ផូស៊ីលដាយណូស័រប្រភេទថ្មីត្រូវបានរកឃើញនៅលើកោះ Awaji ប្រទេសជប៉ុន
កាលពីថ្ងៃទី ២៧ ខែមេសាអ្នកវិទ្យាសាស្រ្តជប៉ុនបានសន្និដ្ឋានថាឆ្អឹងផូស៊ីលនៅលើកោះភាគខាងលិចប្រទេសជប៉ុនជារបស់ដាយណូស័រប្រភេទថ្មី។
រូបភាព https://www.nippon.com/
ឆ្អឹងផូស៊ីលនៃថ្គាមក្រោម ស្មា និងផ្នែកផ្សេងទៀតត្រូវបានរកឃើញដោយអ្នកប្រមូលផ្ដុំផូស៊ីលស្ម័គ្រចិត្តក្នុងស្រុកឈ្មោះ Shingo Kishimoto ពីស្រទាប់ថ្មដែលកកើតឡើងប្រហែលជា ៧២ លានឆ្នាំមុននៃចុងសម័យ Cretaceous នៅទីក្រុង Sumoto លើកោះ Awaji ក្នុងខេត្តភាគខាងលិចកាលពីខែឧសភាឆ្នាំ ២០០៤ ។
រូបភាព https://www.nippon.com/
ប្រភេទថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Yamatosaurus izanagii បើយោងតាមអត្ថបទចុះផ្សាយតាមប្រព័ន្ធទស្សនាវដ្តីអនឡាញ Scientific Reports របស់អង់គ្លេស។ Izanagi គឺជាអាទិទេពក្នុងទេវកថារបស់ជប៉ុនដែលមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយកោះនេះ។
ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយសាស្រ្តាចារ្យ Kobayashi Yoshitsugu នៅសកលវិទ្យាល័យ Hokkaido បានធ្វើការវិភាគបន្ថែម ហើយសន្និដ្ឋានថាគ្រោងឆ្អឹងផូស៊ីលជារបស់ពពួកសត្វដាយណូស័រថ្មី Hadrosauridae (ប្រភេទដាយណូស័រជំពូទា) ។
រូបភាព https://www.nippon.com/
គំរូផូស៊ីលដំបូងនៃប្រភេទសត្វនេះត្រូវបានគេរកឃើញមានប្រវែងពី ៧ ទៅ ៨ ម៉ែត្រ និងទម្ងន់ពី ៤ ទៅ ៥ តោន។
សាស្ត្រាចារ្យ Kobayashi បាននិយាយថាគាត់នឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីសិក្សាលំអិតអំពីផលប៉ះពាល់បរិស្ថានចំពោះការវិវត្តរបស់ដាយណូស័រ។
Japo Cambodia