ក្រុមហ៊ុន Netflix Anime ដាក់បង្ហាញ Youtuber និម្មិតក្រោម​ទម្រង់ជានារីគង្វាលដ៏គួរឱ្យស្រឡាញ់

ក្រុមហ៊ុន Netflix ទើបតែចេញផ្សាយ Youtuber និម្មិតមួយក្រោមទម្រង់ជានារីគង្វាលគួរឱ្យស្រឡាញ់ដើម្បីផ្សព្វ​ផ្សាយ Anime ដែលផលិតដោយស្ទូឌីយោ។

រូបភាព https://soranews24.com/

ថ្មីៗនេះក្រុមហ៊ុន Netflix Anime បានដាក់បង្ហាញតួអង្គនិម្មិតដែលមានឈ្មោះថា N-ko Mei Kurono ជាតំណាងអោយ Netflix Anime ថ្មីរបស់ខ្លួន។ តួអង្គនិម្មិត N-ko Mei Kurono ត្រូវបានបង្កើតនៅទីស្នាក់ការ Netflix នៅ Los Gatos រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដោយវិចិត្រករ Fubuki និងអ្នកផលិតម៉ូដែល 3D Tsumidango ។

តួអង្គនិម្មិត N-ko Mei Kurono មានរូបរាងគួរឱ្យស្រលាញ់ណាស់ នាងមានសក់ពណ៌ស ត្រចៀកសងខាង និងស្នែង​ចៀម​ដ៏​ស្រស់​ស្អាត ហើយថែមទាំងស្លៀកឈុតខ្មៅលក្ខណៈឡូលីតាបែបអាថ៌កំបាំងផងដែរ។

រូបភាព https://soranews24.com/

ចំណង់ចំណូលចិត្តរបស់ N-ko មានដូចជាច្រៀង រាំ ម៉ាស្សា និងជាពិសេសទស្សនាខ្សែភាពយន្ត Anime ។ ដោយដឹងថាចំណូលចិត្តចំពោះរឿងគំនូរជីវចលរបស់ N-ko ត្រូវបានបំផុសគំនិតដោយបុគ្គលិកលាក់មុខនៅទីស្នាក់ការ Netflix ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ តួអង្គ N-ko ស្ទាត់ជំនាញពីរភាសាគឺអង់គ្លេស និងជប៉ុន។

រូបភាព https://soranews24.com/

ម្យ៉ាងទៀតឈ្មោះរបស់ VTuber N-ko Mei Kurono ក៏ត្រូវបានគេដាក់តាមសម្លេងចៀម “Mei” ស្រដៀងសម្លេង​ចៀម​នៅ​ក្នុង​ភាសា​ជប៉ុន។

រូបភាព https://soranews24.com/

វីដេអូទាំងអស់របស់ N-ko មានអក្សររត់ពីក្រោមចំនួន ១០ ភាសាគឺព័រទុយហ្កាល់ ចិន អាល្លឺម៉ង់ បារាំង ឥណ្ឌូនេស៊ី អេស្ប៉ាញ ថៃ និងវៀតណាម។ នៅក្នុងការចេញផ្សាយវីដេអូរបស់ N-ko នឹងប្រកាសសហការជាមួយ VTuber ជាច្រើន​ទៀតដើម្បីលេងវីដេអូហ្គេម និងច្រៀង។

កម្មវិធី The N-ko Show របស់ Youtuber និម្មិតនឹងចាក់បញ្ចាំងជាផ្លូវការវេលាម៉ោង ១០ ថ្ងៃទី ៣០ ខែមេសា (ម៉ោង​ជប៉ុន) ហើយចេញផ្សាយជារៀងរាល់សប្តាហ៍។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: