មានតែជប៉ុនទេទើបនឹកឃើញ “ឧបករណ៍យួរត្រីដើរលេង” កែអផ្សុក
ក្រុមហ៊ុនជប៉ុនបានបង្កើតឧបករណ៍យួរត្រីដើរលេង ដើមឡើយការរចនាមើលទៅចម្លែកបន្តិច ប៉ុន្តែសាកសមសម្រាប់អ្នកដែលចូលចិត្តត្រីចង់យកវាចេញទៅក្រៅ។
https://www.instagram.com/p/CMEvDkZDpgB/?utm_source=ig_embed
អ្នកចូលចិត្តចិញ្ចឹមត្រីធ្លាប់ប្រើផលិតផលយកត្រីរបស់ពួកគេចេញទៅក្រៅដើរលេង ប៉ុន្តែលក្ខណៈជាថង់ប្លាស្ទិច រីឯផលិតផលថ្មីនេះក្នុងគោលបំណងក្លាយជាឧបករណ៍ប្រណិត ប្រសិទ្ធភាព និងមិនប៉ះពាល់បរិស្ថាន។
ក្រុមអ្នកផលិតបានអោយដឹងឧបករណ៍យួរត្រីមានឈ្មោះហៅថា Katsugyo កំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ដូច្នេះពួកគេកំពុងសាកល្បងឧបករណ៍នេះជាមួយត្រីផ្សេងទៀត ហើយកត់ត្រាការពិសោធនីមួយៗ។
ប្រភេទត្រីចូលចិត្តហែលច្រើនដូចជាត្រីស្បៃការាងចង្អៀតបន្តិច ពិបាកក្នុងការហែលផ្លាស់ទី។ អ្នកផលិតបានសន្យាថានឹងធ្វើការកែតម្រូវចាំបាច់ដើម្បីបំពេញចំណុចខ្វះខាត។
ឧទាហរណ៍ឧបករណ៍វាស់អុកស៊ីសែន និងកន្លែងដាក់ចំណីត្រូវកែតម្រូវអោយល្អប្រសើរ។
បន្ទាប់ពីរូបភាពឧបករណ៍យួរត្រីនេះត្រូវបានគេចែករំលេកលើបណ្តាញសង្គម Instagram មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ សូម្បីតែបរទេសក៏ចាប់អារម្មណ៍សួរតម្លៃក៏ដូចជារបៀបទិញផលិតផលនេះ។ ហើយមនុស្សជាច្រើនក៏បានបង្ហាញការគាំទ្រចំពោះផលិតផលនេះផងដែរ។ ក្រៅពីអត្ថប្រយោជន៍ដូចជាអាងត្រីចល័ត ផលិតផលនេះក៏សាកសមសម្រាប់អ្នកដែលចូលចិត្តបរិភោគត្រីស្រស់ដូចជាសាសាមី នៅពេលទិញត្រីពីផ្សារប្រើផលិតផលនេះអាចរក្សាត្រីស្រស់។
ឧបករណ៍យួរត្រីអាចជួយអោយត្រីរបស់អ្នករីករាយនឹងពន្លឺព្រះអាទិត្យ ទេសភាព និងទំនាក់ទំនងជាមួយពិភពខាងក្រៅ។ ការរចនាដៃកាន់រឹងមាំមិនខ្លាចពត់កោងពេលដឹកទៅឆ្ងាយ។
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍នាំត្រីក្នុងផ្ទះដើរលេង សូមកុំភ្លេចតាមដាន Instagram https://www.instagram.com/katsugyo_bag/ សម្រាប់ការធ្វើបច្ចុប្បន្នភាពផលិតផលថ្មីនេះ។
Japo Cambodia