យុទ្ធនាការ “នាំយកស្នាមញញឹមជូនប្រជាជនជប៉ុនដោយថាមពលរបស់កាំជ្រួច” ក្នុងអំឡុងសប្តាហ៍មាស
ចាប់ពីថ្ងៃទី ២៩ ខែមេសារហូតដល់ថ្ងៃទី ៥ ខែឧសភាគឺជាពេលវេលាដែលប្រជាជនជប៉ុនឈានចូលសប្តាហ៍មាស ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ-១៩ រាលដាលនៅតាមទីក្រុងធំៗ ភោជនីយដ្ឋានក្នុងតំបន់មានជំងឺរាតត្បាតត្រូវបិទជាបណ្តោះអាសន្ន ភាគច្រើនសមាជិកគ្រួសារចំណាយពេលមួយសប្តាហ៍សម្រាកនៅផ្ទះជាជាងទៅស្រុកឬទៅដើរលេងដូចសព្វដង។ ក្នុងកំឡុងពេលនោះក្រុមហ៊ុន Wakamatsuya បានសហការជាមួយ Twitter ជប៉ុនដើម្បីបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា #花火駅伝 (Hanabi Ekiden – កាំជ្រួចផ្តល់កម្លាំង)។ អំពាវនាវការចូលរួមចំណែកពីសិល្បករកាំជ្រួចនៅទូទាំងប្រទេសជប៉ុន យុទ្ធនាការនាំយកកាំជ្រួចទៅកាន់តំបន់នានាដែលធ្វើឡើងដោយសម្ងាត់ ហើយគ្មានការជូនដំណឹងអំពីទីតាំងឬពេលវេលាអោយដឹងមុនឡើយ។ ទាំងនេះនាំមកនូវភាពភ្ញាក់ផ្អើលជូនប្រជាជនក្នុងរដូវឈប់សម្រាក ហើយក្នុងពេលតែមួយជៀសវាងហានិភ័យនៃការឆ្លងរាលដាលជំងឺផងដែរ។
រូបភាព https://twitter.com/wakamatsuya?s=20
តាមការគ្រោងទុកទីតាំងចំនួន ២០០ កន្លែងនឹងត្រូវបានជ្រើសរើសសម្រាប់បាញ់កាំជ្រួច។ ទន្ទឹមនឹងនោះ Twitter ជប៉ុនក៏ជ្រើសរើស User មួយចំនួនបាញ់កាំជ្រួចលើមេឃព្រមគ្នា។ ការសម្តែងមួយផ្នែកត្រូវបានចាក់ផ្សាយតាមវិទ្យុ និងផ្សាយផ្ទាល់។
នេះជាថ្ងៃចុងក្រោយនៃយុទ្ធនាការ តើតំបន់ដែលអ្នករស់នៅបាញ់កាំជ្រួចហើយឬនៅ? តោះសូមរង់ចាំទស្សនាការបាញ់កាំជ្រួចទាំងអស់គ្នា។
រូបភាព https://twitter.com/wakamatsuya?s=20
ក្រោមខ្លឹមសារ៖ “នាំយកស្នាមញញឹមជូនប្រជាជនជប៉ុនដោយថាមពលរបស់កាំជ្រួច” យើងសង្ឃឹមថាយុទ្ធនាការនេះនឹងកាត់បន្ថយភាពតានតឹងរបស់ប្រជាជនមួយផ្នែកក៏ដូចជាបួងសួងសម្រាប់សន្តិភាពរបស់ជប៉ុនឱ្យជៀសផុតពីជំងឺរាតត្បាត កាត់បន្ថយចំនួនករណីវិជ្ជមាន។
គណនី Twitter នៃយុទ្ធនាការ #花火駅伝 : https://twitter.com/wakamatsuya?s=20
Chee