គន្លឹះជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលដោយគ្រាន់តែផ្លាស់ប្តូររបបអាហារ
ជប៉ុនល្បីថាជាប្រទេសដែលប្រជាជនមានអាយុវែងជាងគេនៅលើពិភពលោក ស្ថានភាពមនុស្សចាស់កើនឡើង រីឯអត្រាកំណើតទាបបានគំរាមកំហែងដល់សេដ្ឋកិច្ចជប៉ុន។
រហូតនៅឆ្នាំ ២០៦០ គេប៉ាន់ប្រមាណប្រជាជនជប៉ុន ៤០% មានអាយុពី ៦០ ឆ្នាំឡើង។ ប្រសិនបើរឿងនោះកើតឡើងមែន នំខួបកំណើតប្រើទៀនជាង ១០០ ដើមលែងកម្រទៀតហើយ។ ប៉ុន្តែមិនមានកូនចៅមកជួបជុំរីករាយជាមួយជីដូនជីតាច្រើនទៀតឡើយ។
លោកយាយ Tanaka Kane ជាអ្នកដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក។ យោងតាមក្រុមស្រាវជ្រាវបានអោយដឹងថាកាលពីថ្ងៃទី ២ ខែមករាលោកយាយក្លាយជាមនុស្សទី ៣ មានអាយុ ១១៨ ឆ្នាំ។ លោកយាយគឺជាជនជាតិជប៉ុនដំបូងគេដែលឈានចូលអាយុនេះ ហើយប្រទេសជប៉ុនក៏ជាប្រទេសដែលមានយាយតាអាយុខ្ទង់រយច្រើនជាងគេនៅលើពិភពលោកប្រមាណ ៨ ម៉ឺននាក់។
ទន្ទឹមនឹងនេះចំនួនទារកដែលកើតក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២០ បានធ្លាក់ចុះដល់កម្រិតទាបបំផុត។
តាមការព្យាករណ៍លឿនជាង ១០ ឆ្នាំដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតផ្អែកលើករណីមានផ្ទៃពោះ និងទិន្នន័យផ្សេងទៀត។ Takumi Fujinami នៃវិទ្យាស្ថានស្រាវជ្រាវជប៉ុនប៉ាន់ស្មានថាចំនួនកំណើតនៅឆ្នាំ ២០២១ សល់ត្រឹមតែ ៧៩២.០០០ នាក់ស្មើនឹងមួយភាគបីសម័យកំណើនទារកក្រោយសង្គ្រាម។
ទោះជាយ៉ាងណាក៏ដោយអាយុវែងដែលគួរឱ្យកត់សម្គាល់របស់ជនជាតិជប៉ុននៅតែធ្វើឱ្យពិភពលោកកោតសរសើរ និងសិក្សាទៅលើអាថ៌កំបាំង។ ការពិតដែលថារបបអាហារគឺជាអាថ៌កំបាំងជួយអោយអាយុវែងរបស់ប្រជាជន។ ប្រជាជនជប៉ុនមានអាយុវែងមិនមែនដោយសារមិនទទួលទានអាហារប្រទេសលោកខាងលិចនោះទេ តាមពិតការសិក្សាថ្មីៗបានបង្ហាញថាអាថ៌កំបាំងអាយុវែងអាចថារបបអាហារជប៉ុនផ្លាស់ប្តូរតាមបណ្តាប្រទេសខាងលិច។
រូបភាព https://diamond.jp/articles/-/192295
អ្វីដែលធ្វើអោយលោកយាយ Tanaka Kane ខុសពីអ្នកដទៃ ព្រោះគាត់ចូលចិត្តសូកូឡា និងភេសជ្ជៈដែលមានជាតិហ្គាស។ តាំងពីយូរយារមកហើយប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាប្រើប្រាស់ស្ករទាបបំផុតនៅក្នុងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។
ជប៉ុនមិនមែនជាប្រទេសជើងឯកអាយុវែងរហូតមកនោះទេ នៅឆ្នាំ ១៩៧០ អត្រាមរណភាពរបស់ប្រទេសជប៉ុនតាមអាយុស្ថិតក្នុងកម្រិតមធ្យមនៃ OECD ។ អត្រាកើតជំងឺមហារីក និងជំងឺបេះដូងមានកម្រិតទាប នៅប្រទេសជប៉ុនចំនួនអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលមានកម្រិតខ្ពស់បំផុតក្នុង OECD ។
ក្នុងអំឡុងឆ្នាំ ១៩៧០ និង ១៩៩០ អត្រាមរណភាពរបស់ប្រជាជនជប៉ុនដោយសារជំងឺនេះធ្លាក់ចុះនៅកម្រិតមធ្យមក្នុង OECD ។ ខណៈអ្នកមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថយចុះ ប្រទេសជប៉ុនឈានឡើងចំណាត់ថ្នាក់ដំបូងនៃតារាងអាយុវែង។
តើប្រទេសជប៉ុនគ្រប់គ្រងជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងដូចម្តេច?
