តើក្រុមតួអង្គ Anime/Manga ទាំង ៣ រូបដែលអ្នកគាំទ្របំផុតជានរណា?
រឿងគំនូរជីវចល Anime ល្បីតែងមានសមាជិកតួអង្គ ៣ នាក់។
ជាទូទៅសមាជិកតួអង្គ Anime ទាំង ៣ រូបភាគច្រើនប្រុសពីរនាក់ និងស្រីម្នាក់។ ឧទាហរណ៍ភាគច្រើនតួអង្គឯងជាបុរសមានចរិកលក្ខណៈរឹងរូស ល្ងីល្ងើបន្តិច បុរសម្នាក់ទៀតមានចរិកលក្ខណៈតឹងរឹង និងភាពចាស់ទុំ រីឯនារីមានភាពស្វាហាប់។ សមាជិកទាំង ៣ រូបអាចផ្លាស់ប្តូរអាស្រ័យលើខ្លឹមសារ និងការនិពន្ធរឿង។
ម្យ៉ាងទៀតក្រុមតួអង្គត្រូវបានបែងចែកតាមលេខសេស (៣ ឬ ៥) ជួយសម្រួលការវិវត្តន៍សាច់រឿង។ ឧទាហរណ៍ចែកក្រុម ១-២ ឬ ២-៣ ជាដើម ដើម្បីបង្កើតជាជម្លោះក្នុងក្រុមបង្កភាពតានតឹងឬផ្ទុយទៅវិញបង្កើនភាពកំប្លុកកំប្លែងដោយសារបុគ្គលិកលក្ខណៈរបស់ពួកគេ។
រូបភាព https://www.cbr.com/what-makes-the-perfect-anime-trio/
ប្រសិនបើក្រុមមានសមាជិក ៣ នាក់ នោះម្នាក់ៗនឹងមានលក្ខណៈស្រមតាមពណ៌តំណាងដូចជា (ពណ៌សក់ លក្ខណៈពិសេសនៃរូបរាងឬសមត្ថភាពរបស់ពួកគេ) ឧទាហរណ៍ពណ៌បៃតង – លឿង -ខៀវ ឬបៃតង – លឿង – ក្រហមជាដើម។
ចំណុចនេះផ្អែកទៅលើការបែងចែកតួអង្គក្នុងល្ខោន Kabuki ដែលជាទូទៅមានតួអង្គឯង ៣ នាក់។ តួអង្គឯងមានចរិកលក្ខណៈជាក់លាក់អាស្រ័យលើសាច់រឿង តួអង្គរៀបចំ (មានភាពចាស់ទុំ) និងតួអង្គកំប្លែង។ ជាការពិតតាមរយៈការវិវត្តន៍ក្នុងពេលតែមួយសមាជិកទាំងបីកាន់តែទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាសម័យនេះ។
ប្រសិនបើអ្នកមើល Anime / Manga ច្រើន អ្នកច្បាស់ជាធ្លាប់ឃើញយ៉ាងហោចណាស់ម្តង។ ដូច្នេះតើរឿងគំនូរជីវចលមានតួអង្គបីនាក់មួយណាដែលអ្នកចូលចិត្តជាងគេ?
១. Naruto, Sasuke, Sakura (Naruto)
រូបភាព https://www.deviantart.com/kyorem/art/The-giant-trio-Naruto-Sasuke-and-Sakura-574822027
ចំណុចផ្សារភ្ជាប់សាច់រឿងរបស់ Naruto គឺទំនាក់ទំនងរវាងក្រុមទី ៧ ។ ដោយសារតែទំនាក់ទំនងបែកបាក់ និងបំណងចង់ផ្សះផ្សារបានជម្រុញអោយ Naruto និង Sakura កាន់តែរឹងមាំជាងមុន បំពេញភារកិច្ចគ្រោះថ្នាក់ដោយសង្ឃឹមរកឃើញ Sasuke ។ នេះពិតជារឿងមួយដែលគួរឱ្យចងចាំបំផុតនៅពេលគោលដៅរបស់តួអង្គត្រូវបានផ្សារភ្ជាប់ជាមួយគ្នា។
២. Eren, Mikasa, Armin (Attack on Titan)
រូបភាព https://www.pinterest.com/pin/733312751804250619/
តួអង្គទាំង ៣ រូបរួមមាន Eren, Mikasa និង Armin គឺជាមិត្តភក្តិវ័យកុមារភាព។ ពួកគេចូលរួមជាមួយក្រុមឈ្លបការណ៍ក្នុងគោលបំណងផ្សេងគ្នា ប៉ុន្តែជាមួយនឹងសមត្ថភាពពិសេសរៀងខ្លួន ពួកគេបំពេញគ្នាទៅវិញទៅមកដោយការយោគយល់ និងការគោរពគ្នា តួអង្គទាំងបីនេះបង្កើតបានជាក្រុមល្អឥតខ្ចោះ។ ហាក់ដូចជាទំនាក់ទំនងរវាងពួកគេមិនអាចបែកបាក់ ប៉ុន្តែអ្នកនិពន្ធបំបែកបំបាក់ពួកគេទាំងបីនាក់ ហើយបង្ខំអោយអ្នកគាំទ្រត្រូវជ្រើសរើសឈុតឆាកបន្ត។
៣. Emma, Ray, Norman (The Promised Neverland)
រូបភាព https://www.pinterest.com/pin/303641199875838448/
តួអង្គទាំងបីនេះសុទ្ធតែឆ្លាតវៃបំផុតតាមរបៀបផ្ទាល់ខ្លួន។ ទោះបីជាចរិតម្នាក់ៗ និងគំនិតខាងសីលធម៌មានទំនាស់បន្តិចក៏ពួកគេអាចសហការគ្នាបំពេញគោលបំណងរួមផងដែរ។
៤. Tanjiro, Zenitsu, Inosuke (Kimetsu no Yaiba)
រូបភាព https://twitter.com/anastigmatico/status/1141071835099852800
ក្រុម Kimetsu no Yaiba ទាំង ៣ នាក់មានចរិកលក្ខណៈខុសគ្នាទាំងស្រុង គ្មានចំណុចរួមអ្វីក្រៅពីពួកគេជាសមាជិកក្រុមបង្រ្កាបបិសាចនោះទេ។ ដោយសារតែភាពខុសគ្នាទាំងនេះធ្វើអោយពួកគេក្លាយជាក្រុមកំប្លុកកំប្លែងជាងគេ។ តួអង្គនីមួយៗមានចរិកលក្ខណៈដោយឡែកពីគ្នា ប៉ុន្តែពេលសហការគ្នាក្លាយជាក្រុមខ្លាំងក្លា និងមិនអាចទាយទុកមុនបានឡើយ។
៥. Midoriya, Bakugo, Todoroki (My Hero Academia)
រូបភាព https://www.wallpaperbetter.com/en/hd-wallpaper-fgfzo
ពេលប្រឈមមុខគ្នាលើកដំបូងនៅឯ U.A. High School អ្នកទាំង ៣ ជាគូប្រជែងនឹងគ្នា។ ក្នុងកំឡុងពេលវិវត្តន៍សាច់រឿង ទោះពួកគេមានជម្លោះ ពួកគេរៀនពីរបៀបធ្វើការជាមួយគ្នា និងបំពេញចំណុចខ្សោយរបស់គ្នាទៅវិញទៅមក។ ក្រៅពីនេះពេលរួមដៃគ្នាប្រយុទ្ធបុគ្គលិកលក្ខណៈបុគ្គលរបស់ពួកគេក៏រួមចំណែកក្នុងការបន្ធូរអារម្មណ៍ផងដែរ។
៦. Itadori, Megumi, Nobara (Jujutsu Kaisen)
រូបភាព https://mangathrill.com/jujutsu-kaisen-fabulously-reunites-yuji-with-megumi-and-nobara/2021/01/17/anime-news/
ក្នុងនាមជាសិស្សនៃវិទ្យាល័យ Jujutsu តួអង្គទាំងបីនេះគឺជាការរួមបញ្ចូលដែលគួរអោយចាប់អារម្មណ៍។ ខណៈពេលដែល Nobara និង Yuji (Itadori) មានភាពស្វាហាប់ និងល្ងីល្ងើបន្តិច រីឯ Megumi ជាមនុស្សអាថ៌កំបាំង និងហ្មត់ចត់ ដូច្នេះហើយបុរសរូបនោះតែងត្រូវបង្ខំចូលរួមភារកិច្ចគ្រោះថ្នាក់។ ទោះបីជាមានភាពស្ទាក់ស្ទើរតែ Megumi តែងស្រលាញ់មិត្តភក្តិទាំងពីររបស់ខ្លួន។
Sacchan