កម្រងរូបថតបង្ហាញពីលក្ខណៈឯកសណ្ឋានវិជ្ជាជីវៈការងារនីមួយៗ
នៅលើពិភពលោកនេះវិជ្ជាជីវៈទាំងអស់សមនឹងទទួលបានការគោរពស្មើៗគ្នា។ នៅប្រទេសជប៉ុនមានឃ្លាមួយសំដៅលើអ្នកស្ថិតក្នុងកងកម្លាំងពលកម្មគឺ “Hatarakimono” ។
សិល្បករជនជាតិបារាំងលោក Frank Le Petit បានបង្ហាញការគោរពចំពោះអ្នកធ្វើការនៅទីក្រុងតូក្យូ ដោយរក្សាកម្រងរូបថតប្លែកៗ និងលក្ខណៈឯកសណ្ឋានរបស់អ្នកមានវិជ្ជាជីវៈផ្សេងៗគ្នាជាច្រើនតាមដងផ្លូវនៃទីក្រុងតូក្យូ។
គម្រោងនោះមានឈ្មោះថា Hatarakimono ក្នុងរយៈពេល ១៤ ខែ។ លោក Frank Le Petit បានស្នើសុំការអនុញ្ញាតថតរូបមនុស្ស ១០២ នាក់ពេលពួកគេកំពុងធ្វើការ។ ក្រោមជំនួយពីស្ទូឌីយោថតរូបទេសចរណ៍ដែលរចនាផ្ទាល់ លោកបានរៀបចំថតរូបផ្ទាល់ចំនួន ៣៤ នៅតាមដងផ្លូវក្បែរកន្លែងធ្វើការរបស់ម៉ូឌែល។
ទោះបីជាអាជីពទាំងអស់សមនឹងទទួលបានកិត្តិយសស្មើគ្នា ប៉ុន្តែក្នុងចិត្តយើងម្នាក់ៗតែងតែមានការងារដែលខ្លួនស្រលាញ់ចូលចិត្ត។ ដោយសារការងារឬឯកសណ្ឋានស្រស់ស្អាតក៏ថាបាន។ តោះចូរក្រឡេកមើលកម្រងរូបភាពមួយចំនួនបង្ហាញពីវិជ្ជាជីវៈដែលអ្នកចូលចិត្តបំផុត។
១. បុគ្គលិកហាងនំ
២. អ្នកអូសរទេះដឹកអ្នកដំណើរ (Jinrikisha)
៣. មេចុងភៅជំនាញក្នុងការធ្វើជ្រក់ត្រសក់
៤. អ្នកពន្លត់អគ្គីភ័យ
លោកបន្ថែមទៀតថា៖ “ខ្ញុំមិនមែនជាអ្នកថតរូបទេ ខ្ញុំគ្រាន់តែធ្វើត្រាប់តាមប៉ុណ្ណោះ វាមានភាពខុសគ្នា” ។ គាត់ពន្យល់ថា៖ “ការងាររបស់ខ្ញុំមិនកំណត់ត្រឹមរូបថតប៉ុណ្ណោះទេ ប៉ុន្តែបង្កើតពិភពរូបថតផ្ទាល់ខ្លួន ស្ថិតត្រង់ចន្លោះបន្ទាត់រវាងការស្រមើស្រមៃ និងពិត” ។
៥. បុគ្គលិកប៉មតូក្យូ
“យើងតែងតែមើលឃើញតម្លៃអ្វីម្យ៉ាងនៅពេលដែលបាត់បង់វា ខណៈនោះយឺតពេលទៅហើយ” ។
៦. ចុងភៅ និងម្ចាស់ភោជនីយដ្ឋាន Udon
៧. មគ្គុទេសក៍រថយន្តក្រុងទេសចរណ៍
៨. ចុងភៅ
៩. អ្នកលក់ Tofu
១០. Bartender
១១. មគ្គុទ្ទេសក៍ស្ថានីយ៍
១២. បុគ្គលិកពេទ្យ
១៣. បុគ្គលិកជួសជុលទីខ្ពស់
មើលរូបភាពទាំងអស់នៅទីនេះ។
Sacchan