គ្រាន់តែលាងមុខ ១០ នាទីជារៀងរាល់ថ្ងៃជួយអោយស្រ្តីជប៉ុនរក្សាសម្រស់បានយូរ
ដើម្បីទទួលបានសុខភាពស្បែកមុខស្អាត អ្នកត្រូវចំណាយពេលថែរក្សាស្បែកមុខ។ ភាគច្រើនស្រ្តីជនជាតិជប៉ុនយកចិត្តទុកដាក់ជាពិសេសទៅលើជំហាននៃការលាងសម្អាតមុខ ជួយអោយស្បែកស្អាត និងរលោង។ វិធីលាងសម្អាតមុខត្រឹមរយៈពេល ១០ នាទីមាន ៣ ជំហានសាមញ្ញបំផុត។
រូបភាព https://brightside.me/
ជាទូទៅជនជាតិអាសុីប្រើវិធីលាងសម្អាតមុខ ៤-២-៤ ដោយបែងចែកដំណាក់កាលទៅតាមពេលវេលាជាក់លាក់។
១. លាងសម្អាតស្បែកជាមួយនឹងប្រេងសម្អាតគ្រឿងសំអាងរយៈពេល ៤ នាទី។
២. ប្រើក្រែមលាងសម្អាតមុខក្នុងរយៈពេល ២ នាទី។
៣. ជំហានចុងក្រោយលាងមុខរបស់អ្នកជាមួយទឹករយៈពេល ៤ នាទី។
អ្នកជំនាញបានអោយដឹងថាប្រសិនបើអ្នកប្រើវិធីសម្អាតបែបនេះ អ្នកមិនចាំបាច់លាងមុខនៅពេលព្រឹកទេ គ្រាន់តែលាងមុខនៅពេលយប់។ លើសពីនេះអ្នកមិនចាំបាច់លាងមុខរាល់ថ្ងៃនោះទេ គ្រាន់តែលាង ៤ ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ។
លាងសម្អាតស្បែកជាមួយនឹងទឹកសម្អាតគ្រឿងសំអាងរយៈពេល ៤ នាទី
រូបភាព https://brightside.me/
សម្អាតស្បែក ហើយម៉ាស្សារយៈពេល ៤ នាទីដោយប្រើប្រេងសម្អាតគ្រឿងសំអាងអាចធ្វើឱ្យឈាមរត់បានល្អ ជួយអោយស្បែកទន់ បង្រួមរន្ធញើស។ អ្វីដែលសំខាន់ជ្រើសរើសប្រេងសាកសមនឹងស្បែករបស់អ្នក ប្រសិនបើស្បែកឡើងកន្ទួលឬអាឡែរហ្សីគួរតែរំលងជំហានមួយនេះ។
ប្រើក្រែមលាងសម្អាតមុខក្នុងរយៈពេល ២ នាទី
រូបភាព https://brightside.me/
បន្ទាប់ពីម៉ាស្សាមុខ លាបក្រែមលាងសម្អាតមុខបន្តិចលើស្បែក។ យោងទៅតាមអ្នកជំនាញការប្រើក្រែមលាងសម្អាតជំនួសដោយប្រភេទពពុះឬជែលនឹងមិនធ្វើអោយស្បែកស្ងួត។
សម្អាតស្បែកមុខក្នុងរយៈពេល ២ នាទីដោយចលនាថ្នមៗដើម្បីកុំអោយប៉ះពាល់ស្បែក។
លាងមុខជាមួយទឹករយៈពេល ៤ នាទី
រូបភាព https://brightside.me/
ចាប់ផ្តើមលាងមុខរបស់អ្នកជាមួយទឹកក្តៅរយៈពេល ២ នាទី ន្ទាប់មកលាងជាមួយទឹកត្រជាក់រយៈពេល ២ នាទី។ ទឹកក្តៅឧណ្ឌៗអាចលាងសម្អាតប្រេងដែលនៅលើស្បែក បង្កើនចលនាឈាមលើផ្ទៃមុខ រីឯទឹកត្រជាក់អាចរឹតបន្តឹងរន្ធញើស។
វិធីសាស្ត្រនេះជួយផ្តល់សំណើមដល់ស្បែក ដូច្នេះក្រោយពេលលាងសម្អាតស្បែកមុខភ្លឺរលោង និងមានសុខភាពល្អ។
តើអ្នកមានគន្លឹះអ្វីជួយអោយស្បែករបស់អ្នកស្អាតដែរឬទេ? សូមចែករំលែកអោយអ្នកទាំងអស់គ្នាបានដឹងផង។
AD