លោកនាយករដ្ឋមន្រ្តីជប៉ុនចេញបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយនៅទីក្រុងតូក្យូ
កាលពីថ្ងៃអង្គារទី ២៧ ខែមេសាកន្លងទៅនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានបង្គាប់អោយរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Nobuo Kishi បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយនៅទីក្រុងតូក្យូ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សចាស់។
រដ្ឋមន្រ្តីលោក Nobuo Kishi ថ្លែងក្នុងសន្និសីទសារព័ត៌មានថាមជ្ឈមណ្ឌលនឹងបើកដំណើរការនៅថ្ងៃទី ២៤ ខែឧសភា ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៃកងកម្លាំងស្វ័យការពារដែលនឹងដំណើរការប្រហែល ៣ ខែ។
រូបភាព https://mainichi.jp/
លោក Nobuo Kishi ក៏ត្រូវបានណែនាំដើម្បីជំនួយផែនការបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំភាគខាងលិច ជាពិសេសនៅអូសាកាកន្លែងដែលរាលដាលជំងឺលឿនជាងកន្លែងផ្សេងទៀត។
បន្ទាប់ពីមជ្ឈមណ្ឌលនៅទីក្រុងតូក្យូបានបញ្ចប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់ កម្មវិធីចាក់វ៉ាក់សាំងនឹងបន្តផ្តល់ជូនប្រជាជនដែលមានបញ្ហាសុខភាពដូចជាជំងឺទឹកនោមផ្អែម និងបុគ្គលិកថែទាំមនុស្សចាស់។
រូបភាព https://japantoday.com/
យោងតាមប្រភពព័ត៌មានបានអោយដឹងថាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងត្រូវបានដាក់ក្នុងអគាររដ្ឋាភិបាលនៅសង្កាត់ Otemachi នៃទីប្រជុំជនទីក្រុងតូក្យូ ដោយមានការគាំទ្រពីការិយាល័យខុទ្ទកាល័យ និងក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។
ប្រជាជនប្រមាណ ៩០ ម៉ឺននាក់អាយុចាប់ពី ៦៥ ឆ្នាំឡើងស្នាក់នៅរាជធានី និងខេត្តជិតខាងដូចជា Kanagawa, Chiba និង Saitama ត្រូវទៅចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលនេះ ជាកន្លែងផ្តល់វ៉ាក់សាំងផ្តាច់មុខដោយក្រុមហ៊ុន Moderna Inc (អាមេរិក) ។
ក្រសួងសុខាភិបាលនៅតែកំពុងពិនិត្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ។ ទីក្រុងនានាដែលស្ថិតនៅក្រោមរដ្ឋាភិបាលកណ្តាលបច្ចុប្បន្នកំពុងប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយ Pfizer (អាមេរិក) និង BioNTech (អាឡឺម៉ង់) ផលិត។
ជប៉ុនចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែនៅតែយឺតជាងបណ្តាប្រទេសជឿនលឿនដទៃទៀតដូចជាអុីស្រាអែល អង់គ្លេស និងអាមេរិក។
គ្រាន់តែជាង ១ ភាគរយនៃប្រជាជន ១២៦ លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដង ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល។ លោកនាយករដ្ឋមន្រ្តី Suga មានប្រសាសន៍ថារដ្ឋាភិបាលមានបំណងបញ្ចប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នៅចុងខែកក្កដាខាងមុខ។
AD