អ្នកចំបាប់ស៊ូម៉ូជប៉ុនដួលបោកក្បាលលើសង្វៀនបានទទួលមរណភាពបន្ទាប់ពីសម្រាកព្យាបាលមួយខែ
អ្នកចំបាប់ស៊ូម៉ូជប៉ុនបានទទួលមរណភាពក្រោយរយៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយខែបន្ទាប់ពីជួបគ្រោះថ្នាក់នៅលើសង្វៀន។
យោងតាមវីដេអូថតអ្នកចំបាប់ Hibikiryu អាយុ ២៨ ឆ្នាំ សន្លប់ស្តូកស្តឹងប៉ុន្មាននាទីគ្មាននរណាម្នាក់ជួយ រឿងនេះធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីមូលហេតុគ្មានគ្រូពេទ្យអន្តរាគមន៍។
រូបភាព https://www.dailymail.co.uk/
លោក Mitsuki Amano ត្រូវបញ្ជូនចូលមន្ទីរពេទ្យកាលពីថ្ងៃទី ២៦ ខែមីនា។ សមាគមស៊ូម៉ូជប៉ុនបានអោយដឹងថាលោក Mitsuki Amano បានទទួលមរណភាពដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាលពីថ្ងៃពុធទី ២៨ ខែមេសា។
ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពី Hibikiryu សន្លប់ស្តូកស្តឹងគណៈកម្មការព្យាយាមបង្វែរអ្នកចំបាប់បានបង្កើនហានិភ័យរងរបួសឆ្អឹងខ្នង។ វេជ្ជបណ្ឌិតក្នុងការប្រកួតស៊ូម៉ូមិនអង្គុយនៅលើសង្វៀនញឹកញាប់ឡើយ ជាទម្លាប់ពួកគេរង់ចាំអ្នកចំបាប់ក្រោកឡើងដោយខ្លួនឯងបន្ទាប់ពីដួល។
សមាគមស៊ូម៉ូជប៉ុននិយាយថា “មូលហេតុនៃការស្លាប់ និងរបួសរបស់អ្នកចំបាប់គឺមិនទាន់ច្បាស់នៅឡើយទេ” ។ សមាគមបានបន្ថែមទៀតថា “យើងនឹងផ្លាស់ប្តូរដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសង្គ្រោះបន្ទាន់” ។
មិនធ្លាប់មានរបាយការណ៍ស្តីអំពីអ្នកចំបាប់ស្លាប់ដោយសាររបួសអំឡុងពេលប្រកួតទេ។ ទោះជាយ៉ាងណាគ្រោះថ្នាក់ និងប្រព័ន្ធសុខភាពចាំបាច់ត្រូវកែតម្រូវអោយប្រសើរឡើង។
ឧប្បត្តិហេតុខាងលើធ្វើឱ្យសាធារណជនជប៉ុនមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកចំបាប់ស៊ូម៉ូ។ អតីតអ្នកចំបាប់កំពូលធ្លាប់និយាយថាកីឡានេះដូចជា “បទពិសោធទទួលគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ” ។ ចំពោះមរណភាពរបស់អ្នកចំបាប់ Hibikiryu បានទទួលមតិរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបផ្នែកវេជ្ជសាស្ត្រយឺតយ៉ាវនៃកីឡាប្រពៃណីមួយនេះ។
វេជ្ជបណ្ឌិត Mikito Chinen ម្នាក់និយាយថា “នេះជារឿងដែលខ្ញុំភ័យខ្លាច ខ្ញុំមិនជឿទៅលើភ្នែកខ្លួនឯង អ្នកចំបាប់រូបនោះមានអត្រារងរបួសឆ្អឹងខ្នងខ្ពស់ ជាពិសេសនៅពេលដែលគ្មានជំនួយសង្គ្រោះបន្ទាន់ពីអ្នកមានបទពិសោធ” ។
រូបភាព https://www.dailymail.co.uk/
អ្នកព្យាបាលផ្នែកចាក់ម្ជុលវិទ្យាសាស្ត្រ និងម៉ាស្សាឈ្មោះ Hideo Ito មានបទពិសោធព្យាបាលអ្នកចំបាប់ស៊ូម៉ូអស់រយៈពេលពីរទសវត្សរ៍មានប្រសាសន៍ថា “អ្នកចំបាប់ Hibikiryu អាចរងរបួសឆ្អឹងខ្នងនៅពេលគាត់ដួលបោកក្បាល” ។
Hideo Ito បានបន្តទៀតថា “គាត់គឺជាអ្នកចំបាប់ដ៏អស្ចារ្យម្នាក់ដែលតែងតែបង្ហាញស្នាមញញឹម និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ” ។
ប្រធានសមាគមស៊ូម៉ូជប៉ុនផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Mitsuki Amano ចំពោះការលាចាកដ៏ក្រៀមក្រំ។
សមាជិកទាំងអស់នៃសមាគមសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គាត់បានប្រយុទ្ធដូចជាអ្នកចម្បាំងម្នាក់។
Japo Cambodia