្យបណ្តឹងទាមទារសំណងទៅកាន់តុលាការ។ ចំនួនទឹកប្រាក់ដែលដើមបណ្តឹងស្នើសុំគឺ ១ យ៉េន។
នៅពេលនេះមនុស្សភាគច្រើនប្រាកដជាឆ្ងល់ថាតើចំណាយពេលប្តឹងផ្តល់គ្រាន់តែដើម្បីទារសំណង ១ យ៉េនឬ? ហេតុផលរបស់ Okamoto មិនស្ថិតលើប្រាក់ទេ។
កញ្ញា Okamoto មិនចង់អោយសារព័ត៌មានសរសេរថា “Okamoto មិនប្រាកដថាស្អប់ការថើបទេគ្រាន់តែចង់ទាមទារប្រាក់” ឬ “ព្រោះតែថ្មីៗនេះ Okamoto បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍តិចបានជាឆ្លៀតទារប្រាក់” ។
របៀបដោះស្រាយរបស់ Okamoto ភ្លាមៗនោះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើទំព័រកាសែត។ ដោយសារខ្លឹមសារវិជ្ជមានបានសរសើរការប្តឹងផ្តល់ដ៏ពិសេសរបស់សិល្បការនី។
លទ្ធផល Okamoto ឈ្នះក្តី ហើយតុលាការបានបង្ខំឱ្យ Fukawa សងប្រាក់សំណងចំនួន ១ យ៉េន។ អ្វីដែល Okamoto ទទួលបានពីបណ្តឹងមិនត្រឹមតែប្រាក់ ១ យ៉េនប៉ុណ្ណោះទេ ថែមទាំងទទួលបានការសរសើរជាច្រើនពីអ្នកប្រើបណ្តាញសង្គម និងបង្អាក់ Fukawa ដោយជោគជ័យ។ នេះក៏អាចជាឱកាសមួយសម្រាប់ Okamoto បង្ហាញខ្លួនឡើងវិញក្នុងកម្មវិធីទូរទស្សន៍ផងដែរ។
នៅពេលដែលប្រាក់មិនមែនជាគោលដៅចុងក្រោយ អ្នកអាចនឹងទទួលបានច្រើនជាងនេះ។ តើរបៀបដោះស្រាយរបស់សិល្បការនីពិសេសណាស់មែនទេ?
Kengo Abe