យោងតាមវេជ្ជបណ្ឌិត Thomas Truelsen នៃសាកលវិទ្យាល័យ Copenhagen មូលហេតុអាចអាស្រ័យលើរបបអាហារ។
ជប៉ុនធ្លាប់ហាមឃាត់ការប្រើប្រាស់សាច់អស់រយៈពេល ១២០០ ឆ្នាំ ហើយនៅតែបន្តទទួលទានសាច់ និងទឹកដោះគោតិច។ ការបរិភោគសាច់ច្រើនពេកអាចបង្កគ្រោះថ្នាក់ព្រោះវាផ្ទុកជាតិខ្លាញ់អាចបណ្តាលអោយកើតជំងឺបេះដូង។ ការស្រាវជ្រាវបានបង្ហាញថាអ្នកបរិភោគសាច់ក្រហមច្រើនមានហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ផ្ទុយទៅវិញការទទួលទានសាច់តិចពេកមិនល្អទេ ព្រោះសាច់ផ្តល់កូលេស្តេរ៉ុលចាំបាច់សម្រាប់សរសៃរឈាម។ នៅក្នុងការស្រាវជ្រាវប្រជាជនអង់គ្លេសចំនួន ៤៨.០០០ នាក់អ្នកទទួលទានអាហារបួសអាចការពារជំងឺបេះដូង ប៉ុន្តែងាយនឹងដាច់សរសៃឈាមខួរក្បាល។
រូបភាព https://www.minnanokaigo.com/guide/disease/stroke/
កង្វះសាច់ទទួលទានបានរួមចំណែកនៃអត្រាជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រវត្តិសាស្ត្រជប៉ុន។ ចាប់ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ២០១៣ នៅពេលចំនួនមនុស្សស្លាប់ដោយសារជំងឺដាច់សរសៃឈាមមានការថយចុះ បរិមាណសាច់ដែលបរិភោគជារៀងរាល់ឆ្នាំកើនឡើងពី ០ ដល់ ៥២ គីឡូក្រាម / មនុស្ស (៤៥% នៃកម្រិតរបស់សហរដ្ឋអាមេរិក) ។ អ្នកជំនាញ Tsugane Shoichiro មកពីមជ្ឈមណ្ឌលជំងឺមហារីកជាតិទីក្រុងតូក្យូបានអោយដឹងថាប្រជាជនជប៉ុនត្រូវទទួលទានសាច់ និងទឹកដោះគោដើម្បីការពារសរសៃរឈាម ប៉ុន្តែមិនគួរបរិភោគច្រើនពេកបណ្តាលអោយស្ទះសរសៃឈាម។
ការសិក្សាស្រាវជ្រាវមួយចំនួនពីឆ្នាំ ១៩៩០ បានបង្ហាញថាតំបន់នានានៅក្នុងប្រទេសជប៉ុនដែលផ្លាស់ប្តូររបបអាហារភាគច្រើនអត្រាមរណភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាលថយចុះខ្លាំង។ ការស្រាវជ្រាវផ្សេងទៀតធ្វើចំពោះប្រជាជនជប៉ុន ៨ ម៉ឺននាក់ចន្លោះឆ្នាំ ១៩៩៥ ដល់ ២០០៩ រកឃើញថាជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងចំពោះអ្នកបរិភោគឆ្អឹងជំនី និងការ៉េមតិច។ ទោះបីចំនួនធ្លាក់ចុះនៅក្នុងប្រទេសជប៉ុនអាចបណ្តាលមកពីមូលហេតុផ្សេងទៀត ប៉ុន្តែទិន្នន័យទាំងនេះបានបង្ហាញថាការផ្លាស់ប្តូររបបអាហារដើរតួយ៉ាងសំខាន់។
AD